Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ផ្ដល់អនុសាសន៍៦ចំណុចដល់មន្ទីរកសិកម្មខេត្តសៀមរាប សម្រាប់អនុវត្ដឆ្នាំ២០២០ប្រកបដោយប្រសិទ្ធភាព ខណៈអាជ្ញាធរខេត្តសៀមរាប ជំរុញឲ្យខិតខំដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ក្នុងឆ្នាំ២០១៩

ដោយ Pothe Thun
17/01/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ថ្នាក់ដឹកនាំក្រសួងកសិកម្ម ផ្ដល់អនុសាសន៍៦ចំណុចដល់មន្ទីរកសិកម្មខេត្តសៀមរាប សម្រាប់អនុវត្ដឆ្នាំ២០២០ប្រកបដោយប្រសិទ្ធភាព ខណៈអាជ្ញាធរខេត្តសៀមរាប ជំរុញឲ្យខិតខំដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ក្នុងឆ្នាំ២០១៩
70
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៩នេះ វិស័យកសិកម្មនៅខេត្តសៀមរាបពិតជាមានការរីកចម្រើនប្រកបដោយមោទនភាព ប៉ុន្តែក៏នៅមានបញ្ហាប្រឈមសំខាន់ៗមួយចំនួនទៀតដែលត្រូវដោះស្រាយ ដូច្នេះដើម្បីយកធ្វើជាមូលដ្ឋានអនុវត្តបន្តឲ្យកាន់តែប្រសិទ្ធភាពជាងនេះថែមទៀតនោះ សូមឲ្យថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ព្រមទាំងបណ្តាដៃគូពាក់ព័ន្ធនានា ពិនិត្យនិងពិចារណានូវបញ្ហាមួយចំនួនរួមមាន ៖
ទី១. ត្រូវលើកម្ពស់ការស្រាវជ្រាវ និងផ្សព្វផ្សាយកសិកម្មបន្ថែមទៀត ក្នុងទិសដៅបង្កើនបរិមាណ និងគុណភាពផលិតផលកសិកម្ម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា បច្ចេកទេស ក្នុងបរិការនៃការប្រែប្រួលអាកាសធាតុ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក ,
ទី២. ត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត គឺជាមធ្យោបាយចាំបាច់បំផុត ក្នុងការធ្វើកសិកម្ម ខណៈប្រព័ន្ធធារាសាស្រ្តរបស់យើងនៅមិនទាន់គ្របដណ្តប់ លើផ្ទៃដីដាំដុះឲ្យបានទូលាយ ,
ទី៣, ត្រូវជួយណែនាំដល់កសិករក្នុងការរៀបចំដីស្រែឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ,
ទី៤. ត្រូវបន្តលើកកម្ពស់ការតាមដានចរន្តសត្វ អនាម័យសត្វ និងភូតគាមអនាម័យ ដោយយកចិត្តទុកដាក់ទៅលើយន្តការក្របខណ្ឌគតិយុត្ត និងបច្ចេកវិទ្យា ព្រមទាំងពង្រីកនិងពង្រឹងសមត្ថកិច្ចត្រួតពិនិត្យអនាម័យសាច់តាមទីសត្តឃាតដ្ឋាន ដើម្បីសុវត្ថិភាពសុខភាពសាធារណៈ ,
ទី៥. បង្កើនការការពារនិងអភិរក្សធនធានជលផល ជំរុញការអភិវឌ្ឈវារីវប្បកម្ម ដោយលើកទឹកចិត្តកសិករ ក្នុងការចិញ្ចឹមត្រីតាមស្រះ ក្នុងបែរ ក្នុងតង់ និងក្នុងស្រែ តាមស្ថានភាពជាក់ស្តែងនិង ពង្រឹងដល់យន្តការ ការពារ និងទប់ស្កាត់បទល្មើសជលផលគ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ច ការពារជម្រកត្រីពងកូន និងបឹងអភិរក្សត្រីមេពូជ
និងទី៦. ជំរុញការដាំនិងស្តារព្រៃឈើឡើងវិញ ដើម្បីបង្កើនគម្របព្រៃឡើងវិញ ព្រមទាំងពង្រឹងការទប់ស្កាត់ និងបង្រាបបទល្មើសព្រៃឈើ សត្វព្រៃ ឲ្យមានប្រសិទ្ធភាពខ្ពស់ ជំរុញបង្កើនបរិមាណបណ្ដុះនិងដាំកូនឈើ និងពង្រឹងការការពារក្នុងកម្រិតខ្ពស់ ទាន់ពេលវេលានូវភ្លើងឆេះព្រៃ ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរកសិកម្មខេត្តសៀមរាប ឱ្យខិតខំដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ក្នុងឆ្នាំ២០១៩ និងអនុវត្តឲ្យមានប្រសិទ្ឋភាពនូវទិសដៅបន្តឆ្នាំ២០២០ ដែលអង្គសន្និបាតបានដាក់ចេញ ពិសេសជំរុញកំណើនផលិតកម្មកសិកម្មគ្រប់ប្រភេទ ដោយលើកកម្ពស់ការស្រាវជ្រាវ និងការផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ដើម្បីបង្កើនទិន្នផលកសិកម្ម ជំរុញកំណើនផលិតកម្មសត្វគ្រប់ប្រភេទ ដោយលើកកម្ពស់ការស្រាវជ្រាវ និងការផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹម រួមបញ្ចូលទាំងការកែលម្អសមត្ថភាពក្នុងការបង្ការជំងឺសត្វ និងជំងឺឆ្លងពីសត្វ ដែលនាំឱ្យធានាបាននូវការផ្គត់ផ្គង់សត្វ និងសាច់ប្រកបដោយអនាម័យ និងសុវត្ថិភាព ព្រមទាំងខិតខំពង្រឹងការគ្រប់គ្រង និងអនុវត្តច្បាប់ស្តីពីព្រៃឈើ និងសត្វព្រៃ តាមរយៈការគ្រប់គ្រងព្រៃឈើ និងអភិវឌ្ឍន៍សហគមន៍ព្រៃឈើ និងចម្ការឈើដាំ ពង្រឹងការគ្រប់គ្រង និងអនុវត្តច្បាប់ធនធានជលផល ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

   

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ​ក្រសួង​កសិកម្មមន្ទីរ​កសិក​ម្ម​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីបិទការបដិបត្តិព្រះធម៌ធ្វើធុតង្គ(ដើរឆ្ពោះទៅរកការំលត់ទុក)

ពិធីបិទការបដិបត្តិព្រះធម៌ធ្វើធុតង្គ(ដើរឆ្ពោះទៅរកការំលត់ទុក)

តំបន់សួនសត្វមួយនៅអូស្ត្រាលី កំពុងប្រឈមមុខគ្រោះទឹកជំនន់

តំបន់សួនសត្វមួយនៅអូស្ត្រាលី កំពុងប្រឈមមុខគ្រោះទឹកជំនន់

គោលដៅសំខាន់ៗចំនួន០៥ ត្រូវតែសម្រេចអោយបាន ដើម្បីធ្វើឲ្យសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្នុងការអភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

គោលដៅសំខាន់ៗចំនួន០៥ ត្រូវតែសម្រេចអោយបាន ដើម្បីធ្វើឲ្យសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្នុងការអភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.