Thursday, January 28, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលស្រុក​ស្វាយ​លើ​ថ្មី ប្រកាស​ចូលកាន់​មុខតំណែង​ជា​ផ្លូវការ​

ដោយ Pothe Thun
03/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អភិបាលស្រុក​ស្វាយ​លើ​ថ្មី ប្រកាស​ចូលកាន់​មុខតំណែង​ជា​ផ្លូវការ​
20
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៩ លោក អៀង ពិសិដ្ឋ ត្រូវបាន​ប្រកាស​ចូលកាន់​មុខតំណែង​ជា​អភិបាលស្រុក​ស្វាយ​លើ​ថ្មី ជា​ផ្លូវការ​ហើយ នៅ​សាលាស្រុក​ស្វាយ​លើ ខេត្តសៀមរាប ដោយ​ជំនួស លោក ស៊ិ​ក ប៊ុន​ស៊ិន អតីត​អភិបាលស្រុក ដែល​ត្រូវបាន​ចូល​និវត្ត​។​

​មាន​វត្តមាន​ជា​អធិបតី​ក្នុងឱកាស​នោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​បញ្ជាក់ថា តាមច្បាប់​ក្រឹត្យក្រម​របស់​មន្ត្រីរាជកា​រ​គ្រប់រូប ជា​គណៈ​អភិបាលខេត្ត ក្រុង ស្រុក ដែល​បាន​បម្រើ​ការងារ​គ្រប់ អាណត្តិ​របស់ខ្លួន ឬ ក៏បាន​គ្រប់​អាយុ​បំពេញការងារ គឺ​ត្រូវ​ចូលនិវត្តន៍ មិន​ថា​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​ឡើយ​។ ហើយ ការប្រកាស​ចូលកាន់​តំណែង​ជា​អភិបាលស្រុក​នេះ ក៏មាន​ការជឿជាក់​យ៉ាងច្បាស់​ពី​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង អាជ្ញាធរខេត្ត​ចំពោះ​មន្ត្រីរាជការ ថ្នាក់ដឹកនាំ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក៏ដូចជា​ការលើកទឹកចិត្ត ឲ្យ​បន្ត​ខិតខំ​បំពេញភារកិច្ច ក្នុងការ​បម្រើ​ជាតិ​មាតុភូមិ ។​

​ជាមួយគ្នានេះ ឯកឧត្តម​អភិបាលខេត្ត បាន​ក្រើនរំលឹក​ដល់​អភិបាលស្រុក​ស្វាយ​លើ ដែល​ត្រូវបានតែងតាំង​ថ្មី ត្រូវខិតខំ​បំពេញការងារ ដោយ​ស្មារតី​យកចិត្តទុកដាក់ ប្រឹងប្រែង​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី និង​មានការ​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ និង​ត្រូវគោរព​តាម​រដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ក្នុងនោះដែរ ស្រុក​ស្វាយ​លើ ត្រូវ​ពង្រីក​វិស័យ​ទេសចរណ៍​នៅក្នុង​សហគមន៍ ដោយមាន​ការរួម​សហកា​រ​ជាមួយ​មន្ទីរជំនាញ ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ជា​ផលប្រយោជន៍​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​ទាំងមូល​។ មួយវិញទៀត គណៈ​អភិបាលស្រុក ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង ជាមួយ​មន្ត្រីរាជការ លើ​ការដឹកនាំ គ្រប់គ្រង ការិយាល័យ និង អង្គភាព​ក្នុងស្រុក​ឲ្យ​បានល្អ និង បង្កើន​ការពង្រឹង​នូវ​របៀបរបប​ការងាររដ្ឋបាល នៅក្នុង​សាលាស្រុក ព្រមទាំង​មានការ​ទំនាក់ទំនង​ឲ្យ​បានល្អ​ជាមួយ​បណ្តា ស្ថាប័ន អង្គភាព លើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​ដល់​ភ្ញៀវ​ទេសចរណ៍ និង ប្រជាជន​៕

ព័ត៌មានជាតិ ថ្មីៗ

គណៈប្រតិភូជិត៣០០នាក់ចែករំលែកបទពិសោធន៍ លើការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងខេត្តសៀមរាប

គណៈប្រតិភូជិត៣០០នាក់ចែករំលែកបទពិសោធន៍ លើការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងខេត្តសៀមរាប

28/01/2021
គិតត្រឹមចុងខែមករានេះ គម្រោងស្ថាបនាផ្លូវចំនួន៣៨ខ្សែ សម្រេចបានជាង១៧ភាគរយ

គិតត្រឹមចុងខែមករានេះ គម្រោងស្ថាបនាផ្លូវចំនួន៣៨ខ្សែ សម្រេចបានជាង១៧ភាគរយ

28/01/2021

​សូមជម្រាបថា ក្នុងឱកាស​នោះ ក៏មាន​ការប្រកាស​ចូល​កាន់​មុខតំណែង​ថ្មី របស់​អភិបាលរង​ស្រុក ១​រូប នាយក​រដ្ឋបាល​សាលាស្រុក ១​រូប​ផងដែរ​។​

​គួរបញ្ជាក់​ផងដែរ​ថា ស្រុក​ស្វាយ​លើ មាន​តំបន់​ទេសចរណ៍​សំខាន់ៗ ដូចជា ប្រាសាទបេង​មាលា ភ្នំ​គូលែន អេកូ​ទេសចរណ៍ ទឹកធ្លាក់​លើ​ភ្នំ​គូលែន រួម​និង​ប្រាសាទបុរាណ​តូចធំ​ជាច្រើន​ទៀត​។​

 

​អត្ថបទ និង រូបថត ៖ លោក ខេង ឧ​ត្ត​ម និង ប៊ូ សា​វី​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: លោក អៀង ពិសិដ្ឋស្រុក​ស្វាយ​លើអភិបាលស្រុក​ស្វាយ​លើ​ថ្មី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមាគម​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន​ខេត្តសៀមរាប បើក​មហាសន្និបាត​លើក​៣

សមាគម​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន​ខេត្តសៀមរាប បើក​មហាសន្និបាត​លើក​៣

ធ្លាក់​យន្តហោះ ទម្លាក់​គ្រាប់បែក B-17 ស្លាប់​មនុស្ស​អស់​៧​នាក់​

ធ្លាក់​យន្តហោះ ទម្លាក់​គ្រាប់បែក B-17 ស្លាប់​មនុស្ស​អស់​៧​នាក់​

ព្យុះ​ទី​ហ្វុ​ង Mitag ផ្តាច់ជីវិត​មនុស្ស​៦​នាក់​នៅ​កូរ៉េខាងត្បូង ខណៈ​មួយចំនួនទៀត​បាត់​ខ្លួន​

ព្យុះ​ទី​ហ្វុ​ង Mitag ផ្តាច់ជីវិត​មនុស្ស​៦​នាក់​នៅ​កូរ៉េខាងត្បូង ខណៈ​មួយចំនួនទៀត​បាត់​ខ្លួន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

សហរដ្ឋអាមេរិកប្រកាសអាសន្ន ពាក់ព័ន្ធអំពើភេរវកម្មទូទាំងប្រទេស ដោយក្រុមជ្រុលនិយមប្រឆាំងលោក ចូ បៃដិន

សហរដ្ឋអាមេរិកប្រកាសអាសន្ន ពាក់ព័ន្ធអំពើភេរវកម្មទូទាំងប្រទេស ដោយក្រុមជ្រុលនិយមប្រឆាំងលោក ចូ បៃដិន

28/01/2021
លោក ចូ បៃដិន បញ្ជាឲ្យពាក់ម៉ាស និងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរ ចូលមកកាន់អាមេរិក

លោក ចូ បៃដិន បញ្ជាឲ្យពាក់ម៉ាស និងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរ ចូលមកកាន់អាមេរិក

22/01/2021
ចិនទទួលជោគជ័យ ក្នុងការហោះហើរសាកល្បង យន្តហោះ C919 នៅតំបន់ត្រជាក់ខ្លាំង

ចិនទទួលជោគជ័យ ក្នុងការហោះហើរសាកល្បង យន្តហោះ C919 នៅតំបន់ត្រជាក់ខ្លាំង

22/01/2021

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (257)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,134)
  • ព័ត៌មានកីឡា (22)
  • ព័ត៌មានជាតិ (2,870)
  • ព័ត៌មានជាតិទូទៅ (62)
  • ព័ត៌មានអន្តរជាតិ (449)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (334)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (604)
  • សាសនា និង មនុស្សធម៌ (439)
  • សេដ្ឋកិច្ច និង កសិកម្ម (118)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.