Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០

ដោយ Pothe Thun
13/01/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០
59
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប មានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ ក្រោមអធិបតី ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ (MKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ណាកាក់ណិ កាស៊ូយូគី (NAKANE Kazuyuk) សមាជិករដ្ឋសភានិងជាអតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ឯកឧត្តម ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអ្នកឧកញ៉ា សៀង ណាំ ប្រធានក្រុមប្រឹក្សាសាកលវិទ្យាល័យអង្គរ ព្រមទាំងវត្តមានចូលរួម ពីមន្ត្រីរាជការ សាស្ត្រាចារ្យ និងសិស្សនិស្សិតជាច្រើនរូប។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សាន វឌ្ឍនា បានលើកឡើងថា ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវអភិក្រម៤ចំណុច សម្រាប់ការអភិវឌ្ឍវិស័យអប់រំកម្រិតឧត្តមសិក្សា នៅកម្ពុជា៖
– ទី១ ការប្រែក្លាយក្របខណ្ឌកម្មវិធីសិក្សាផ្តោតលើលទ្ឋផលកម្មវិធីសិក្សា និងផ្តោតលើសមត្ថភាព គឹចង់ឱ្យនិស្សិតក្រោយបញ្ចប់ការសិក្សាមានសមត្ថភាពអាចធ្វើអ្វីមួយបាន ហើយការអភិវឌ្ឍកម្មវិធីសិក្សាគឹត្រូវស្របជាមួយការអភិវឌ្ឍវិស័យឧស្សាហកម្ម និងបរិបទសេដ្ឋកិច្ចវប្បធម៌កម្ពុជា។
– ទី២ ការប្រែក្លាយស្ថាប័នឱ្យក្លាយទៅជាមជ្ឈមណ្ឌលសមភាពនៃការវិវត្តលើជំនាញ និងវិស័យជាក់លាក់ណាមួយ ដែលប្អូនៗមិនគ្រាន់តែជាអ្នកសិក្សានោះទេ ប៉ុន្តែបានចូលរួមផ្តល់ដំណោះស្រាយអ្វីមួយជូនដល់សង្គមជាតិ។
– ទី៣ ការកែលម្អ អភិបាលកិច្ចនិងការគ្រប់គ្រងស្ថាប័ន ពិសេសលើផ្នែករដ្ឋបាល សេវានិស្សិតនិងហិរញ្ញវត្ថុ ព្រមទាំងការបោះជំហានទៅកាន់ការអប់រំបែបឌីជីថល ខណៈដែលឆ្នាំនេះ ក្រសួងអប់រំចាត់ទុកជាឆ្នាំការអប់រំបែបឌីជីថល.
– និងទី៤ ការពង្រឹងគុណភាពអប់រំ នៃសាកលវិទ្យាល័យ តាមរយៈការលើកទឹកចិត្តឲ្យមានភាពជាដៃគូរ ការបញ្ជូននិស្សិត និងសាស្ត្រាចារ្យឲ្យកាន់តែច្រើន ធ្វើការផ្លាស់ប្តូរផ្នែកស្រាវជ្រាវ និងការអប់រំរហូតមានការទទួលស្គាល់គុណភាពអប់រំដោយបទដ្ឋានកម្ពុជាមួយ។

ថ្លែងក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា បានថ្លែងអំណរគុណចំពោះ គណៈគ្រប់គ្រងសាកលវិទ្យាល័យអង្គរ និងសាស្ត្រាចារ្យ ទាំងអស់ ដែលបានចំណាយពេលវេលា និងកម្លាំងកាយចិត្ត ជួយបណ្តុះបណ្តាលដល់ប្អូនៗ និស្សិតក្នុង និងក្រៅខេត្ត ឲ្យទទួលបាន នូវចំណេះដឹង បញ្ញាស្មារតី និងបានរួមចំណែកជួយលើកកម្ពស់គុណភាពអប់រំ នៅក្នុងខេត្តសៀមរាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមអភិបាលខេត្ត លើកឡើងថា ការងារអប់រំកម្រិតឧត្តមសិក្សា គឺជាត្រីវិស័យមួយយ៉ាងសំខាន់បំផុតក្នុងការកសាងធពជាមនុស្ស ដែលខេត្តសៀមរាបទាំងមូល ត្រូវតែចូលរួម វិនិយោគឱ្យបានខ្លាំងក្លា និងទាមទារជាចាំបាច់ និងបន្ទាន់បំផុតនូវការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ទាំងក្នុងកម្រិតថ្នាក់ជាតិ ជាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍ ដើម្បីជួយឱ្យគោលដៅ នៃការអប់រំកម្រិតឧត្តមសិក្សា នេះសម្រេចបានជោគជ័យ។

អត្ថបទ និង រូបភាព៖ យូ វង្ស
កែសម្រួល ៖ សេង ផល្លី

Tags: ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៩-២០២០សាកលវិទ្យាល័យ​អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រះចៅអធិរាជជប៉ុនសព្វព្រះរាជហឬទ័យ ប្រោសប្រទានគ្រឿងឥស្សរិយយស លំដាប់ព្រះអាទិត្យ-កាំរស្មីមាស ( The Order of the Rising Sun. Gold Rays With Neck Ribbon ) ចំពោះឯកឧត្តមបណ្ឌិត សមាជិកសភាជាតិ នៃកម្ពុជា !

ព្រះចៅអធិរាជជប៉ុនសព្វព្រះរាជហឬទ័យ ប្រោសប្រទានគ្រឿងឥស្សរិយយស លំដាប់ព្រះអាទិត្យ-កាំរស្មីមាស ( The Order of the Rising Sun. Gold Rays With Neck Ribbon ) ចំពោះឯកឧត្តមបណ្ឌិត សមាជិកសភាជាតិ នៃកម្ពុជា !

កិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ជម្រុញឲ្យមន្រ្តីរាជការ ថ្នាក់ដឹកគ្រប់ស្ថាប៍នរដ្ឋ អនុវត្តការងារ ដោយការគោរពសមត្ថកិច្ចរបស់ខ្លួន

កិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ជម្រុញឲ្យមន្រ្តីរាជការ ថ្នាក់ដឹកគ្រប់ស្ថាប៍នរដ្ឋ អនុវត្តការងារ ដោយការគោរពសមត្ថកិច្ចរបស់ខ្លួន

អង់គ្លេស បារាំង និងអាល្លឺម៉ង់ ប្តេជ្ញាគាំទ្រ កិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់

អង់គ្លេស បារាំង និងអាល្លឺម៉ង់ ប្តេជ្ញាគាំទ្រ កិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.