Monday, July 4, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងារ​ពិសេស​ថ្នាក់​ខេត្ត បើក​កិច្ចប្រជុំ​សម្រាប់​ការលុបបំបាត់​ជំងឺគ្រុនចាញ់​នៅ​ខេត្តសៀមរាប​

ដោយ Pothe Thun
02/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមការងារ​ពិសេស​ថ្នាក់​ខេត្ត បើក​កិច្ចប្រជុំ​សម្រាប់​ការលុបបំបាត់​ជំងឺគ្រុនចាញ់​នៅ​ខេត្តសៀមរាប​
58
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៩​នេះ ការិយាល័យ​បច្ចេកទេស នៃ​មន្ទីរ​សុខាភិបាល​ខេត្ត បានរៀបចំ​កិច្ចប្រជុំ​ប្រចាំត្រីមាស​ទី​៣ នៃ​ក្រុមការងារ​ពិសេស​ថ្នាក់​ខេត្ត សម្រាប់​លុបបំបាត់​ជំងឺគ្រុនចាញ់ ក្រោម​អធិបតីភាព​លោក ពិន ប្រាកដ អភិបាលរង​ខេត្ត និង លោក​វេជ្ជបណ្ឌិត ជា ងួន អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ នៃ​ក្រសួងសុខាភិបាល ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព ស្ថាប័ន ពាក់​ព័​ន្ឋ​មួយចំនួន​ក្នុង​ខេត្ត គណៈ​អភិបាលក្រុង​ស្រុក មន្ត្រី​សុខាភិបាល​នៃ​ស្រុក​ប្រតិបត្តិ និង មន្ត្រី​នៃ​មណ្ឌល​សុខភាព​តាម​បណ្តា​ឃុំ​-​សង្កាត់ ក្នុង​ទូទាំង​ខេត្ត ។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ធ្វើ​ប​ច្ចប្ប​ន្ន​ភាព​អំពី​ស្ថាន ភាព​ជំងឺគ្រុនចាញ់ ស​មិ​ទ្ឋ​ផល បញ្ហា​ប្រឈម និង​ទិសដៅ​នៃ​ការអនុវត្ត​ឈានទៅរក​ការលុបបំបាត់​ជំងឺគ្រុនចាញ់​ក្នុង​ខេត្តសៀមរាប ពង្រឹង​តួនាទី​ក្រុមការងារ និង​អន្តរាគមន៍​ក្នុងការ​ឆ្លើយតប​នឹង​ជំងឺគ្រុនចាញ់ ព្រមទាំង​ពិភាក្សា​លើ​បញ្ហា​ដែល​បានលើកឡើង​ក្នុង​កិច្ចប្រជុំ ដើម្បី​ផ្តល់ និង​ទទួល​នូវ​អនុសាសន៍​សម្រាប់​ទិសដៅ​ដៅ​ជំហាន​បន្ទាប់ ដើម្បី​សម្រេច​គោលដៅ​លុបបំបាត់​ជំងឺគ្រុនចាញ់ ក្នុងនោះ​មាន ៖ ១- ពិនិត្យ ពិភាក្សា​លើ​ស្ថានភាព​ជំងឺគ្រុនចាញ់​រយ​:​ពេល ៩​ខែ​ដើមឆ្នាំ​២០១៩ , ២- ពិនិត្យ​វឌ្ឍនភាព​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់ និង ៣- ដក​បទពិសោធន៍​ការងារ បញ្ហា​ប្រឈម និង​ស្នើសុំ​អនុសាសន៍ ។​

​លោក​វេជ្ជបណ្ឌិត ជា ងួន អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ មានប្រសាសន៍ ថា តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់ថា កម្ពុ​ជាមាន​គោលដៅ​លុបបំបាត់​ជំងឺគ្រុនចាញ់​ប្រភេទ​ហ្វ​ស៊ី​ប៉ា​រ៉ូម​នៅត្រឹម​ឆ្នាំ​២០២០ និង​លុបបំបាត់​ជំងឺគ្រុនចាញ់​ប្រភេទ​វីវ៉ា​ក់នៅ​ឆ្នាំ​២០២៥ ខណៈដែល​មកដល់​បច្ចុប្បន្ន​ជំងឺគ្រុនចាញ់​ប្រភេទ ហ្វា​ស៊ី​ប៉ា​រ៉ូ​ប​ថយចុះ​ច្រើន ដែល​តាម​បណ្តា​ខេត្ត​ខ្លះ​កាលពីមុន​មាន​១០០​ករណី តែ​សព្វថ្ងៃ និន្នាការ​ជំងឺ​ធ្លាក់​មក​នៅត្រឹម​១០​ឬក៏​១​ករណី​ផង​ក៏មាន ដូច្នេះ​សង្ឃឹម​និង​ជឿជាក់ថា ការលុបបំបាត់​ជំងឺគ្រុនចាញ់​ប្រភេទ​ហ្វា​ស៊ី​ប៉ា​រ៉ូម​ក្នុង​ឆ្នាំ​២០២០ ច្បាស់​ជាមាន​ខេត្ត​ខ្លះ​លុបបំបាត់បាន​ជាក់​ជាមិនខាន​។​

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការងារជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណ នាពេលឆាប់ៗនេះ

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការងារជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណ នាពេលឆាប់ៗនេះ

03/07/2022
ក្រុមការងារចម្រុះក្រុងសៀមរាប ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលកំពុងលួចឈូយឆាយដីព្រៃលិចទឹកនៅឃ្លាំងទឹកទំនប់៧៨ បញ្ជូនទៅកាន់តុលាការ

ក្រុមការងារចម្រុះក្រុងសៀមរាប ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលកំពុងលួចឈូយឆាយដីព្រៃលិចទឹកនៅឃ្លាំងទឹកទំនប់៧៨ បញ្ជូនទៅកាន់តុលាការ

03/07/2022

​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍ថា នៅ​ឆ្នាំ​២០២០​ខាងមុខនេះ ជា​ឆ្នាំ​គោលដៅ​លុបបំបាត់​ជំងឺគ្រុនចាញ់​ប្រភេទ ហ្វា​ស៊ី​ប៉ា​រ៉ូម និង​លុបបំបាត់​ជំងឺគ្រុនចាញ់​ប្រភេទ​វីវ៉ា​ក់នៅ​ឆ្នាំ​២០២៥ យើង​ត្រូវ​ពិនិត្យ​និង​តាមដាន​ជាប្រចាំ​ពិនិត្យ​នូវ​និន្នាការ​នៃ​ជំងឺ បើ​ឃើញ​មាន​អត្រា​កើនឡើង​យើង​ត្រូវ​រិះរក​យុ​ទ្ឋ​សាស្ត្រ​ថ្មី​និង​រួមគ្នា​ដោះស្រាយ ដើម្បី​ឈានទៅ​លុបបំបាត់​ជំងឺគ្រុនចាញ់​តាម​ការកំណត់​ប្រកបដោយ​ប្រ​សិ​ទ្ឋ​ភាព និង​ទទួលបាន​ល​ទ្ឋ​ផល​គាប់ប្រសើរ ដូច្នេះ​តាមរយៈ​នេះ សុំ​ឲ្យ​ក្រុមការងារ​ពិសេស​ថ្នាក់​ខេត្ត​សម្រាប់​លុបបំបាត់​ជំងឺគ្រុនចាញ់​ខេត្ត ចូលរួម​ពិនិត្យ​លើ​ការងារ​អនុវត្ត​កន្លង មក​របស់​យើង ថា​តើ​នៅមាន​សេសសល់​ចំណុច​ណាខ្លះ ដែល​អនុវត្ត​មិនទាន់បាន​រលូន និង​បាន​ជួប​បញ្ហា​ប្រឈម និង​ភាពងាយស្រួល​ដូចម្តេចខ្លះ គួរ​នាំគ្នា​លើកយក​បើក​បង្ហាញ​ឱ្យអស់ ដើម្បី​រួមគ្នា​រិះរក​វិធីសាស្ត្រ​ដោះស្រាយ​។​

​ក្នុងឱកាស​នោះដែរ លោក ពិន ប្រាកដ បាន​ជំរុញ​ដល់​ក្រុមការងារ​ពិសេស​ថ្នាក់​ខេត្ត បន្ត​ការអប់រំ​ពី​វិធាន​ការបង្ការ​ជំងឺគ្រុនចាញ់ និង​បំផុស​លើកទឹកចិត្ត​ចលនា​ចូលរួម​របស់​ប្រជាជន ក្នុងការ​អនុវត្ត​សកម្មភាព​លុបបំបាត់​ប្រភព​កកើត​សត្វ​មូស ដង្កូវទឹក អនាម័យ បរិស្ថាន និង​ត្រូវ​ស្វែងរក​សេវា​ពិនិត្យ ពិគ្រោះ និង​ព្យាបាល​ជំងឺ​ឲ្យ​បាន​ត្រឹមត្រូវ​ទាន់ពេលវេលា នៅ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ដូចជា មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យបង្អែក ដែល​នៅ​ជិត​លំនៅដ្ឋាន​បំផុត ដើម្បី​កាត់បន្ថយ​អត្រា​ឈឺ និង​ស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​ឲ្យ​ទទួលបាន​នូវ​ប្រសិទ្ធភាព​ខ្ពស់ ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: កិច្ចប្រជុំ​សម្រាប់​ការលុបបំបាត់​ជំងឺគ្រុនចាញ់​នៅ​ខេត្តសៀមរាប​ជំងឺ​គ្រុនចាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារ​អនុសាខា​កាកបាទក្រហម​ស្រុក​ប្រាសាទបាគង នាំយក​អំណោយ​មនុស្សធម៌ ជូន​គ្រួសារ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​

ក្រុមការងារ​អនុសាខា​កាកបាទក្រហម​ស្រុក​ប្រាសាទបាគង នាំយក​អំណោយ​មនុស្សធម៌ ជូន​គ្រួសារ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​

ចាប់ពី​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩​នេះ​តទៅ អាជ្ញាធរ​ជាតិ​អប្សរា នឹង​ចាត់វិធានការ​លើស​កម្ម​ភាព​លក់ដូរ​ដោយ​ក្រាលកន្ទេល និង ដាក់​អង្រឹង នៅ​បរិវេណ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​

ចាប់ពី​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩​នេះ​តទៅ អាជ្ញាធរ​ជាតិ​អប្សរា នឹង​ចាត់វិធានការ​លើស​កម្ម​ភាព​លក់ដូរ​ដោយ​ក្រាលកន្ទេល និង ដាក់​អង្រឹង នៅ​បរិវេណ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​

សេត​វិមាន​រដ្ឋធានី​វ៉ាស៊ីនតោន​ពង្រឹង​ប្រព័ន្ធ​សន្តិសុខ ដើម្បី​កុំ​ឲ្យ​រឿង​សម្ងាត់​ចេះតែ​បែកធ្លាយ​

សេត​វិមាន​រដ្ឋធានី​វ៉ាស៊ីនតោន​ពង្រឹង​ប្រព័ន្ធ​សន្តិសុខ ដើម្បី​កុំ​ឲ្យ​រឿង​សម្ងាត់​ចេះតែ​បែកធ្លាយ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

16/06/2022
ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

14/06/2022
យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

09/06/2022

ព័ត៌មានមើលច្រើនជាងគេ

  • សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    208 shares
    Share 83 Tweet 52
  • អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

    134 shares
    Share 54 Tweet 34
  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសបិទជាផ្លូវការហើយ កាលពីម៉ោង៣រសៀលនេះ

    61 shares
    Share 24 Tweet 15
  • ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

    45 shares
    Share 18 Tweet 11
  • សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

    45 shares
    Share 18 Tweet 11

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (385)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,694)
  • ព័ត៌មានកីឡា (32)
  • ព័ត៌មានជាតិ (4,058)
  • ព័ត៌មានជាតិទូទៅ (116)
  • ព័ត៌មានអន្តរជាតិ (604)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (569)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (736)
  • សាសនា និង មនុស្សធម៌ (721)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (157)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.