Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ក្រុងសម្ព័ន្ធមេត្រី លីសួយ នាំយកអំណោយជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីជួយគាំទ្រក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ 

ដោយ Pothe Thun
18/10/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ ក្រុងសម្ព័ន្ធមេត្រី លីសួយ ដឹកនាំដោយលោក WU XIAODONG អភិបាលក្រុងលីសួយ នៃសាធារណរដ្ឋប្រជាមានិតចិន អមដំណើរដោយលោក Liu Zhijie ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប បាននាំយកអំណោយជាថ្នាំព្យាបាលកូវីដ-១៩ ចំនួន ១០កេស និងឧបករណ៍ធ្វើតេស្តរហ័សចំនួន ១,៨០០តេស្ត ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ព្រមទាំងបានជួបសម្តែងការគួរសមជាមួយលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត នៅសាលាខេត្តសៀមរាប ។

លោក WU XIAODONG អភិបាលក្រុងលីសួយ ក៏បានលើកឡើងថា ដោយស្ថានភាពនៅលើពិភពលោកកំពុងជួបនូវវិបត្តិជម្ងឺកូវិដ-១៩ ក្នុងនាមក្រុងសម្ព័ន្ធមេត្រី លីសួយ មានជួយឈឺឆ្អាល និងបន្តការគាំទ្រឥតងាករេ ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។ ក្រុងសម្ព័ន្ធមេត្រី លីសួយ នៃសាធារណរដ្ឋប្រជាមានិតចិន និងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា មានកិច្ចទំនាក់ទនងយ៉ាងល្អប្រសើរ។ ប៉ុន្តែមិនបានធ្វើការផ្លាស់ប្តូរប្រតិភូ ក្នុងការសិក្សាស្វែងយល់អំពីការងារពាណិជ្ជកម្ម កសិកម្មដោយផ្ទាល់ទេ គឺបានត្រឹមតែតាមរយ:អនឡាញតែប៉ុណ្ណោះ ។ លោកបាន បន្តទៀតថា ដើមី្បចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមខេត្តសម្ព័ន្ធមេត្រីភាព សូមនាំយកនូវឱសថសម្រាប់ ព្យាបាលជម្ងឺកូវីដ-១៩ និងឧបករណ៍ធ្វើតេស្តរហ័ស ជូនដល់រដ្ឋបាលខេត្តសៀមរាប ក្នុងការចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ និងកាត់ផ្តាច់ខ្សែចម្លងវីរ៉ុសកូវីដ-១៩ កុំឲ្យមានឆ្លងរាលដាលចូលសហគមន៍ ។

ក្នុងជំនួបពិភាក្សានោះក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលខេត្ត លោក ពិន ប្រាកដ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសដល់រដ្ឋបាល ក្រុង និងប្រជាជនទីក្រុងលីសួយ ដែលតែងតែគាំទ្រដល់ខេត្តសៀមរាប។ ក្នុងនោះដែរ លោកក៏បានលើកឡើង អំពីស្ថានភាព នៃការឆ្លងជម្ងឺកូវីដ-១៩ នៅខេត្តសៀមរាបថា នៅមិនទាន់បានធូរស្រាលនៅឡើយទេ ដោយពីមួយថ្ងៃទៅមួយថ្ងៃ គឺស្ថិតក្នុងស្ថានភាពគួរឲ្យព្រួយបារម្ភ ។ ដោយករណីឆ្លងនេះហើយ នាពេលកន្លងមក រដ្ឋបាលខេត្តសៀមរាប ក៏បានធ្វើការបិទខ្ទប់ ឃុំ សង្កាត់ ភូមិមួយចំនួន ដោយកំណត់ជាតំបន់ក្រហម ក្នុងការទប់ស្កាត់ និងកាត់ផ្តាច់ខ្សែចម្លងនៃជម្ងឺកូវីដ-១៩ ។ ក្នុងនាមរដ្ឋបាលខេត្តសៀមរាប សូមថ្លែងអំណរគុណដល់អាជ្ញាធរ និងប្រជាជនទីក្រុងលីសួយ ដែលបានបរិច្ចាកនូវឧបករណ៍ធ្វើតេស្តអង់ទីហ្សែនកូវីដ-១៩ យ៉ាងរហ័ស និងឱសថសម្រាប់ព្យាបាលកូវីដ-១៩ ដល់រដ្ឋបាលខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ នៅខេត្តសៀមរាប ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្តសង្ឃឹមថា នឹងបង្កើនទំនាក់ទំនងរវាងខេត្តសៀមរាប និងទីក្រុងលីសួយឱ្យកាន់តែរឹងមាំ ឋិតស្ថេរថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងកក់ក្តៅបំផុត។ ម៉្យាងទៀត ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការ ៣កុំ ៣ការពារ និងធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យសម្របខ្លួន រស់នៅទៅតាម គន្លងបែបថ្មី នៃកូវីដ-១៩ ។ លោកអភិបាលរងខេត្ត ក៏បានបញ្ជាក់ថា សម្ភារ: ឧបករណ៍ធ្វើតេស្ត និងឱសថព្យាបាលទាំងនេះ និងធ្វើការបែងចែកផ្តល់ជូនដល់តាមមណ្ឌលចត្តាឡីស័ក តាមក្រុង ស្រុក យកទៅប្រើប្រាស់ឱ្យបានសមស្រប និងចំគោលដៅ៕

អត្ថបទ និងរូបភាព: លោកម៉ី សុខារិទ្ធ កែសម្រួលដោយ លីវ សុខុន!!!

 

Tags: ក្រុងសម្ព័ន្ធមេត្រី លីសួយរដ្ឋបាល​ខេត្ត​សៀមរាបអំណោយក្នុងវិបត្តិជំងឺកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាបទទួលអំណោយពីសប្បុរសជនសម្រាប់ជួយសម្រាលជីវភាពពលរដ្ឋក្រីក្រក្នុងខេត្ត ក្នុងបរិបទកូវីដ-១៩

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយពីសប្បុរសជនសម្រាប់ជួយសម្រាលជីវភាពពលរដ្ឋក្រីក្រក្នុងខេត្ត ក្នុងបរិបទកូវីដ-១៩

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួល អំណោយជាភេសជ្ជៈ និងម៉ាស់ មិនជ្រាបទឹក ពីក្រុមហ៊ុន B’lue Cambodia សម្រាប់ចែកជូនដល់មន្រ្តីរាជការ ក្រសួងព័ត៌មានប្រើប្រាស់ប្រចាំថ្ងៃ

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួល អំណោយជាភេសជ្ជៈ និងម៉ាស់ មិនជ្រាបទឹក ពីក្រុមហ៊ុន B’lue Cambodia សម្រាប់ចែកជូនដល់មន្រ្តីរាជការ ក្រសួងព័ត៌មានប្រើប្រាស់ប្រចាំថ្ងៃ

សមយុទ្ធកងកម្លាំងអាកាសអន្តរជាតិចំនួន ៨ប្រទេស បានកំពុងចាប់ផ្តើមធ្វើក្នុងប្រទេសអ៊ីស្រាអែល

សមយុទ្ធកងកម្លាំងអាកាសអន្តរជាតិចំនួន ៨ប្រទេស បានកំពុងចាប់ផ្តើមធ្វើក្នុងប្រទេសអ៊ីស្រាអែល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.