Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អាជ្ញាធរស្រុកវ៉ារិន សម្រេចបិទអាជីវកម្មឡដុតធ្យូងចំនួន០៦កន្លែង ក្នុងចំណោមជិត១០០កន្លែង ក្នុងឃុំប្រាសាទ បន្ទាប់ពីមានបណ្ដឹងរបស់ប្រជាពលរដ្ឋ

ដោយ Pothe Thun
22/01/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរស្រុកវ៉ារិន សម្រេចបិទអាជីវកម្មឡដុតធ្យូងចំនួន០៦កន្លែង ក្នុងចំណោមជិត១០០កន្លែង ក្នុងឃុំប្រាសាទ បន្ទាប់ពីមានបណ្ដឹងរបស់ប្រជាពលរដ្ឋ
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ឈឿម ឆៃលី ស្មៀនឃុំប្រាសាទ ស្រុកវ៉ារិន បានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ លោកបានដឹកនាំកម្លាំងចម្រុះចុះទៅបិទអាជីវកម្មឡដុតធ្យូងចំនួន០៦កន្លែង ក្នុងចំណោមជិត១០០កន្លែង ដែលមានក្នុងឃុំប្រាសាទ បន្ទាប់ពីមានបណ្ដឹងរបស់ប្រជាពលរដ្ឋក្នុងឃុំប្រាសាទ ជុះវិញករណីរឿងផ្សែង ហុយពីឡដុតធ្យូង ដែលធ្វើឲ្យពិបាកទ្រាំក្នុងការរស់នៅប្រចាំថ្ងៃ ពិសេសក្រៅពីប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ ក៏ប៉ះពាល់ដល់សុខភាពស្ត្រីមានផ្ទៃពោះផងដែរ ។

លោកឈឿម ឆៃលី បានឲ្យដឹងថា តាមគោលការណ៍ គឺអាជ្ញាធរស្រុក មានគម្រោងបិទមិនឲ្យមានឡដុតធ្យូងទាំងស្រុង នៅក្នុងស្រុកវ៉ារិន ប៉ុន្តែដោយសារឡធ្យូងទាំង៦ខាងលើនេះ ស្ថិតនៅក្បែរផ្ទះពលរដ្ឋ ទើបសម្រេចបិទមុនគេ ហើយពីមួយថ្ងៃទៅមួយថ្ងៃ ដុំផ្សែងបានហោះគ្របដណ្តប់ ធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំង ក្រៅពីនោះ អត្រាកាប់បំផ្លាញព្រៃ ក៏កាន់តែរីករាលដាលផងដែរ ដូច្នេះក្រោយស្រង់បានតួលេខជាក់លាក់ អាចឈានដល់ការបិទទាំងស្រុងចំពោះឡដុតធ្យូងក្នុងឃុំមួយនេះ។

លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឲ្យដឹងថា គោលការណ៍របស់ក្រសួងមានរួចហើយ ចំពោះឡដុតធ្យូង ហើយយើងត្រៀមអនុវត្ត ព្រោះជាការពិតក្រៅពីបង្កការប៉ះពាល់ដល់សុខភាព និងបរិស្ថានណោះ ឡដុតធ្យូងនេះ គឺជាដើមចមមួយនៃការកាប់បំផ្លាញព្រៃឈើផងដែរ ដោយសារតែអ្នកចូលកាប់ព្រៃ យកឈើមកធ្វើអុសធ្យូង ភាគច្រើនជាអ្នករានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ ដែលដំបូងកាប់ឈើយកមកធ្វើអុសធ្យូង លុះព្រៃទាំងនោះអស់ដើមឈើធំ ក៏ផ្តើមត្រួសព្រៃតូចៗហើយកាប់គាស់ធ្វើចំការនិងឈានដល់កាន់កាប់ដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិតែម្តង ខណៈករណីនេះ លោកកំពុងសហការជាមួយអាជ្ញាធរស្រុក ដើម្បីបិទអាជីវកម្មឡដុតធ្យូងទាំងអស់តែម្តង ៕

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

អត្ថបទ និង រូបថត ៖ លោក ខេង ឧត្ដម
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ស្រុក​វ៉ារិនឡដុតធ្យូង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រួសារចំនួន២នៅភូមិជប់ក្នុងស្រុកសូទ្រនិគម បន្តប្រើប្រាស់សម្ភារពីបុរាណសម្រាប់កិនស្រូវផលិតអង្ករហូបដោយខ្លួនឯង ដើម្បីបង្ហាញដល់យុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់

គ្រួសារចំនួន២នៅភូមិជប់ក្នុងស្រុកសូទ្រនិគម បន្តប្រើប្រាស់សម្ភារពីបុរាណសម្រាប់កិនស្រូវផលិតអង្ករហូបដោយខ្លួនឯង ដើម្បីបង្ហាញដល់យុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់

អ្នកជំនាញអាជ្ញាធរជាតិអប្សរាបកស្រាយអំពីចម្លាក់សត្វម្ករនៅជើងភ្នំគូលែនក្នុងសិល្បៈចម្លាក់ខ្មែរ

អ្នកជំនាញអាជ្ញាធរជាតិអប្សរាបកស្រាយអំពីចម្លាក់សត្វម្ករនៅជើងភ្នំគូលែនក្នុងសិល្បៈចម្លាក់ខ្មែរ

អាជ្ញាធរជាតិអប្សរា សម្រេចកាត់ដើមឈើងាប់កម្ពស់១៨ម៉ែត្រ ចំណុចច្រកចូលប្រាសាទនាគព័ន្ធ

អាជ្ញាធរជាតិអប្សរា សម្រេចកាត់ដើមឈើងាប់កម្ពស់១៨ម៉ែត្រ ចំណុចច្រកចូលប្រាសាទនាគព័ន្ធ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.