Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សម្ដេចពិជ័យសេនា បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ របស់ក្រុមការងារថ្នាក់ជាតិ និងក្រុមការងារថ្នាក់កណ្តាល នៅខេត្តសៀមរាប

ដោយ Pothe Thun
08/01/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
https://www.facebook.com/tvsiemreap/videos/2887624274623787/
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ នៅសាលាខេត្តសៀមរាប មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ របស់ក្រុមការងារថ្នាក់ជាតិ និងក្រុមការងារថ្នាក់កណ្តាល ដើម្បីធ្វើការកំណែទម្រង់ស៊ីជម្រៅ នៃការសម្រេចបានគោលដៅជាយុទ្ធសាស្ត្រ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ប្រកបដោយចក្ខុវិស័យ ដើមី្បបន្តពង្រឹងនូវយន្តការនានា របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យធានាបាននូវកំណើនការងារ សមធម៌ និង ប្រសិទ្ធភាពពិតប្រាកដនៅកម្ពុជា ក្រោមធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប ។

តាមរយៈរបាយការណ៍ របស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាល ខេត្តសៀមរាប ជូនអង្គប្រជុំ ដែលជា សមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប អភិបាលរងខេត្ត នាយក នាយករង នាយកទីចាត់ការសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ អភិបាល អភិបាលរងក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធគ្រប់ថ្នាក់ សរុបចំនួន ១៨៤នាក់ ក្នុងឆ្នាំ២០១៩ បញ្ហាប្រឈមនៅសេសសល់ ដែលក្រុមការងារស្នើទៅក្រសួង ស្ថាប័នពាក់ព័ន្ធបន្តដោះស្រាយ មានចំនួន៩សំណូមពរ ក្នុងនោះ៖
– បញ្ហាប្រព័ន្ធធារាសាស្ត្រ៤ករណី នៅស្រុកអង្គធំ ក្រឡាញ់ ជីក្រែង និងសូទ្រនិគម។
– បញ្ចហេដ្ឋារចនាសម្ព័ន្ធ២ករណី នៅស្រុកវ៉ារិន និងស្រុកជីក្រែង។
– បញ្ហាអគារសិក្សា២ករណ៏ នៅស្រុកអង្គរជុំ។
– បញ្ហាវិទ្យុទាក់ទង១ករណី នៅស្រុកក្រឡាញ់។

ឯកឧត្តម អភិបាលខេត្ត បង្ហាញថា តាមរយៈការរៀបចំវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាបដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នៅក្នុងឆ្នាំ២០១៩កន្លងមក រដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការងារ សេដ្ឋកិច្ច សង្គម និងដោះស្រាយបញ្ហានៅតាមវេទិការបានដោយរលូន និងចំបញ្ហា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ ក្រុមការងារចុះក្រុង ស្រុកនឹងបន្តជំរុញការដោះស្រាយកាន់តែសកម្ម និងខ្លាំងក្លាបន្ថែមទៀត ចំពោះតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយជំរុញ និង ត្រួតពិនិត្យការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ដើម្បីធានាឲ្យការផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែមានគុណភាព តម្លាភាព និងប្រសិទ្ធភាពតាមរយៈច្រកចេញចូលតែមួយនៅថ្នាក់ខេត្ត-ក្រុង-ស្រុក។ លើសពីនោះ អាជ្ញាធរខេត្ត នឹងជំរុញដល់ការអភិវឌ្ឍនៅតាមមូលដ្ឋាន រួមមាន៖
– ខិតខំស្វែងរកកិច្ចសហការជាមួយដៃគូអភិវឌ្ឍ ពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធ។
– ជំរុញការដោះស្រាយទំនាស់ដីធ្លី តាមយន្តការដែលមានស្រាប់ទាំងថ្នាក់ក្រុង ស្រុក និងខេត្ត។
– អប់រំផ្សព្វផ្សាយ បង្ការ បង្ក្រាបបទល្មើស ពិសេស បទល្មើសគ្រឿងញៀន បទល្មើសធនធានធម្មជាតិ បទល្មើសជលផល ចរាចរណ៍ផ្លូវគោក និងល្បែងស៊ីសងបន្តចុះមូលដ្ឋាន ដែលជាគោលដៅរបស់ខ្លួន ដើម្បីក្តាប់បញ្ហានានានៅក្នុងមូលដ្ឋាន សំដៅធ្វើការដោះស្រាយឲ្យបានសមស្រប និងទាន់ពេលវេលា។ល។

មានប្រសាសន៍បូកសរុបក្នុងកិច្ចប្រជុំនោះ សម្តេចពិជ័យសេនា បានកោតសរសើរ ក្នុងការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់មន្ត្រីក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និង ស្រុក ដែលបានអនុវត្តនាពេលកន្លងមក។ សម្ដេចក៏បានក្រើនរំលឹក និងជំរុញ ដល់មន្ត្រីក្រុមការងារគ្រប់ជាន់ថ្នាក់ បន្តសកម្មភាពចុះពង្រឹង ការអភិវឌ្ឍនានាបន្ថែមទៀត នៅតាមមូលដ្ឋានគោលដៅនីមួយៗ និងត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួន ពីតួនាទី ភារកិច្ចរបស់ខ្លួន ដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន ដើមី្បយកទៅអនុវត្តឲ្យទទួលបានជោគជ័យ និង មានប្រសិទ្ធភាពខ្ពស់ ៕

សម្ដេចពិជ័យសេនា បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ របស់ក្រុម

សម្ដេចពិជ័យសេនា បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ របស់ក្រុមការងារថ្នាក់ជាតិ និងក្រុមការងារថ្នាក់កណ្តាល នៅខេត្តសៀមរាប#ព័ត៌មានខេត្តសៀមរាប

Posted by ទូរទស្សន៍ជាតិខេត្តសៀមរាប – TV Siem Reap on Wednesday, January 8, 2020

អត្ថបទ និង រូបភាព៖ យូ វង្ស
កែសម្រួល ៖ សេង ផល្លី

Tags: កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ក្រុមការងារថ្នាក់ជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
នគរបាលប្រឆាំងគ្រឿងញៀន បញ្ជូនខ្លួនជនសង្ស័យ០៧នាក់ទៅសាលាដំបូងខេត្ត

នគរបាលប្រឆាំងគ្រឿងញៀន បញ្ជូនខ្លួនជនសង្ស័យ០៧នាក់ទៅសាលាដំបូងខេត្ត

គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន១១គ្រាប់ត្រូវបានរដ្ឋបាលឃុំខ្នងភ្នំប្រគល់ឲ្យទៅកម្លាំងអង្គការដោះមីនកម្ពុជា

គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន១១គ្រាប់ត្រូវបានរដ្ឋបាលឃុំខ្នងភ្នំប្រគល់ឲ្យទៅកម្លាំងអង្គការដោះមីនកម្ពុជា

មនុស្សជាង៦ពាន់នាក់ ចូលរួមទិវារំលឹកខួបអនុស្សាវរីយ៍ ៤១ ឆ្នាំ ថ្ងៃជ័យជំនះ៧មករានៅខេត្តសៀមរាប

មនុស្សជាង៦ពាន់នាក់ ចូលរួមទិវារំលឹកខួបអនុស្សាវរីយ៍ ៤១ ឆ្នាំ ថ្ងៃជ័យជំនះ៧មករានៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.