Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្ទីរកិច្ចការនារីខេត្តសៀមរាបបើកវេទិកាពិគ្រោះយោបល់ស្តីពី បញ្ហាប្រឈមនៅក្នុងសង្គម និងផលប៉ះពាល់របស់យុវវ័យ

ដោយ Pothe Thun
13/02/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
មន្ទីរកិច្ចការនារីខេត្តសៀមរាបបើកវេទិកាពិគ្រោះយោបល់ស្តីពី បញ្ហាប្រឈមនៅក្នុងសង្គម និងផលប៉ះពាល់របស់យុវវ័យ
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ មន្ទីរកិច្ចការនារីខេត្តសៀមរាប បានសហការជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្ត រៀបចំបើកវេទិកាពិគ្រោះយោបល់ស្តីពី បញ្ហាប្រឈមនៅក្នុងសង្គម និងផលប៉ះពាល់របស់យុវវ័យ ដល់សិស្សានុសិស្ស ក្នុងគោលបំណងៈ ដើម្បីបង្កើនការយល់ដឹងពីការចូលរួមក្នុងការលើកកម្ពស់សីលធម៌សង្គម តាមរយៈការអប់រំ និងកាត់បន្ថយនូវរាល់ទស្សនៈ ឥរិយាបថ និងផ្នត់គំនិតអវិជ្ជមានរបស់យុវវ័យ ។ កម្មវិធីនេះបានរៀបចំឡើង នៅអនុវិទ្យាល័យ កែវព័ណ័ និងអនុវិទ្យាល័យដូស្វា ស្រុកពួក ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី សំ សុយិន ប្រធានការិយាល័យរដ្ឋ រួមជាមួយបុគ្គលិក និងមន្ត្រីរាជការនៃមន្ទីរកិច្ចការនារីខេត្ត លោកនាយកសាលា អ្នកគ្រូ លោកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ៤១២នាក់ផងដែរ ។

បើតាមលោកស្រី សំ សុយិន បានលើកឡើងថា វិស័យអប់រំមានតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។ ការអប់រំមានគ្រប់រូបភាព ទាំងក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងមិនផ្លូវការ ជាមធ្យោបាយសក្កិសិទ្ធក្នុងការធានាអោយការសិក្សាមានគុណភាពប្រកបដោយសមធម៌ បរិយាប័ន្ន និងការលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ។

លោកស្រីបន្តថា វេទិការនេះដែរ វាគឺជាការឆ្លុះបញ្ចាំងឲ្យឃើញពីទិដ្ឋភាពជាក់ស្តែង នៅក្នុងសង្គមនាពេលបច្ចុប្បន្ន ថាតើយុវវ័យ និងយុវជន បានរួមចំណែកអ្វីខ្លះក្នុងការកសាងជាតិមាតុភូមិ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន អំពើអមនុស្សធម៌ គ្មានគុណធម៌ គ្មានព្រំវិហារធម៌ ភ្លើតភ្លើន ការសប្បាយហួសលទ្ធភាព ហ៊ានប្រលែងលេង និងល្បែងស្នេហាទំាងខ្លួននៅវ័យសិក្សា ។ ជាពិសេស ការសិក្សាពេញមួយជីវិតបានក្លាយជាប្រធានបទដ៏សំខាន់សំដៅដល់ការធានាសិទ្ធ សេរីភាព និងសុភមង្គល បុគ្គល គ្រួសារ និងសង្គម ដើម្បីឆ្លើយតប នឹងទីផ្សារការងារក្នុងបរិបទថ្មី ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្តបទនិងរូបភាព៖រដ្ឋបាលខេត្តសៀមរាប
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ផលប៉ះពាល់របស់យុវវ័យមន្ទីរកិច្ចការនារីខេត្តសៀមរាបវេទិកាពិគ្រោះយោបល់អនុវិទ្យាល័យ កែវព័ណ័អនុវិទ្យាល័យដូស្វា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត ដើម្បីធ្វើការពិភាក្សា និង អនុម័តទៅលើរបៀបវារៈចំនួន៧

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត ដើម្បីធ្វើការពិភាក្សា និង អនុម័តទៅលើរបៀបវារៈចំនួន៧

ចិនប្រកាសផ្លាស់ប្តូរប្រធានការិយាល័យ ទទួលបន្ទុកកិច្ចការហុងកុង-ម៉ាកាវ ក្រោយបាតុកម្មផ្ទុះឡើងជាច្រើនខែនៅហុងកុង!

ចិនប្រកាសផ្លាស់ប្តូរប្រធានការិយាល័យ ទទួលបន្ទុកកិច្ចការហុងកុង-ម៉ាកាវ ក្រោយបាតុកម្មផ្ទុះឡើងជាច្រើនខែនៅហុងកុង!

ខេត្តសៀមរាបបិទបញ្ចប់ ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងស្រុកទាំង១២ ជាស្ថាពរ

ខេត្តសៀមរាបបិទបញ្ចប់ ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងស្រុកទាំង១២ ជាស្ថាពរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.