Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អភិបាលរងខេត្តសៀមរាប អំពាវនាវឲ្យមានការចូលរួមវិនិយោគឲ្យបានខ្លាំងក្លាក្នុងវិស័យអប់រំ ដើម្បីលើកម្ពស់ការផលិតធនធានមនុស្ស ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍប្រទេសជាតិ

ដោយ Pothe Thun
09/01/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
អភិបាលរងខេត្តសៀមរាប អំពាវនាវឲ្យមានការចូលរួមវិនិយោគឲ្យបានខ្លាំងក្លាក្នុងវិស័យអប់រំ ដើម្បីលើកម្ពស់ការផលិតធនធានមនុស្ស ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍប្រទេសជាតិ
43
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការងារអប់រំ គឺជាគន្លឹះមួយយ៉ាងសំខាន់ ក្នុងការកសាងធនធានមនុស្សដែលសង្គមជាតិទាំងមូល ត្រូវតែចូលរួមវិនិយោគឲ្យបានខ្លាំងក្លា និងប្រើប្រាស់ពេលវេលាយូរអង្វែង ដែលទាមទារនូវការអត់ធ្មត់ និងស្មារតីទទួលខុសត្រូវខ្ពស់ ។ ការធ្វើកំណែទម្រង់វិស័យអប់រំនៅកម្ពុជា បានធ្វើឲ្យវិស័យនេះ ទទួលបាននូវការគាំទ្រពីសំណាក់ដៃគូអភិវឌ្ឍនានាជាច្រើន និងមានការទទួលស្គាល់ពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ ។ នេះបើតាមលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានលើកឡើងយ៉ាងដូច្នេះនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ នៅក្នុងពិធីចែកទោចក្រយានចំនួន ១ពាន់គ្រឿង ដល់សិស្សកុមារមកពីចំនួន ១០០សាលា ទូទាំងខេត្តសៀមរាប ដែលទោចក្រយានទាំងនេះ គឺជាអំណោយរបស់ រូតារី ក្លឹប នៃប្រទេសសឹង្ហបូរី និងអង្គការសុបិន្តសហគមន៍កម្ពុជា ។

លោកអភិបាលរងខេត្ត បញ្ជាក់ថា ពិធីចែកអំណោយជាទោចក្រយានចំនួន ១ពាន់គ្រឿងនេះ វាគឺជាផ្នែកមួយនៃការចូលរួមរបស់សប្បុរសជន ក្នុងការជួយឲ្យសិស្សានុសិស្ស មានលទ្ធភាពធ្វើដំណើរមកកាន់សាលារៀនបានទាន់ពេលវេលា ជាការលើកទឹកចិត្តដល់សិស្ស និងជួយសម្រាលបន្ទុករបស់មាតាបិតាសិស្ស ផងដែរ ។ អ្វីដែលជាការកត់សម្គាល់នៃការចូលរួមរបស់ដៃគូអភិវឌ្ឍ និងសប្បុរសជនក្នុងវិស័យអប់រំ វាបានជះឥទ្ធិពល ដល់ការរីកចម្រើននៃវិស័យអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ។

លោក អភិបាលរងខេត្តសៀមរាប បញ្ជាក់បន្ថែមថា ក្មួយៗសិស្សនុសិស្សគឺជាទំពាំងស្នងឬស្សី ហើយបេសកកម្មរបស់ទំពាំងស្នងឬស្សី គឺការខិតខំរៀនសូត្រ ជាមួយនឹងការបង្កើតឲ្យមានក្តីស្រម៉ៃរបស់ខ្លួនសម្រាប់អនាគត ហើយត្រូវចេះតស៊ូ មិនបោះបង់ការសិក្សា ជំនះឲ្យបានរាល់ការលំបាកទាំងឡាយដែលជាឧបស័គ្គ ដើម្បីធ្វើឲ្យក្តីស្រម៉ៃខ្លួន បានក្លាយជាការពិត ។ ក្នុងនោះសាលារៀន គឺជាធនាគារវិនិយោគ-សន្សំប្រាក់របស់មាតាបិតាសិស្ស ដើម្បីអនាគតរបស់កូនៗ រាល់ការចំណាយទាំងឡាយរបស់មាតាបិតាសិស្ស ក្នុងរយៈពេលដែលបុត្រ-បុត្រធិតារបស់ខ្លួនកំពុងរៀនសូត្រនៅសាលារៀន វាមិនបាត់បង់ទៅណាទេ វានឹងផ្តល់ផ្លែផ្កាមកវិញទាំងដើមទាំងការ នៅពេលដែលកូនៗ មានការងារធ្វើ ក្រោយពីបានបញ្ជប់ការសិក្សាមួយដ៏ល្អនោះ ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

បើតាមលោកស្រី មេន ជូឡា នាយិកា រ៉ូតារី-ក្លឹប នៃប្រទេសសឹង្ហបូរីមានប្រសាសន៍ឲ្យដឹងថា អស់រយៈពេល ៨ឆ្នាំកន្លងមកហើយ ដែលរ៉ូតារី ក្លឹប សឹង្ហបូរី បានអនុវត្តគម្រោងផ្តល់អំណោយទោចក្រយានដូចដែលបានធ្វើក្នុងថ្ងៃនេះ ។ ៨ឆ្នាំមកនេះ មានកង់ប្រហែលជា ៦ពាន់គ្រឿង ត្រូវបានប្រគល់ជូនផ្ទាល់ ដល់សិស្សសាលាបឋមសិក្សានៅកម្ពុជា ក្នុងនេះមានកង់ប្រមាណជា ជាង៣ពាន់គ្រឿង ដែលសិស្សសាលាបឋមសិក្សានៅខេត្តសៀមរាប ទទួលបាន ។ អំណោយទាំងនេះ វាមិនមែនសម្រាប់សិស្សទូទៅដែលត្រូវទទួលបាននោះទេ ។ ការចែកជូនកង់ទាំងនេះ គឺវាត្រូវបានគិតទៅដល់ល័ក្ខខ័ណ្ឌមួយចំនួនចំនួន ដូចជាសម្រាប់សិស្សដែលមករៀនទៀងទាត់ និងសិស្សពូកែដែលត្រូវលើកទឹកចិត្ត សិស្សពិការ សិស្សដែលរស់នៅក្នុងគ្រួសារមានជីវភាពខ្វះខាត សិស្សដែលមានផ្ទះនៅឆ្ងាយពីសាលារៀន ជាដើម ។

លោកស្រី ចេននី លីប៉ា រំលឹកថា កាលក្នុងឆ្នាំ ២០០៧ គឺ១៣ឆ្នាំមុន លោកស្រីបានមកទស្សនាកម្ពុជា លោកស្រីបានកសាងអណ្តូងទឹកមួយនៅខេត្តសៀមរាប ។ ដោយក្តីស្រឡាញ់កម្ពុជា លោកស្រីគិតថា គួរតែធ្វើអ្វីម្យ៉ាងដើម្បីកសាងអនុស្សាវរីយ៍ជាមួយប្រជាជនកម្ពុជា និងជាប្រយោជន៍សម្រាប់សហគមន៍ ។ អង្គការសុបិន្តសហគមន៍កម្ពុជា ក៏ត្រូវបានបង្កើតឡើង ហើយអ្វីដែលលោកស្រីពេញចិត្តសម្រាប់បេសកកម្មរបស់ខ្លួន គឺវិស័យអប់រំ បរិស្ថាន អនាម័យ និងទឹកស្អាត ។ លោកស្រី ស្រឡាញ់កុមារកម្ពុជាខ្លាំងណាស់ ចង់ឃើញអនាគតដ៏ល្អរបស់កុមារកម្ពុជា សូមឲ្យកុមារកម្ពុជា ខិតខំរៀនសូត្រ ជួបគ្នាឆ្នាំក្រោយ ជាមួយ កង់ ១០០០គ្រឿងថ្មី ផ្សេងទៀត ៕

អត្ថបទ និង រូបភាព៖ ងិន គីមឡេង

Tags: វិស័យ​អប់រំសាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្តសៀមរាបអភិបាលរង​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អុជធូបចោលក្នុងផ្ទះ មិនបានប្រុងប្រយ័ត្នបណ្តាលឲ្យមានអគ្គីភ័យនៅស្រុកប្រាសាទបាគង

អុជធូបចោលក្នុងផ្ទះ មិនបានប្រុងប្រយ័ត្នបណ្តាលឲ្យមានអគ្គីភ័យនៅស្រុកប្រាសាទបាគង

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងធ្វើលំហាត់សមយុទ្ធសង្គ្រោះទ្រង់ទ្រាយធំនៅថ្ងៃទី១០ខែមករានេះ

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងធ្វើលំហាត់សមយុទ្ធសង្គ្រោះទ្រង់ទ្រាយធំនៅថ្ងៃទី១០ខែមករានេះ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ណេតាន់យ៉ាហ៊ូ ប្រកាសក្តែងៗថានរណាសាកប៉ះអ៊ីស្រាអែលតែបន្តិច ច្បាស់ជាទទួលធម៌ក្តៅមិនខាន

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ណេតាន់យ៉ាហ៊ូ ប្រកាសក្តែងៗថានរណាសាកប៉ះអ៊ីស្រាអែលតែបន្តិច ច្បាស់ជាទទួលធម៌ក្តៅមិនខាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.