Friday, May 27, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាល​ខេត្តសៀមរាប បើក​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី​ការបង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​របៀបរបប​ធ្វើ​ការងារ​របស់​ការិយាល័យ​ប្រជាពលរដ្ឋ​

ដោយ Pothe Thun
03/09/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋបាល​ខេត្តសៀមរាប បើក​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី​ការបង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​របៀបរបប​ធ្វើ​ការងារ​របស់​ការិយាល័យ​ប្រជាពលរដ្ឋ​
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៩​នេះ នៅ​រដ្ឋបាល​ខេត្តសៀមរាប បានរៀបចំ​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ អនុក្រឹត្យ​លេខ ១៩​អនក្រ​.​បក​ស្តីពី​ការបង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​និង​របៀបរបប​ធ្វើ​ការងារ​របស់​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី​-​ខេត្ត ក្រោម​អធិបតីភាព ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​វត្តមាន ប្រធាន​នាយកដ្ឋាន​មុខងារ និង​ធនធាន​នៃ​ក្រសួងមហាផ្ទៃ -​លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព អភិបាល​/​អភិបាលរងក្រុង​-​ស្រុក​សរុប​ចំនួន​ប្រមាណ​ជា​១០០​រូប​។​

​ថ្លែង​បើក​អង្គសិក្ខាសាលា​នាឱកាស​នោះ ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប មានប្រសាសន៍ថា ការិយាល័យ​ប្រជាពលរដ្ឋ​បាន​ដើរតួនាទី​ជា​ភ្នែក​ជា​ច្រមុះ របស់​ពលរដ្ឋ​និង​ថ្នាក់ដឹកនាំ​មន្ទីរ​អ​អ្គ​ភាព រាជធានី​ខេត្ត ដើម្បី​ឆ្លុះបញ្ចាំង​ពី​តម្លាភាព​និង​ប្រតិបត្តិការ​របស់​អង្គភាព​ច្រក​ចេញ​-​ចូល​តែមួយ ដែល​បាន​នឹង​កំពុង​អនុវត្ត​ការងារ​ថ្នាក់​ខេត្ត និង​ថ្នាក់ក្រុង​ស្រុក​មួយចំនួន​។​ការិយាល័យ​នេះ​ត្រូវមាន​គណនេយ្យភាព​ចំពោះ​រាជរដ្ឋាភិបាល និង​ក្រសួង​ស្ថាប័ន​នា​ន របស់​រាជរដ្ឋាភិបាល ក្រុមប្រឹក្សា និង​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត មានប្រសាសន៍​បញ្ជាក់ថា ការបង្កើត​យន្តការ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ រដ្ឋបាលខេត្ត​និង​រដ្ឋបាល​ក្រុង ស្រុក ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​គុណភាព ប្រ​សិ​ទ្ឋ​ភាព តម្លាភាព កាត់បន្ថយ​ពេលវេលា ច្បាស់លាស់​អាច​ជឿទុកចិត្ត​បាន តម្លៃ​សមរម្យ ប្រកបដោយ​គុណភាព​និង​គណនេយ្យភាព នៃ ការផ្តល់សេវា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ តាមរយៈ​ការប្រមូល ការផ្តល់សេវា​រដ្ឋបាល​លើ​វិស័យ​នានា នៅ​កន្លែង​តែមួយ និង ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ឆ្លើយតប​ទាន់ពេលវេលា​ទៅនឹង​តម្រូវការ​សំណូមពរ និង​បង្ខិត​សេវា​ឲ្យ​កាន់ តែ​ជិត​ប្រជាពលរដ្ឋ ជាពិសេស​ចូលរួមចំណែក​ក្នុងការ​ទប់ស្កាត់​នូវ​អំពើពុករលួយ​ផងដែរ ។​

ព័ត៌មានជាតិ ថ្មីៗ

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

26/05/2022
កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

26/05/2022

ឯកឧត្តម អ៊ឹង ហឿន មានប្រសាសន៍​បន្តថា ការិយាល័យ​ប្រជាពលរដ្ឋ ដើរតួនាទី​ជា​អ្នក​សម្រុះ​​សម្រួល ដោះស្រាយ​បណ្តឹង​ក្រៅ​ប្រព័ន្ធតុលាការ ពាក់ព័ន្ធ​ទៅនឹង​ការផ្តល់​សេវាសាធារណៈ និង​ការគ្រប់គ្រង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សំដៅ​ដល់​ការលើកកម្ពស់​អភិបាលកិច្ច​ល្អ គណនេយ្យភាព និង​បង្កើន​នូវ​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​នៅ​ថ្នាក់មូលដ្ឋាន​ស្របតាម​អនុសាសន៍​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជាណា​ចក្រ​កម្ពុជា​។​

​ក្នុងនោះដែរ ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក៏បាន​ធ្វើការ​ណែនាំ​ដល់​ប្រធានការិយាល័យ​ប្រជាពលរដ្ឋ និង​មន្ត្រីក្រោមឱវាទ​ទាំងអស់​ត្រូវអនុវត្ត​ការងារ​ឲ្យ​មាន​ប្រសិទ្ធិភាព​គឺ​ដោះស្រាយ​ឱ្យចំ​បញ្ហា​របស់​ប្រជាជន​ហើយ​ប្រធាន និង​មន្ត្រី ការិយាល័យ​ថ្មី​នេះ ត្រូវតែ​ជា​បុគ្គល​ឯករាជ្យ ដែល​រាល់​ការអន្តរាគមន៍​ទៅលើ​បញ្ហា​របស់​បងប្អូន​ប្រជាពលរដ្ឋ មិនត្រូវ​ធ្វើឡើង​ដោយសារ​តែមាន​សម្ពាធ​ខាង​ផ្នែក​នយោបាយ​នោះឡើយ​។​

​សូម​ជំរាបជូន​ថា កា​វិ​យា​ល័យ​ប្រជាពលរដ្ឋ​ត្រូវបាន​បង្កើតឡើង​តាមរយៈ​អនុក្រឹត្យ​លេខ ១ ៩ អនក្រ​.​បក​ចុះ​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៧ របស់​រាជរដ្ឋាភិបាល ដែល​អនុក្រឹត្យ​នេះ​មាន​គោលដៅ​កំណត់​យន្តការ គោលការណ៍ បែបបទ និង​នីតិវិធី​នៃ​ការសម្រុះសម្រួល​ដោះស្រាយ​បណ្តឹង​នៅ​ថ្នាក់ក្រោម​ជាតិ ជាមួយគ្នានេះ​ក្រសួងមហាផ្ទៃ​ក៍​បានចេញ​សេចក្តីណែនាំ​ស្តីពី របៀបរបប​ធ្វើ​ការងារ​របស់​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី​-​ខេត្ត មាន​ពីរ​ផ្នែក​គឺ​ផ្នែក​ទទួល​ពាក្យបណ្តឹង និង​និង​កិច្ចការរដ្ឋបាល និង​ផ្នែក​ច្បាប់​ស៊ើប​អ​ង្គេ​ត ដែល​ផ្នែក​ទាំងពីរ​នេះ​ជា​អ្នក​ជួយ​សម្របសម្រួល​ក្នុង​ការទទួល និង​សម្រុះសម្រួល​ដោះស្រាយ​ពាក្យបណ្តឹង​ជូន​ប្រជាពលរដ្ឋ ៕

 

​អត្ថបទ និង រូបភាព ៖ យូ វង្ស​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: ​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិរដ្ឋបាល​ខេត្ត​សៀមរាបសិក្ខាសាលា​ផ្សព្វផ្សាយ​សកម្មភាព និង របកគំហើញ​របស់​ក្រុម​អន្តររដ្ឋាភិបាល ស្តីពី​ការប្រែប្រួល​អាកាសធាតុ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុងដំណើរការ​រុះរើ​សំណង់​ប្រាសាទទន្លេស្ងួត​ដើម្បី​ជួសជុល​អភិរក្ស​

អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុងដំណើរការ​រុះរើ​សំណង់​ប្រាសាទទន្លេស្ងួត​ដើម្បី​ជួសជុល​អភិរក្ស​

ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​ឃាត់ខ្លួនខណៈ​ព្យាយាម​នាំ​អាវ​ការពារ​គ្រាប់​ចូលមក​កាន់​សហរដ្ឋអាមេរិក​

ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​ឃាត់ខ្លួនខណៈ​ព្យាយាម​នាំ​អាវ​ការពារ​គ្រាប់​ចូលមក​កាន់​សហរដ្ឋអាមេរិក​

អភិបាលរង​ខេត្តសៀមរាប ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋចូលរួម​ថែរក្សានិង​អភិរក្ស​ប្រពៃណី​វប្បធម៌​ដូនតា​ខ្មែរ​ឲ្យ​បាន​គង់វង្ស ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់

អភិបាលរង​ខេត្តសៀមរាប ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋចូលរួម​ថែរក្សានិង​អភិរក្ស​ប្រពៃណី​វប្បធម៌​ដូនតា​ខ្មែរ​ឲ្យ​បាន​គង់វង្ស ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

17/05/2022
កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

17/05/2022
ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

17/05/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    97 shares
    Share 39 Tweet 24
  • ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

    64 shares
    Share 26 Tweet 16
  • អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

    42 shares
    Share 17 Tweet 11
  • ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

    40 shares
    Share 16 Tweet 10
  • តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (264)
  • ​គ្រោះធម្មជាតិ (82)
  • ចំណេះដឹង និង ការអប់រំ (367)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,653)
  • ព័ត៌មានកីឡា (30)
  • ព័ត៌មានជាតិ (3,977)
  • ព័ត៌មានជាតិទូទៅ (114)
  • ព័ត៌មានអន្តរជាតិ (596)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (549)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (728)
  • សាសនា និង មនុស្សធម៌ (713)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (153)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.