Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងផែនការ ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ( ផ.យ.អ.ជ ) ២០១៩-២០២៣

ដោយ Pothe Thun
22/01/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងផែនការ ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ( ផ.យ.អ.ជ ) ២០១៩-២០២៣
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅក្រុងសៀមរាប អគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការ បានរៀបចំ ពិធីផ្សព្វផ្សាយ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្នាក់ក្រោមជាតិ នូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ( ផ.យ.អ.ជ ) ២០១៩-២០២៣ ដែលមានខេត្តចំនួន៨ ចូលរួមមាន សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិសាត់ កំពង់ធំ និងព្រះវិហារ។

តាមរយៈចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នាថ្ងៃទី០២ ខែមករាឆ្នាំ២០១៨ បានផ្តល់សិទ្ធប្រទានដល់ក្រសួងផែនការ ក្នុងការដឹកនាំសម្រេចសម្រួលការរៀបចំ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ផែនការយុទ្ធសាស្រ្តនេះ រៀបចំឡើងដើម្បីសម្រេចគោលដៅធំៗចំនួន៣ ទី១ ដើម្បីវាយតម្លៃអំពីលទ្ធផលរួមនិងបញ្ហាប្រឈមចម្បងៗ ដែលបានកើតឡើងនៅក្នុងការអនុវត្ត ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨កន្លងទៅ។ ទី២ ដើម្បីកំណត់នូវបណ្តាវិធានការគោលនយោបាយនានា ដល់ក្រសួង-ស្ថាប័នដែលពាក់ព័ន្ធទាំងអស់ សម្រាប់ការអនុវត្តគោលនយោបាយអាទិភាពនានា របស់រាជរដ្ឋាភិបាលកម្ពុជា និងបណ្តារបៀបវារៈសាកល អនុសញ្ញា និងកម្មវិធីអន្តរជាតិនានានៅតាមវិស័យ និងទី៣ ដើម្បីដាក់ចេញនូវប្រព័ន្ធមួយ សម្រាប់តាមដានត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំឆ្នាំ នូវការអនុវត្តផែនការទាំងនោះផងដែរ ។

ឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការក្រសួងផែនការ មានប្រសាសន៍ក្នុងពិធីនោះថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ គឺជាខ្លឺមសារដែលមានចែងនៅក្នុង យុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤។ ដូច្នេះវិធីសាស្រ្តនៃការកំណត់ខ្លឹមសាររបស់ផែនការយុទ្ធសាស្ត្រនេះ ត្រូវបានកែលម្អដោយផ្តោតទៅលើ ទី១ ការផ្សារភា្ជប់នូវសកម្មភាពអាទិភាព ដែលត្រូវបានអនុវត្តដោយក្រសួង-ស្ថាប័ននីមួយៗ ជាមួយនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទី២ ការកំណត់តម្លៃដែលត្រួវចំណាយលើការអនុវត្តសកម្មភាពទាំងនោះ គឺដោយផ្អែកលើក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច សម្រាប់រយៈពេល៥ឆ្នាំ (២០១៩-២០២៣) និងទី៣ ការប៉ាន់ស្មាននូវបរិមាណធនធានសរុបពីគ្រប់ប្រភពទាំងអស់ ដែលអាចមាន ឬ ដែលចាំបាច់ត្រូវតែធ្វើការកៀរគរ ដើម្បីសម្រេចឲ្យបាន នូវរាល់ចំណុចគោលដៅទាំងឡាយរបស់ផែនការ ។

ចូលរួមក្នុងឱកាសនោះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានបង្ហាញនូវចំណាប់អារម្មណ៍ថា ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.ក.ជ) ២០១៩- ២០២៣ គឺជាឯកសារដ៏មានសារៈសំខាន់ ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា និងដោយមាន ការចូលរួមសហការ និងផ្ដល់អនុសាសន៍ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ តាមរយៈនៃអង្គសិក្ខាសាលា ក៏ដូចជាអង្គប្រជុំនានាច្រើនលើកច្រើនសារនាពេលកន្លងមក ។ ផែនការយុទ្ធសាស្ត្រនេះ បានដើរ តួនាទីយ៉ាងសំខាន់នៅក្នុងការអនុវត្តគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាល ដែលបានកំណត់នៅក្នុងគោលដៅអាទិភាពនានា ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦- ២០៣០ និងចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ ក្លាយជាប្រទេសអភិវឌ្ឍន៍ ។

គួរបញ្ជាក់ថា ៖ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ក្រសួងផែនការមានគម្រោងធ្វើការផ្សព្វផ្សាយទៅកាន់ថ្នាក់ក្រោមជាតិ ដោយបែងចែកជា៣តំបន់ តាកែវ សៀមរាប និងក្រចេះ។ ខេត្តតាកែវ ជាតំបន់ដំបូងគេ បានផ្សព្វផ្សាយ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ កន្លងទៅ ។ នៅតំបន់សៀមរាប គឺជាលើកទី២នៃការផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ដែលមានវត្តមានចូលរួមដោយមន្រ្តីតំណាងរដ្ឋបាលសាលាខេត្ត មន្ទីរជុំវិញខេត្ត សភាពាណិជ្ជកម្មខេត្ត និងអង្គការក្រៅរដ្ឋាភិបាលជាច្រើនរូប ៕

    

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ​ក្រសួង​ផែនការផ.យ.អ.ជផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរស្រុកវ៉ារិន សម្រេចបិទអាជីវកម្មឡដុតធ្យូងចំនួន០៦កន្លែង ក្នុងចំណោមជិត១០០កន្លែង ក្នុងឃុំប្រាសាទ បន្ទាប់ពីមានបណ្ដឹងរបស់ប្រជាពលរដ្ឋ

អាជ្ញាធរស្រុកវ៉ារិន សម្រេចបិទអាជីវកម្មឡដុតធ្យូងចំនួន០៦កន្លែង ក្នុងចំណោមជិត១០០កន្លែង ក្នុងឃុំប្រាសាទ បន្ទាប់ពីមានបណ្ដឹងរបស់ប្រជាពលរដ្ឋ

គ្រួសារចំនួន២នៅភូមិជប់ក្នុងស្រុកសូទ្រនិគម បន្តប្រើប្រាស់សម្ភារពីបុរាណសម្រាប់កិនស្រូវផលិតអង្ករហូបដោយខ្លួនឯង ដើម្បីបង្ហាញដល់យុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់

គ្រួសារចំនួន២នៅភូមិជប់ក្នុងស្រុកសូទ្រនិគម បន្តប្រើប្រាស់សម្ភារពីបុរាណសម្រាប់កិនស្រូវផលិតអង្ករហូបដោយខ្លួនឯង ដើម្បីបង្ហាញដល់យុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់

អ្នកជំនាញអាជ្ញាធរជាតិអប្សរាបកស្រាយអំពីចម្លាក់សត្វម្ករនៅជើងភ្នំគូលែនក្នុងសិល្បៈចម្លាក់ខ្មែរ

អ្នកជំនាញអាជ្ញាធរជាតិអប្សរាបកស្រាយអំពីចម្លាក់សត្វម្ករនៅជើងភ្នំគូលែនក្នុងសិល្បៈចម្លាក់ខ្មែរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.