Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្រុម​កាកបាទក្រហមកម្ពុជា​ឃុំ​ពួកនិង​អ្នកស្ម័គ្រចិត្ត បាន​ផ្សព្វផ្សាយស្ដីពី​ពិការភាពនិង​សុវត្ថិភាព​ចរាចរណ៍​

ដោយ Pothe Thun
22/10/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ក្រុម​កាកបាទក្រហមកម្ពុជា​ឃុំ​ពួកនិង​អ្នកស្ម័គ្រចិត្ត បាន​ផ្សព្វផ្សាយស្ដីពី​ពិការភាពនិង​សុវត្ថិភាព​ចរាចរណ៍​
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​រសៀល​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩ ក្រុម​កាកបាទក្រហម​ឃុំ​ពួក និង​អ្នកស្ម័គ្រចិត្ត សហការ​ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​ផ្សព្វផ្សាយ​ស្ដីពី​ពិការភាព និង​សុវត្ថិភាព​ចរាចរណ៍ នៅ​ភូមិ​គោក​ថ្មី ឃុំ​ពួក ស្រុក​ពួក ដល់​ប្រជាពលរដ្ឋ និង​កុមារ​ក្នុង​សហគមន៍ ដែលមាន​អ្នកចូលរួម​សរុប​ចំនួន​ង​៥១​នាក់ ក្នុងនោះ​ស្រី​ចំនួន​២៣ នាក់ និង​ពិការភាព​ចំនួន​២​នាក់ ក្នុង​គោលបំណង​ចូលរួម​កាត់បន្ថយ​អត្រា​ស្លាប់ របួស ពិការ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ និង​លើកកម្ពស់​សិទ្ធជន​ពិកា​រ ។​

​ក្នុងឱកាស​នោះ​អ្នកស្ម័គ្រចិត្ត បាន​ពន្យល់​កុមារ​អំពី​របៀប​ឆ្លងផ្លូវ​ដោយ​សុវត្ថិភាព ហើយ​មាន​ចែក​ខិតប័ណ្ណ​សុវត្ថិភាព​ចរាចរណ៍ ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍ វិធី​ពាក់មួក​សុវត្ថិភាព ឱ្យបាន​ត្រឹមត្រូវ​ចែក​ខិតប័ណ្ណ​ស្តីពី​ស្លាក​សញ្ញា​ចរាចរណ៍​សំខាន់ៗ សារ​សុវត្ថិភាព ថ្ងៃនេះ​ថ្ងៃស្អែក​កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ និង​ស្ទិ​ក​ខ័​រ​ចំណាំងផ្លាត​ជនពិការ​ផងដែរ​។​

​លោកស្រី សំ សា​វ៉ាង មន្ត្រី​គម្រោង​សុវត្ថិភាព​ចរាចរណ៍ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បានឱ្យដឹងថា បច្ចុប្បន្ន​គ្រោះថ្នាក់​ចរាចរណ៍ គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ​របស់​ប្រទេស​កម្ពុជា វា​បានសម្លាប់​មនុស្ស​ជា​រៀងរាល់ថ្ងៃ បានធ្វើឱ្យ​បាត់បង់​ធនធានមនុស្ស បន្សល់ទុក​នូវ​កុមារ​កំព្រា ស្ត្រី មេម៉ាយ ជនពិការ ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេសជាតិ និង​ខូចខាត​សណ្តាប់ធ្នាប់​សង្គម គឺ​បណ្តាលមកពី​អ្នកប្រើប្រាស់​ផ្លូវ មិន​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង បើកបរ​ហួស​ល្បឿន​កំណត់ និង​មិន​ពាក់មួក​សុវត្ថិភាព នៅពេល​ធ្វើដំណើរ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ក្នុងឱកាស​នោះដែរ​លោកស្រី សំ សា​វ៉ាង បាន​សំណូមពរ​ដល់​អ្នកបើក​បរ​យា​យន្ត​គ្រប់​ប្រភេទ ពេលមកដល់​ជិត​សាលារៀន មន្ទីរពេទ្យ និង​ទីប្រជុំជន​នានា សូមមេត្តា​បន្ថយល្បឿន​ផង ដើម្បី​រួមគ្នា​កាត់បន្ថយ ការស្លាប់​និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ព្រមទាំង​បាន​ជំរុញ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម សូមជួយ​ណែនាំ​ដល់​កូនចៅ​ក្នុង​សមា​ជិ​គ្រួសារ និង​អ្នកជិតខាង ឱ្យ​គាត់​ពេល​បើកបរ​ត្រូវ​ពាក់មួក និង​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ឱ្យបាន​ជាប់​ជាប្រចាំ បើកបរ​ទៅតាម​ល្បឿន​កំណត់ គោរព​ស្លាក​សញ្ញា​តាម​ដងផ្លូវ ជាដើម ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
​

Tags: ក្រុម​កាកបាទក្រហមកម្ពុជា​ឃុំ​ពួកសព្វផ្សាយស្ដីពី​ពិការភាពនិង​សុវត្ថិភាព​ចរាចរណ៍​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ម្ហូបនិង​ចំណីអាហារ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់មួយចំនួន​ត្រូវបាន​រកឃើញ​នៅ​ផ្សារ​ដើម​ក្រឡាញ់ ក្នុង​ក្រុង​សៀមរាប​

ម្ហូបនិង​ចំណីអាហារ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់មួយចំនួន​ត្រូវបាន​រកឃើញ​នៅ​ផ្សារ​ដើម​ក្រឡាញ់ ក្នុង​ក្រុង​សៀមរាប​

មូលនិធិពិភពលោក​ដ៏​ស្រស់ត្រកាលនៃ​ប្រទេស​កូរ៉េខាងត្បូង នាំយក​កង់​ចំនួន ៣០០​គ្រឿង ចែក​ដល់​សិស្សានុសិស្ស​ក្រីក្រ និង កុមារកំព្រា ក្នុង​ខេត្តសៀមរាប​

មូលនិធិពិភពលោក​ដ៏​ស្រស់ត្រកាលនៃ​ប្រទេស​កូរ៉េខាងត្បូង នាំយក​កង់​ចំនួន ៣០០​គ្រឿង ចែក​ដល់​សិស្សានុសិស្ស​ក្រីក្រ និង កុមារកំព្រា ក្នុង​ខេត្តសៀមរាប​

ភរិយា​លោក​គីម ជុង​អ៊ុន លេចមុខ នៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ ក្រោយ​អ​វត្ដ​មាន ប្រហែល ៤​ខែ​

ភរិយា​លោក​គីម ជុង​អ៊ុន លេចមុខ នៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ ក្រោយ​អ​វត្ដ​មាន ប្រហែល ៤​ខែ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.