Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ពុំមានករណីជំងឺណូវ៉ែលកូរ៉ូណា នៅក្នុងខេត្តសៀមរាបឡើយ

ដោយ Pothe Thun
25/01/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ពុំមានករណីជំងឺណូវ៉ែលកូរ៉ូណា នៅក្នុងខេត្តសៀមរាបឡើយ
3.1k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ពុំមានករណីជំងឺណូវ៉ែលកូរ៉ូណា ក្នុងខេត្តសៀមរាប ឡើយ គិតត្រឹមរាត្រីថ្ងៃទី ២៤ ខែមករាឆ្នាំ ២០២០នេះ
ខណៈឯកឧត្តមអភិបាលខេត្ត អភិបាលរងខេត្ត និងមន្ត្រីជាន់ខ្ពស់សាលាខេត្តសៀមរាប ជាច្រើនរូប បានចុះពិនិត្យស្ថានភាពដោយផ្ទាល់ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប។

បើតាមព័ត៌មានផ្លូវការ របស់អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់នៅថ្ងៃទី 23 ខែមករាឆ្នាំ 2020ថា ពុំមានករណីជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ឬហៅថា ជំងឺណូវ៉ែលកូរ៉ូណា នៅក្នុងប្រទេសកម្ពុជាឡើយ។

ក្នុងឱកាសចុះត្រួតពិនិត្យដើម្បីបង្ការ ជំងឺណូវ៉ែលកូរ៉ូណា នៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានកោតសរសើរដល់មន្ត្រីសុខាភិបាលខេត្តសៀមរាប ដែលជាមន្ត្រីជួរមុខ បានខិតខំខ្ពស់ អស់ពីសមត្ថភាព ក្នុងការបំពេញការងាររបស់ខ្លួន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមអភិបាលខេត្ត ក៏បានបង្ហាញពីការព្រួយបារម្ភអំពីការរីករាលដាលជំងឺនេះ ជាបន្តបន្ទាប់ នៅក្នុងបណ្ដាប្រទេសមួយចំនួនលើពិភពលោក ជាពិសេសនៅក្នុងតំបន់អាស៊ី និងអំពាវនាវដល់មន្ត្រីសុខាភិបាល ក្នុងខេត្តសៀមរាបទាំងអស់ ចូលរួម ទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ កុំឲ្យមានវត្តមាននៅកម្ពុជា ក៏ដូចជាក្នុងខេត្តសៀមរាបទាំងមូល។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានជម្រាបឯកឧត្តមអភិបាលខេត្តថា ដើម្បីទប់ស្កាត់ ការឆ្លងនៃ ជំងឺណូវ៉ែលកូរ៉ូណា មន្ទីរសុខាភិបាលខេត្តសៀមរាប បានចាត់មន្ត្រីចំនួន ១៦ រូបដោយផ្លាស់ប្ដូរវេនប្រចាំការពេញ ២៤ម៉ោង ឬហៅថា មន្ត្រីចត្តាឡីស័ក នៅច្រក អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប។

លោកប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ជូនឯកឧត្តមអភិបាលខេត្តបន្ថែមថា ក្នុងករណី អ្នកដំណើរឆ្លងកាត់ម៉ាស៊ីនត្រួតពិនិត្យតាមដានកម្តៅ រកឃើញពួកគេមានកម្តៅចាប់ពី៣៨អង្សាសេឡើងទៅ មន្រ្តីចត្តាឡីស័ក ដែលប្រចំាការនៅទីនោះ នឹងផ្តល់ប្រឹក្សាដល់អ្នកដំណើរ ឬបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីត្រៀមលក្ខណៈឆ្លើយតបជាបន្ទាន់។

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ក្រសួង​សុខាភិបាលជំងឺណូវ៉ែលកូរ៉ូណាអាកាសយានដ្ឋានអន្តរជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មហោស្រពរបាំប្រពៃណី ផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជានិងឥណ្ឌា  BHARATANATYAM អន្តរជាតិ !

មហោស្រពរបាំប្រពៃណី ផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជានិងឥណ្ឌា BHARATANATYAM អន្តរជាតិ !

លោកជំទាវ  សៅ ទី ហេងសំរិន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជា សម្តេច  ធម្មវិសុទ្ធវង្សា សៅ ទី ហេង  សំរិន

លោកជំទាវ សៅ ទី ហេងសំរិន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជា សម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន

ពលរដ្ឋប្រមាណ៥០០នាក់ក្នុងភូមិបង្កោង ស្រុកប្រាសាទបាគង ធ្វើពិធីចាប់ត្រីដើម្បីធ្វើពិធីបុណ្យឡើងអ្នកតា

ពលរដ្ឋប្រមាណ៥០០នាក់ក្នុងភូមិបង្កោង ស្រុកប្រាសាទបាគង ធ្វើពិធីចាប់ត្រីដើម្បីធ្វើពិធីបុណ្យឡើងអ្នកតា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.