Saturday, May 28, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្ត​សៀមរាប ជំរុញ​អាជ្ញាធរ​ស្រុក​ស្វាយ​លើ​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​កម្ទេច​មធ្យោបាយ​ប្រព្រឹត្តិ​បទល្មើស​

ដោយ Pothe Thun
03/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អភិបាលខេត្ត​សៀមរាប ជំរុញ​អាជ្ញាធរ​ស្រុក​ស្វាយ​លើ​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​កម្ទេច​មធ្យោបាយ​ប្រព្រឹត្តិ​បទល្មើស​
1.3k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៩​នេះ នៅ​សាលាស្រុក​ស្វាយ​លើ អភិបាលខេត្ត​សៀមរាប ឯកឧត្ដម ទៀ សីហា ណែនាំ​ដល់ អភិបាលស្រុក​ទើបតែ​តាំង​ថ្មី សមត្ថកិច្ច​ជំនាញ និង​មន្ដ្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ក្នុងស្រុក​ស្វាយ​លើ ត្រូវ​ចូលរួម​ទប់ស្កាត់​ការ​រុករាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​ខុសច្បាប់ និង កម្ទេចចោល នូវ​មធ្យោបាយ​ប្រព្រឹត្តិ​បទល្មើស​ព្រៃឈើ​។​

​ឆ្លៀត​ក្នុងឱកាស ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ថ្មី របស់​អភិបាលស្រុក អភិបាលស្រុករង និង​នាយក​រដ្ឋបាល នៅ​សាលាស្រុក​ស្វាយ​លើ ខេត្តសៀមរាប ឯកឧត្ដម ទៀ សីហា បាន​លើកយក​បញ្ហា​បទល្មើស​ព្រៃឈើ ជា​បញ្ហា​ប្រឈម​ខ្លាំង របស់​ស្រុក​ស្វាយ​លើ ដែលជា​ផ្លូវ​ឆ្លងកាត់​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ និង​មាន​ព្រំប្រទល់​ជាប់​នឹង​ខេត្តព្រះវិហារ​។ ក្នុងនោះ ឯកឧត្ដម ទៀ សីហា បាន​មានប្រសាសន៍ថា នៅតាម​បណ្ដា​ខេត្ដ​ផ្សេងៗ គេ​បាន​អនុវត្ដ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​រួចហើយ ដោយ​ចាប់បាន​បទល្មើស​ព្រៃឈើ សមត្ថកិច្ច​បាន​កំទេចចោល​នូវ​មធ្យោបាយ​ចោល ប៉ុន្ដែ​សម្រាប់​ខេត្ដ​សៀមរាប មិនទាន់​បទ​ល្មើ​ា​នស​ព្រៃឈើ​ដែល​ត្រូវ​អនុវត្ដ​បែបនេះ​នៅឡើយ​ទេ ។​

​ឯកឧត្ដម ទៀ សីហា បាន បញ្ជាក់ថា ការការពារ​ថែរក្សា​ព្រៃឈើ​ឲ្យ​បាន​គង់វង្ស វា​បាន​ជួយ​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន តាមរយៈ​ការបង្កើត​តំបន់​ទេសចរណ៍ធម្មជាតិ ហើយ​ក៏បាន​ចូលរួម​ជួយ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ប្រវត្តិសាស្ត្រ​មួយ​នេះ ឲ្យ​កាន់តែ​សំបូរបែប​ផងដែរ​

ព័ត៌មានជាតិ ថ្មីៗ

អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងពន្យល់បន្ថែមអំពីខ្លឹមសារនៃអនុសាសន៍របស់គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ

អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងពន្យល់បន្ថែមអំពីខ្លឹមសារនៃអនុសាសន៍របស់គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ

27/05/2022
តំណាងរាស្ត្រមណ្ឌលសៀមរាបអំពាវនាវដល់បងប្អូនពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ

តំណាងរាស្ត្រមណ្ឌលសៀមរាបអំពាវនាវដល់បងប្អូនពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ

27/05/2022

​ជាមួយគ្នា​នោះដែរ ឯកឧត្ដម​អភិបាលខេត្ត ក៏បាន​លើក​ពី​បញ្ហា​កាប់​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ របស់​ប្រជាពលរដ្ឋ​ចំណូល​ថ្មី លោក​អភិបាលស្រុក​ថ្មី ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ហើយ​បើ​មាន​ជម្លោះដីធ្លី ត្រូវ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ភ្លាមៗ​នៅ​មូលដ្ឋាន​។ ដោយឡែក ក្នុងករណី ដោះស្រាយ​មិន​ចេញ​ត្រូវបញ្ជូន ដល់​សាលា​ខេត្ដ ដែលមាន​គណៈកម្មការ​ចាំ​ដោះស្រាយ​។​

​បើ​យោងតាម​របាយការណ៍ អាជ្ញាធរ​ស្រុក​ស្វាយ​លើ បាន​សហការ​ចុះ​ល្បាត និង បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​សរុប​២០១៥ លើក និង​បិទ​ខិតប័ណ​ផ្សព្វផ្សាយ​ចំនួន ១៩១២ សន្លឹក ដកហូត​វត្ថុតាង មាន​រណា​យន្ត ត្រាក់ទ័រ​ភ្ជួរ​ដី អេ​ស្កា​វា​ទ័​រ គោយន្ត​កន្ត្រៃ និង​ដីព្រៃ ព្រមទាំង​ធ្វើ​កិច្ចសន្យា​បញ្ឈប់ និង​បញ្ជូនទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​តាម​នីតិវិធី​ច្បាប់​។​ព្រមទាំង​បាន​សហការ​ការពារ​ដីព្រៃ​របស់​រដ្ឋ​ជាប្រចាំ​និង​ដាំ​កូនឈើ​លើ​តំបន់​ដី​ដែល​រិច​រិល​នៅក្នុង​ព្រៃ​សហគមន៍​និង​តំបន់​ការពារ​បាន​ចំនួន​៤​លើក​ផងដែរ​៕

 

​អត្ថបទ និង រូបថត ៖ លោក ប៊ូ សា​វី​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ​បទល្មើស​ព្រៃឈើអភិបាលខេត្ត​សៀមរាបអាជ្ញាធរ​ស្រុក​ស្វាយ​លើ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី ធូ ចំ​រ៉ុង (​តារា​កំប្លែង សាន ម៉ៅ​)

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី ធូ ចំ​រ៉ុង (​តារា​កំប្លែង សាន ម៉ៅ​)

ចាក់​សម្លាប់​ប៉ូលិស​៤​នាក់ នឹងធ្វើ​ឱ្យ​របួស​៥​នាក់​ក្នុង​ក្រុងប៉ារីស​

ចាក់​សម្លាប់​ប៉ូលិស​៤​នាក់ នឹងធ្វើ​ឱ្យ​របួស​៥​នាក់​ក្នុង​ក្រុងប៉ារីស​

លោក ដូ​ណា​ល់ ត្រាំ ស្នើ​ឲ្យ​ចិន​ជួយ​ស៊ើប​រឿង​ពុករលួយ​នៃ​គ្រួសារ​លោក ចូ បៃ​ដិ​ន ដែលជា​គូប្រជែង​ធំ​បំផុត​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០២០

លោក ដូ​ណា​ល់ ត្រាំ ស្នើ​ឲ្យ​ចិន​ជួយ​ស៊ើប​រឿង​ពុករលួយ​នៃ​គ្រួសារ​លោក ចូ បៃ​ដិ​ន ដែលជា​គូប្រជែង​ធំ​បំផុត​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០២០

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

17/05/2022
កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

17/05/2022
ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

17/05/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    97 shares
    Share 39 Tweet 24
  • ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

    64 shares
    Share 26 Tweet 16
  • អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

    42 shares
    Share 17 Tweet 11
  • ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

    40 shares
    Share 16 Tweet 10
  • តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (264)
  • ​គ្រោះធម្មជាតិ (82)
  • ចំណេះដឹង និង ការអប់រំ (369)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,654)
  • ព័ត៌មានកីឡា (30)
  • ព័ត៌មានជាតិ (3,977)
  • ព័ត៌មានជាតិទូទៅ (115)
  • ព័ត៌មានអន្តរជាតិ (596)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (549)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (728)
  • សាសនា និង មនុស្សធម៌ (713)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (153)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.