Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

រដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញជាអធិបតិក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ស្តង់ដារសហគមន៍របស់ហ្វេសប៊ុក

ដោយ Pothe Thun
17/12/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញជាអធិបតិក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ស្តង់ដារសហគមន៍របស់ហ្វេសប៊ុក
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដោយមានកិច្ចសហប្រតិបត្តិការ រវាងក្រសួងព័ត៌មាន និងតំណាងក្រុមហ៊ុនហ្វេសប៊ុក ប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC) ធ្វើនៅព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៩នេះ មានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលមួយស្តីពី ស្តង់ដារសហគមន៍របស់ហ្វេសប៊ុក ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ។

លោក រ៉ាហ្វាអែល ហ្វ្រែងគី ( Rafael Franke ) ជំនាញការជាន់ខ្ពស់របស់ ក្រុមហ៊ុន ហ្វេសប៊ុក ប្រចាំតំបន់អាស៊ី- ប៉ាស៊ីហ្វិក មានប្រសាសន៏លើកឡើងថា នេះជាលើកទី ២ ហើយ ដែលលោកបានមកកម្ពុជា អស់រយះពេលប្រមាណ ២០ ឆ្នាំមកហើយ ប៉ុន្តែលើកនេះ លោក បានពិនិត្យឃើញថា ប្រទេសកម្ពុជាមានការរីកចំរើន និងអភិវឌ្ឃន៏យ៉ាងឆាប់ រហ័ស មិនគួរ អោយជឿ ដែលទាំងនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើ សមាហរណកម្ម ទៅក្នុងតំបន់ និងពិភពលោក ។ តាមរយះនេះ ក្រុមហ៊ុន Facebook នឹងបន្ត ចូលរួមដល់ដំណើរការអភិវឌ្ឍ ប្រទេសកម្ពុជា កាន់តែរីកចំរើន បន្តទៅមុខទៀត។ លោក Franke បានបញ្ជាក់ដែរថា Facebook គឺសម្រាប់ការធ្វើទំនាក់ទនងគ្នា ជាគ្រួសារ ទំាង ក្នុង និងក្រៅប្រទេស ទូទាំងពិភព លោកតែម្តង ហើយក៏ជួយពង្រឹងអាជីវកម្ម ខ្នាតតូច និង មធ្យម ក៏ដូចជាជួយ ដល់ការពង្រឹង គោលនយោបាយ Digital នៅកម្ពុជា ផងដែរ។ ដូច្នេះឆ្នាំ ២០១៩ ជាឆ្នាំដែល ក្រុមហ៊ុន Facebook ធ្វើទនាក់ទនង កិច្ចសហប្រតិបត្តិការល្អ ជាមួយ រាជរដ្ឋាភិបាលកម្ពុជា និង ក្រសួង ព័ត៌មាន ដើម្បីជាគុណប្រយោជន៍ វិជ្ជមាន សម្រាប់អ្នក ប្រើប្រាស់នៅកម្ពុជា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមការធ្វើបទបង្ហាញស្តីពីការប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជា ដោយ លោក ឈន វិបុល ប្រធាននាយកដ្ឋាន បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៏នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៏ក្រសួងព័ត៌មាន ក៏បានលើកពីគុណសម្បត្តិ និងបញ្ហាប្រឈមនៃបណ្តាញសង្គមដោយក្នុងនោះពិនិត្យឃើញថានៅកម្ពុជាមានអ្នកប្រើប្រាស់ Facebook ចំនួនប្រមាណ ៨.៨ លាននាក់ ។ ក្នុងនោះគុណសម្បត្តិនៃបណ្តាញសង្គមបង្កើនសមត្ថភាព និងបណ្តាញការលក់លិតផល សេវាកម្ម ផ្សព្វផ្សាយពាណិជ្ជកម្ម ឱកាសការងារ ការចូលរួមសម្មភាពសង្គមទទួលបានព័ត៌មានសំបូរបែប និងយ៉ាងឆាប់រហ័ស ។ ជាពិសេសបញ្ហាប្រឈមនៃបណ្តាញសង្គម រួមមាន ព័ត៌មានក្លែងក្លាយ និងភាពលើសលប់នៃព័ត៌មានសុវត្ថិភាពទិន្នន័យ និងឧក្រិដ្ឋកម្មអ៊ីនធឺណេតភាពញៀន បណ្តាលអោយកើតបញ្ហាផ្លូវចិត្ត ផលិតផលគ្មានគុណភាព មិនមានការត្រួតពិនិត្យត្រឹមត្រូវ រំលោភក្រមសិលធម៏នៃការផ្សព្វផ្សាយជាដើម ។

នៅក្នុងដំណើរការនៃអង្គសិក្ខាសាលានោះដែរ ក្រុមការងារបច្ចេកទេសនៃ ក្រុមហ៊ុន Facebook បានឡើងធ្វើបទបង្ហាញពីដំណើរការទូទៅ នៃបណ្តាញទំនាក់ទំនងសង្គមមួយនេះក៏ដូចជាឆ្លើយតបនៅចម្ងល់នានា របស់អ្នកប្រើប្រាស់ប្រចាំថ្ងៃរួមជាមួយនឹងការបង្ហាញពីរបៀបនៃការរក្សាសុវត្ថិភាពនៃអាខោនអ្នកប្រើប្រាស់នីមួយៗ អោយបានល្អកុំអោយគេលួចចូលប្រើបា្រស់បាន ។ ក្នុងនោះតាមតួលេខដែលបង្ហាញដោយក្រុមការងារ គឺមាន មនុស្ស ២,២ពាន់លាននាក់នៅទូទាំងពិភពលោកមានអ្នកប្រើប្រាស់ Facebook រៀងរាល់ថ្ងៃ ។ ជាពិសេសសុវត្ថិភាពនៃការប្រើប្រាស់ fb រួមគ្នា report នូវខ្លឹមសាររូបភាពវីដេអូlive ដែលយល់ថាវាប៉ះពាល់ដល់សង្គមសិទ្ធិកុមារអាសអាភាសការរើសអើងការប្រើ សំដីញ៉ុះញ៉ុង ជេរប្រមាថ ដើម្បីឲ្យក្រុមហ៊ុន fb ដកចេញពី fb ការចូលរួមនេះ នឹងធ្វើឲ្យ fb មានសុវត្ថិភាពដល់អ្នកប្រើប្រាស់គ្រប់វ័យ សូម្បីតែ 1 report ក៏ fb ដកចេញបានដែរបើសិនវាពិតជាខុសពីគោលការណ៍ប្រើប្រាស់ របស់fb។ មនុស្សមានអាយុចាប់ពី 13ឆ្នាំឡើងទៅ ទើបអាចបង្កើនគណនី fb ប្រើប្រាស់បាន។

ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៏ថា សិក្ខាសាលានេះ បានផ្តល់នូវចំណេះដឹង ការអនុវត្តល្អៗ អំពីសុវត្ថិភាពគណនី និងការការពារបញ្ហា ដែលបានកើតឡើងលើបណ្តាញ ទំនាក់ទំនងសង្គមមួយនេះ ហើយការរីកចំរើនបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន ឌីជីថល និង អត្ថប្រយោជន៍ នៃបច្ចេកវិទ្យា យើងក៏ត្រូវគ្រប់គ្រងបញ្ហា ដែលកើត ចេញពីការប្រើប្រាស់បច្ចេកវិទ្យានេះឱ្យបាន ជាពិសេសបញ្ហាព័ត៌មានក្លែងក្លាយ ការញុះញង់ បញ្ចុះកំហឹង ការជេរប្រមាថដោយការស្អប់ខ្ពើម និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យាដូចជា ការហែក (Hack) ចូលបំផ្លាញឯកសារសាធារណៈ ឬឥស្សរជននានា ការ ជំរិតទារប្រាក់តាម ប្រព័ន្ធ អឺនធឺណិត ដែលកំពុងគម្រាមកំហែង និងបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរ លើសិទ្ធិបុគ្គល ឯកជន និងសន្តិសុខនៅក្នុងតំបន់ ក៏ដូចជានៅលើសកលលោកទាំងមូល។ បញ្ហាទាំងឡាយ នេះ តម្រូវឱ្យភាគីពាក់ព័ន្ធបង្កើន នូវកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ថែមទៀតទាំង ក្នុង ក្របខណ្ឌទ្វេភាគី ក្របខណ្ឌក្នុងតំបន់ និងសកលលោក ដើម្បីប្រយុទ្ធប្រឆាំងទៅនឹង ព័ត៌មាន ក្លែងក្លាយ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យានេះ ដោយផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាប ព័ត៌មាន ក្លែងក្លាយ ក្នុងន័យធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព ក្នុងយុគសម័យឌីជីថល។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកដែរថា បន្ទាប់ពីបញ្ចប់សិក្ខានេះ ក្រុមហ៊ុនFacebook នឹងពិចារណាលើបញ្ហាមួយចំនួនដែលបានកើតឡើងនៅកម្ពុជា ក៏ដូចជាបណ្តាលប្រទេសនានា ប៉ុន្តែមិនមានបញ្ញត្តិនៅក្នុងស្តង់ដាសហគមន៍របស់ហ្វេសប៊ុក ដែលជាហេតុនាំឱ្យហ្វេសប៊ុកមិនអាចចាត់វិធានការបាន ។ក្នុងនោះពេលគេសរសេរនៅលើហ្វេសប៊ុកមិនត្រូវចិត្តយើងកុំទាន់ចោទថាគេប្រឆាំង តែត្រូវសួរខ្លួនឯងវិញថាតើគេថាត្រូវឬក៏អត់ហើយយើងត្រូវចេះឆ្លើយសំណួរហេតុអ្វីហើយឆ្លើយ ឲ្យចំនិងឲ្យខ្លី នេះជាវិធីដោះស្រាយ យ៉ាងណាក៏ដោយអ្នកដែលសរសេរថាឲ្យគេក៏ត្រូវតែ ចេះឆ្លុះកញ្ចក់មើលខ្លួនឯងសិនដែរ មុនថាឲ្យគេ ៕

Tags: ក្រសួងព័ត៌មានសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ស្តង់ដារសហគមន៍របស់ហ្វេសប៊ុកស្តង់ដារសហគមន៍របស់ហ្វេសប៊ុក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
របួសធ្ងន់ស្រាល់មនុស្ស ០៣នាក់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងស្រុកជីក្រែង

របួសធ្ងន់ស្រាល់មនុស្ស ០៣នាក់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងស្រុកជីក្រែង

ប្រជាពលរដ្ឋចំនួន០៩ភូមិ នៅឃុំស្នូលស្រុកក្រឡាញ់សម្តែងក្តីរីករាយនៅពេលទទួលបានអណ្តូងទឹកស្អាតពីសមាគម ROTARY

ប្រជាពលរដ្ឋចំនួន០៩ភូមិ នៅឃុំស្នូលស្រុកក្រឡាញ់សម្តែងក្តីរីករាយនៅពេលទទួលបានអណ្តូងទឹកស្អាតពីសមាគម ROTARY

លំហាត់សមយុទ្ធទ្រង់ទ្រាយធំ បានចាប់ផ្តើមធ្វើហើយនៅព្រឹកនេះ

លំហាត់សមយុទ្ធទ្រង់ទ្រាយធំ បានចាប់ផ្តើមធ្វើហើយនៅព្រឹកនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.