Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើដំណើរទស្សនកិច្ចស្វែងយល់អំពីស្រ្តីក្នុងសហគមន៍ទេសចរណ៍ក្នុងខេត្តសៀមរាប

ដោយ Pothe Thun
11/12/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើដំណើរទស្សនកិច្ចស្វែងយល់អំពីស្រ្តីក្នុងសហគមន៍ទេសចរណ៍ក្នុងខេត្តសៀមរាប
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញនេះ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានដំណើរទស្សនកិច្ចស្វែងយល់អំពីស្រ្តីក្នុងសហគមន៍ទេសចរណ៍ ក្នុងខេត្តសៀមរាប រយៈពេលពេញ១ថ្ងៃ ដោយផ្ដោតទៅលើការរស់នៅ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការប្រកបរបររបស់ស្រ្តីក្នុងវិស័យទេសចរណ៍។

ក្នុងដំណើរទស្សនកិច្ចស្វែងយល់អំពីស្រ្តីក្នុងសហគមន៍ទេសចរណ៍ ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប លោកជំទាវប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និងប្រតិភូស្រ្តីជាច្រើនរូបទៀតផងដែរ។

ដំណើរទស្សនកិច្ចនេះ លោកជំទាវ រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានចុះទៅដល់ទីតាំងចំនួន ៤ រួមមាន សិប្បកម្មកែច្នៃកំប្លោក ភ្នំក្រោម ស្ថិតក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប សិប្បកម្មផលិតសូត្រ ស៊ីលហ្វាម ស្ថិតនៅក្នុងឃុំពួក ស្រុកពួក សហគមន៍ទេសចរណ៍កំពង់ភ្លុក ស្ថិតនៅក្នុងឃុំកំពង់ភ្លុក ស្រុកសូទ្រនិគម និងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈសណ្ឋាគារ និងភោជនីយដ្ឋាន សាលាបាយ ស្ថិតនៅក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងដំណើរនោះ លោកជំទាវរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះសាលាបាយ និងមានចំណាប់អារម្មណ៍ ថា សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈសណ្ឋាគារ និងភោជនីយដ្ឋាន មួយនេះ បានបានផ្ដោតសំខាន់ទៅលើយុវជនក្រីក្រ ខ្វះខាតជីវភាព ក្នុងការសិក្សាជំនាញ ជាពិសេសផ្ដល់អាទិភាព៧០ភាគរយ ដល់នារី ឲ្យបានទទួលការបណ្ដុះបណ្ដាល។ លើសពីនោះ សាលាបាយ ក្រៅពី បណ្តុះបណ្តាលជំនាញដល់សិស្សដោយឥតគិតថ្លៃ សាលានេះ ថែមទាំងបានធានាផ្គត់ផ្គង់ជីវភាពប្រចាំ ដោយផ្ដល់ប្រាក់ប្រចាំខែដល់សិស្ស និង អន្តេរវិសិកដ្ឋាន សម្រាប់សិស្សស្នាក់នៅផងដែរ។

លោក រីណៅ ហ្វីចិត (Renaud Fichet) នាយកគ្រប់គ្រង សាលាបាយ បានជម្រាបជូនលោកជំទាវរដ្ឋមន្រ្តី ថា បេសកកម្មនិងចក្ខុវិស័យ សាលាបាយ គឺធ្វើយ៉ាងណាប្រមូលយុវជន-យុវនារីរស់នៅមូលដ្ឋានជនបទ និង នៅក្នុងគ្រួសារក្រីក្រ ឲ្យមកទទួលយកនូវការបណ្តុះបណ្តាលជំនាញជាក់លាក់មួយ ដើម្បីជាទុនសម្រាប់អនាគតរបស់ពួកគេ
ជាពិសេសអាជីពក្នុងវិស័យបដិសណ្ឋារកិច្ចនិងទេសចរណ៍ ដែលជំនាញច្បាស់លាស់ទាំងនេះ អាចជួយទ្រទ្រង់ជីវភាពគ្រួសារ ហើយចៀសពីការធ្វើចំណាកស្រុក ទៅរកការងារធ្វើនៅក្រៅប្រទេសដោយខុសច្បាប់ ។

លោកនាយក បានបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុន សាលាបាយ មានផែនការជ្រើសរើសសិស្សក្រីក្រក្នុង១ឆ្នាំ តែចំនួន១០០នាក់ប៉ុណ្ណោះ តែក្រោយមកទៀត ដោយសារទីតាំងសាលាត្រូវបានពង្រីក សាលាបានបន្ថែមការជ្រើសរើសរហូតដល់១៥០នាក់ ក្នុង១ឆ្នាំ។ ទន្ទឹមនោះ ក្នុងរយៈពេលនៃការសិក្សាពេញមួយឆ្នាំនេះ សាលាធានាការចំណាយនិងផ្គត់ផ្គង់ដល់សិស្ស គិតជាមធ្យមក្នុងសិស្សម្នាក់ ប្រហែលជា ៤,៣០០ដុល្លារ ។

គួរបញ្ជាក់ថា សាលាបាយ បង្កើតឡើងនៅក្នុងឆ្នាំ១៩៩៨ ដោយអង្គការបារាំងដើម្បីជួយកម្ពុជា ( Agir Pour le Cambodge ) និងចាប់ផ្តើមដំណើរការបណ្តុះបណ្តាលសិស្សនៅក្នុងឆ្នាំ ២០០២ លើមុខជំនាញចំនួន៥ គឺ ជំនាញការិយាល័យជួរមុខ គេហកិច្ច ចុងភៅ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ និងថែទាំសម្ផស្ស និងទទួលសិស្សចាប់ពីអាយុ១៧ ដល់២៣ឆ្នាំ។

អត្ថបទ និង រូបភាព៖ ងិន គឺមឡេង
កែសម្រួលអត្ថបទ៖ សេង ផល្លី

Tags: រដ្ឋមន្រ្តីក្រសួងកិច្ចការនារីលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីសហគមន៍ទេសចរណ៍ក្នុងខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន  ចប់អាណត្តិចូលជួបសម្តែងការគួរសម និងជម្រាបលា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ចប់អាណត្តិចូលជួបសម្តែងការគួរសម និងជម្រាបលា

ពិធីសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ទឹកវិលទី២ របស់រដ្ឋាករទឹកស្វយ័តសៀមរាប

ពិធីសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ទឹកវិលទី២ របស់រដ្ឋាករទឹកស្វយ័តសៀមរាប

ផ្ទុះភ្នំភ្លើងនៅនូវែលសេឡង់ស្លាប់៦នាក់ បាត់ខ្លួន៨នាក់ របួសធ្ងន់២៥នាក់

ផ្ទុះភ្នំភ្លើងនៅនូវែលសេឡង់ស្លាប់៦នាក់ បាត់ខ្លួន៨នាក់ របួសធ្ងន់២៥នាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.