Thursday, June 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សមាគម​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន​ខេត្តសៀមរាប បើក​មហាសន្និបាត​លើក​៣

ដោយ Pothe Thun
03/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សមាគម​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន​ខេត្តសៀមរាប បើក​មហាសន្និបាត​លើក​៣
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៩​នេះ សមាគម​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន​ខេត្តសៀមរាប បាន​បើក​មហាសន្និបាត​អាណត្តិ​ទី​៣ របស់ខ្លួន នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប ដើម្បី​ពិនិត្យ​កែសម្រួល និង​អនុម័ត​សេចក្តីព្រាង​លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង​របស់​សមាគម និង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​អង្គ​អភិបាលកិច្ច របស់​សមាគម​សម្រាប់​អាណត្តិ​ទី​៣ មាន​ជាអាទិ៍ ប្រធាន​-​អនុប្រធាន សមាជិក​ក្រុមប្រឹក្សា និង​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​សមាគម​។​

​ថ្លែង​ក្នុងឱកាស​បើក​មហាសន្និបាត​អាណត្តិ​ទី​៣​នេះ ឯកឧត្តម សយ កុសល ប្រធាន​សម្ព័ន្ធភាព​ជាតិ​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន បញ្ជាក់ថា ៖ សមាគម​មួយ​នេះ មាន​តួនាទី​-​ភារកិច្ច ខុសពី​សមាគម​ផ្សេងៗ​ទៀត ដែល​គ្រាន់តែ​ជា​មនុស្ស​មួយក្រុម ឬ​មនុស្ស​ម្នាក់ មាន​ឆន្ទៈ​រួចហើយ​សុំច្បាប់​ចុះបញ្ជី និង​ធ្វើ​សកម្មភាព​ដោយ​ឆន្ទៈ​និង​ក្រោម​ច្បាប់​តែប៉ុណ្ណោះ ។ ចំណែកឯ សមាគម​ក្រុមប្រឹក្សា​ក្រុង​-​ស្រុក ឃុំ​-​សង្កាត់ ឬ​ហៅថា សមាគម​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន មិន​ធ្វើ​សកម្មភាព​តាម​ឆន្ទៈ​របស់ខ្លួន​នោះទេ តែ​ត្រូវបានធ្វើ​សកម្មភាព គាំទ្រ​ទៅលើ​យន្តការ​កែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ។​

​មានប្រសាសន៍ ក្នុងឱកាស​នោះដែរ ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប បាន​លើកឡើងថា មហាសន្និបាត របស់​សមាគម​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន​ខេត្តសៀមរាប​នេះ បាន​ចូលរួម​លើកកម្ពស់​សមត្ថភាព និង​ការពារ​ផលប្រយោជន៍​ស្របច្បាប់ របស់​ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សា​សង្កាត់ និង​សមាជិក ក្រុមប្រឹក្សា​ក្រុង​-​ស្រុក ឃុំ​-​សង្កាត់​នៅក្នុង​ខេត្តសៀមរាប បន្ទាប់ពី​សមាគម​មួយ​នេះ ត្រូវបាន​បង្កើតឡើង​អស់​រយៈពេល​ជាង ៥​ឆ្នាំ តាមរយៈ​មហាសន្និបាត​លើក​ទី​២ បង្កើត​សមាគម កាលពី​ថ្ងៃទី​២១-២២ ខែមេសា ឆ្នាំ​២០១៤​កន្លងទៅនេះ​។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះសាកសួរ និងផ្ដល់ព័ត៌មានពីអត្ថប្រយោជន៍នៃបណ្ណសមធម៌ដល់ពលរដ្ឋនៅស្រុកបន្ទាយស្រី

ក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះសាកសួរ និងផ្ដល់ព័ត៌មានពីអត្ថប្រយោជន៍នៃបណ្ណសមធម៌ដល់ពលរដ្ឋនៅស្រុកបន្ទាយស្រី

31/05/2023
គម្រោងសាងសង់ផ្លូវបេតុង និងជុសជុលផ្លូវគ្រួសក្រហម ក្នុងឃុំចំនួន២ នៃស្រុកសូទ្រនិគម បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុង និងជុសជុលផ្លូវគ្រួសក្រហម ក្នុងឃុំចំនួន២ នៃស្រុកសូទ្រនិគម បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

31/05/2023

​ឯកឧត្តម អ៊ឹង ហឿន បាន​បន្ថែមថា នៅក្នុង​អាណត្តិ​ទី​៥ នៃ​រដ្ឋសភា រាជរដ្ឋាភិបាល​កម្ពុជា​បាន បន្ត​ផ្តល់​អាទិភាព​ដល់​ការអនុវត្ត​កំណែទម្រង់​នេះ កាន់តែ​ស៊ីជម្រៅ​ដោយ​ផ្តោតលើ​កិច្ចការ​សំខាន់ៗ​ចំនួន ៥ រួមមាន​៖ ទី​១)-​ពង្រឹង​ការគ្រប់គ្រង​កិច្ចដំណើរការ​កំណែទម្រង់ ទី​២)-​ពង្រឹង​គណនេយ្យភាព​តាមបែប​ប្រជាធិបតេយ្យ ទី​៣)-​ពង្រឹង​ការគ្រប់គ្រង និង​អភិវឌ្ឍ​ធនធានមនុស្ស ទី​៤)-​ពង្រឹង​ការផ្តល់​សេវាសាធារណៈ និង​ផ្ទេរ​មុខងារ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ទី​៥)-​ពង្រឹង​វិមជ្ឈការ​ហិរញ្ញវត្ថុ​។ កិច្ចការ​កំណែទម្រង់​ទាំងអស់នេះ វា​បាន​បង្កើតឡើង​នូវ​វប្បធម៌​ប្រជា​ធិ​តេ​យ្យ​នៅ​មូលដ្ឋាន ដោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ ការលើកកម្ពស់​គុណភាព​សេវាសាធារណៈ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន ដែល​ឆ្លើយតប​នឹង​តម្រូវការ ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ សំដៅ​លើកស្ទួយ​គុណភាព នៃ​ជីវិត​របស់​ប្រជាពលរដ្ឋ និង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ប្រក​ដោយ​ប្រសិទ្ធភាព​។​

​គួរ​បញ្ជាក់ថា សមាគម​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន​ខេត្តសៀមរាប ជា​សមាគម​ឯករាជ្យ ត្រូវបាន​ចុះបញ្ជី​ជា​សមាគម​នៅ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០១៤ ស្របតាម​មាត្រា​៤២​នៃ​រដ្ឋធម្មនុញ្ញ​។​

​សូម​ជម្រាប​ផងដែរ​ថា មហាសន្និបាត​នេះ​ប្រព្រឹត្តិ​ទៅ​រយៈពេល​មួយថ្ងៃ​កន្លះ ចាប់ពី​ថ្ងៃទី​៣ ដល់ទី​៤ ខែតុលា ឆ្នាំ​២០១៩ ដែលមាន​ចូលរួម​សរុប ចំនួន​៣៤៧​រូប មកពី​មន្ទីរ អង្គភាព ស្ថាប័ន​ពាក់​ព័​ន្ឋ​នានា អង្គការ​ដៃគូ និង​មាន​សមាសភាព​ចូលរួម​ជា​ប្រតិភូ​ពេញ​សិ​ទ្ឋ​មកពី​ក្រុង​ស្រុក ឃុំ សង្កាត់​ទូទាំង​ខេត្តសៀមរាប​។​

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស និង​លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: សមាគម​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ធ្លាក់​យន្តហោះ ទម្លាក់​គ្រាប់បែក B-17 ស្លាប់​មនុស្ស​អស់​៧​នាក់​

ធ្លាក់​យន្តហោះ ទម្លាក់​គ្រាប់បែក B-17 ស្លាប់​មនុស្ស​អស់​៧​នាក់​

ព្យុះ​ទី​ហ្វុ​ង Mitag ផ្តាច់ជីវិត​មនុស្ស​៦​នាក់​នៅ​កូរ៉េខាងត្បូង ខណៈ​មួយចំនួនទៀត​បាត់​ខ្លួន​

ព្យុះ​ទី​ហ្វុ​ង Mitag ផ្តាច់ជីវិត​មនុស្ស​៦​នាក់​នៅ​កូរ៉េខាងត្បូង ខណៈ​មួយចំនួនទៀត​បាត់​ខ្លួន​

តំណាងរាស្ត្រ​ខេត្តសៀមរាប ចុះ​ជួប​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត រស់​នៅលើ​ភូមិ​បណ្ដែត​ទឹក ស្រុក​ពួក​

តំណាងរាស្ត្រ​ខេត្តសៀមរាប ចុះ​ជួប​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត រស់​នៅលើ​ភូមិ​បណ្ដែត​ទឹក ស្រុក​ពួក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    642 shares
    Share 257 Tweet 161
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    307 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ សប្បាយរីករាយទទួលបានផ្លូវបេតុងរបស់សម្ដេចតេជោ

    87 shares
    Share 35 Tweet 22

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (491)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,071)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,729)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (730)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (787)
  • សាសនា និង មនុស្សធម៌ (830)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.