Thursday, June 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត ដើម្បីធ្វើការពិភាក្សា និង អនុម័តទៅលើរបៀបវារៈចំនួន៧

ដោយ Pothe Thun
13/02/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត ដើម្បីធ្វើការពិភាក្សា និង អនុម័តទៅលើរបៀបវារៈចំនួន៧
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំបើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពលោក ង៉ាន់ ភិរុណ អភិបាលរង​ខេត្ត និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត ដែលហៅកាត់ថា គ.ស.ប ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោក លោកស្រី ជាសមាជិក្ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត និង អភិបាលស្រុកពាក់ព័ន្ធមួយចំនួន ដើម្បីធ្វើការពិភាក្សា និង អនុម័តទៅលើរបៀបវារៈចំនួន៧ ។

របៀបវារៈទាំង៧នេះ រួមមាន ៖ ១. ពិនិត្យនិងផ្ដល់យោបល់​លើ​សេចក្តីព្រាងកម្មវិធីវិនិយោគ០៣ឆ្នាំរំកិល ២០២០-២០២២របស់រដ្ឋបាលខេត្ត , ២. ពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាការលក់ដូររញ៉េរញ៉ៃ នៅជុំវិញរបងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលធ្វើឲ្យបាត់បង់នូវសោភ័ណភាព , ៣. ពិនិត្យ ពិភាក្សា និងចាត់វិធានការលើការលុបប្រព័ន្ធទឹកអមសងខាងផ្លូវ SR7 ពីស្រុកពួក-ស្រុកអង្គរជុំ ជាពិសេសការសាងសង់បំពានយកដីចំណីផ្លូវសម្រាប់រំដោះទឹក ស្ថិតនៅក្នុងភូមិឈូក ឃុំត្រីញ័រ ក្នុងស្រុកពួក , ៤. ពិនិត្យពិភាក្សា និងចាត់វិធានការចំពោះរថយន្តដែលដឹកលើសទម្ងន់ , ៥. ពិនិត្យ ពិភាក្សា និង ដោះស្រាយលើបញ្ហាប្រជាពលរដ្ឋមួយចំនួន ដែលបានចូលកាន់កាប់អាស្រ័យ និងចាត់ចែងដីពាក់ព័ន្ធនេងដីព្រៃសហគមន៍ មានទីតាំងភូមិបុស្សធំ ឃុំខ្នារពោធិ ស្រុកសូទ្រនិគម , ៦. ពិនិត្យនិងធ្វើបច្ចុប្បន្នភាពនៃការដោះស្រាយលើសំណួរ-សំណូមពរ ដែលបានលើកក្នុងវេទិកានិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ឆ្នាំ២០១៨ និង ៧. ពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ជីសំណួរ-សំណូមពរ ដែលបានលើកក្នុងវេទិកានិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ឆ្នាំ២០១៩ ។

លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍​ថា នេះជាកិច្ចប្រជុំលើកទី១ របស់គ.ស.ប សម្រាប់ឆ្នាំ២០២០ ហើយជាកិច្ចប្រជុំដែលមានសារៈសំខាន់មួយផងដែរ ដែលយើងត្រូវរួមគ្នាដោះស្រាយនូវបញ្ហាប្រឈម និង ក្ដីកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន តាមរយៈក្រុមប្រឹក្សាខេត្តសៀមរាបតាំងពីឆ្នាំ២០១៨មក ដូច្នេះក្នុងរបៀបវារៈទាំង៧ដែលបានលើកមកពិភាក្សាក្នុងកិច្ចប្រជុំនាពេលនេះ យើងត្រូវតែពិភាក្សាគ្នាឲ្យបានហ្មត់ចត់ រកឲ្យឃើញគន្លឹះនៃបញ្ហា ហើយដោះស្រាយបញ្ហាឲ្យចំគោលដៅ ដោយឈរលើគោលការណ៍ច្បាប់ជាធំ ព្រោះថាបើសិនជាយើងទាំងអស់គ្នា មិនបាននាំគ្នារួសរាន់ និង ព្យាយាមដោះស្រាយឲ្យបានទាន់ពេលវេលាទេនោះ បញ្ហាប្រឈម និង សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនឹងកាន់តែមានច្រើនបន្តទៀត ស្របតាមការវិវត្តន៍របស់ខេត្ត ក៏ដូចជាក្នុងសង្គមជាតិយើងទាំងមូល ។

ព័ត៌មានជាតិ ថ្មីៗ

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទទួលអំណោយជាសម្ភារៈ និងថវិកាពីសាលាកុមារសុវណ្ណភូមិ អបអរទិវារកុមារអន្ដរជាតិ

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទទួលអំណោយជាសម្ភារៈ និងថវិកាពីសាលាកុមារសុវណ្ណភូមិ អបអរទិវារកុមារអន្ដរជាតិ

01/06/2023
ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

01/06/2023

លោក ង៉ាន់ ភិរុណ មានប្រសាសន៍ទៀតថា ដោយសារប្រទេសជាតិមានសុខសន្តិភាព បានផ្ដល់ឱកាសគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋក្នុងការប្រកបរបររកស៊ីប្រចាំថ្ងៃ ធ្វើឲ្យជីវភាពរស់នៅរបស់ពួកគាត់ កាន់តែមានការរីកចម្រើនទៅមុខជាបន្តបន្ទាប់ ហើយជាមួយគ្នានេះ បញ្ហាសំណូមពរ និង សេចក្ដីត្រូវការរបស់ពួកគាត់ក៏មានច្រើនដែរ ដូច្នេះក្នុងកិច្ចប្រជុំនេះ សូមឲ្យមន្ទីរ-អង្គភាពទាំងអស់ ដែលជាប់ពាក់ព័ន្ធនឹងបញ្ហាសំណូមពររបស់ប្រជាពលរដ្ឋ ត្រូវប្រញាប់ប្រញាល់ ព្យាយាមដោះស្រាយតាមតួនាទី និង ភារកិច្ចរបស់ខ្លួន ហើយលទ្ធផលដែលអាចដោះស្រាយបានក្នុងកម្រិតណានោះ សុំធ្វើជាលាយលក្ខណ៍អក្សរ ជម្រាបជូនមកក្រុមប្រឹក្សាខេត្ត ដើម្បីឲ្យក្រុមប្រឹក្សាខេត្តធ្វើជាមូលដ្ឋាន សម្រាប់ជម្រាបជូនដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់សំណួរ-សំណូមពរ ឲ្យពួកគាត់បានយល់ដឹងទាន់ពេលវេលា ៕

អត្ថបទ ៖ លោក លីវ សាន្ត
រូបថត ៖ លោក ហាំ ម៉េងហួត

Tags: ក្រុមប្រឹក្សាខេត្តគណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេសរដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចិនប្រកាសផ្លាស់ប្តូរប្រធានការិយាល័យ ទទួលបន្ទុកកិច្ចការហុងកុង-ម៉ាកាវ ក្រោយបាតុកម្មផ្ទុះឡើងជាច្រើនខែនៅហុងកុង!

ចិនប្រកាសផ្លាស់ប្តូរប្រធានការិយាល័យ ទទួលបន្ទុកកិច្ចការហុងកុង-ម៉ាកាវ ក្រោយបាតុកម្មផ្ទុះឡើងជាច្រើនខែនៅហុងកុង!

ខេត្តសៀមរាបបិទបញ្ចប់ ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងស្រុកទាំង១២ ជាស្ថាពរ

ខេត្តសៀមរាបបិទបញ្ចប់ ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងស្រុកទាំង១២ ជាស្ថាពរ

វគ្គបណ្តុះបណ្តាលស្តីពីការកសាងផែនការ ការត្រួតពិនិត្យនិងវាយតម្លៃ និងសរសេររបាយការណ៍

វគ្គបណ្តុះបណ្តាលស្តីពីការកសាងផែនការ ការត្រួតពិនិត្យនិងវាយតម្លៃ និងសរសេររបាយការណ៍

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    646 shares
    Share 258 Tweet 162
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ សប្បាយរីករាយទទួលបានផ្លូវបេតុងរបស់សម្ដេចតេជោ

    88 shares
    Share 35 Tweet 22

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (491)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,075)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,734)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (730)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (787)
  • សាសនា និង មនុស្សធម៌ (831)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.