Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ផ្ដល់រង្វាន់១លានរៀល ដល់អ្នកផ្ដល់ព័ត៌មានពីការលួចដុតព្រៃ

ដោយ Pothe Thun
18/02/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ផ្ដល់រង្វាន់១លានរៀល ដល់អ្នកផ្ដល់ព័ត៌មានពីការលួចដុតព្រៃ
1.2k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២០ លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ប្រកាសជាផ្លូវការថា នឹងផ្ដល់ប្រាក់លើកទឹកចិត្ត ចំនួន១លានរៀល ដល់ជនណា ដែលបានផ្ដល់ព័ត៌មានពីការលួចដុតព្រៃក្នុងខេត្តសៀមរាបមកកាន់រូបលោកផ្ទាល់ ក្នុងឱកាសដែលលោក ធ្វើការចុះផ្សព្វផ្សាយសេចក្តីណែនាំស្តីពីវីធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ស្ថិតក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ចំពោះអត្តសញ្ញាណ របស់អ្នកដែលបានការផ្ដល់ព័ត៌មានបទល្មើសនេះ លោកនឹងលាក់ជាការសម្ងាត់។

ជាមួយនោះដែរ វេទិកាផ្សព្វផ្សាយសេចក្តីណែនាំស្តីពីវីធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃនេះ មានគោលបំណងបញ្ជ្រាបការយល់ដឹង ដល់ប្រជាសហគមន៍ អាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ឋទាំងអស់ យល់ដឹងបន្ថែមទៀត អំពីសេចក្តីជូនដំណឹង របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងចៀសវាងប្រព្រឹត្តបទល្មើស ដែលឈានទៅដល់ការចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការ

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តាមរយៈសេចក្តីណែនាំលេខ០១៦ស.ណ.ន.កសក ស្តីពីវីធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ បញ្ជាក់ថា៖អនុលោមតាមច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីជលផល ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ត្រូវមានករណីកិច្ចទទួលខុសត្រូវ ថែរក្សា ការពារព្រៃឈើ បង្ការនិងប្រយុទ្ឋនឹងភ្លើងឆេះព្រៃ ចូលរួមថែរក្សាជម្រកមច្ឆជាតិ ការពារ បង្ការ និងប្រយុទ្ឋនឹងភ្លើងឆេះព្រៃលិចទឹកនៅតាមមូលដ្ឋានរៀងៗខ្លួន។ ជនណាដែលបានប្រព្រឹត្តិ ឬបង្កឱ្យមានភ្លើងឆេះព្រៃ ឬភ្លើងឆេះព្រៃលិចទឹកដោយចេតនា ត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី១ ឬបទល្មើសជលផលថ្នាក់ទី១ ដែលត្រូវជាប់ពន្ឋនាគារពី០៣ ទៅ០៥ឆ្នាំឬពី០៥ទៅ១០ឆ្នាំ។

គួរជម្រាបថា តាមរបាយការណ៍ផ្ដល់ដោយមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅឆ្នាំ២០១៩ មានបទល្មើសលួចកាប់ និងដុតព្រៃទន្ទ្រានយកដីព្រៃសាធារណសរុប៣៦ករណី សរុប ១៥០ហិចតា ចាប់ជនល្មើស និងបញ្ជូនទៅតុលាការចំនួន ១៣នាក់ និងកំពុងបន្តស្រាវជ្រាវរកជនសង្ស័យសរុប ៣១នាក់។

អត្ថបទ និង រូបភាព៖ យូ វង្ស
កែសម្រួល៖ សេង ផល្លី

Tags: ប្រធានមន្ទីរកសិកម្មខេត្តសៀមរាបផ្ដល់ព័ត៌មានមន្ទីរ​កសិក​ម្ម​ខេត្តសៀមរាបលួចដុតព្រៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរកសិកម្មខេត្តសៀមរាប ណែនាំដល់ប្រជានេសាទបញ្ឈប់ការនេសាទឈ្នាងអូសលៀសឬខ្ចៅ ដោយប្រើម៉ាស៊ីន

មន្ទីរកសិកម្មខេត្តសៀមរាប ណែនាំដល់ប្រជានេសាទបញ្ឈប់ការនេសាទឈ្នាងអូសលៀសឬខ្ចៅ ដោយប្រើម៉ាស៊ីន

ឃាត់ខ្លួនបុគ្គលិកភោជនីយដ្ឋានម្នាក់ ក្នុងករណីឆក់ទូរស័ព្ទជនបរទេស ខាងមុខប្រាសាទក្រវ៉ាន់

ឃាត់ខ្លួនបុគ្គលិកភោជនីយដ្ឋានម្នាក់ ក្នុងករណីឆក់ទូរស័ព្ទជនបរទេស ខាងមុខប្រាសាទក្រវ៉ាន់

ជប៉ុនអនុញ្ញាតឲ្យអ្នកដំណើរ៥០០នាក់ចុះចេញពីនាវា Diamond Princess ក្រោយពិនិត្យឃើញ «អវិជ្ជមាន» ចំពោះវីរុស COVID-19

ជប៉ុនអនុញ្ញាតឲ្យអ្នកដំណើរ៥០០នាក់ចុះចេញពីនាវា Diamond Princess ក្រោយពិនិត្យឃើញ «អវិជ្ជមាន» ចំពោះវីរុស COVID-19

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.