Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មន្ទីរកសិកម្មខេត្តសៀមរាប ណែនាំដល់ប្រជានេសាទបញ្ឈប់ការនេសាទឈ្នាងអូសលៀសឬខ្ចៅ ដោយប្រើម៉ាស៊ីន

ដោយ Pothe Thun
18/02/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
មន្ទីរកសិកម្មខេត្តសៀមរាប ណែនាំដល់ប្រជានេសាទបញ្ឈប់ការនេសាទឈ្នាងអូសលៀសឬខ្ចៅ ដោយប្រើម៉ាស៊ីន
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានសហការជាមួយអាជ្ញាធរស្រុកសូទ្រនិគម ចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពី ការទប់ស្កាត់ ការធ្វើនេសាទឈ្នាងអូសលៀស ឬខ្ចៅរួមផ្សំដោយកម្លាំងម៉ាស៊ីន ស្ថិតនៅវត្តកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

តាមរយៈរបាយការណ៍ផ្ដល់ដោយមន្ត្រី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បង្ហាញថា ការនេសាទលៀសនិងខ្ចៅ ក្នុងភូមិសាស្ត្របឹងទន្លេខេត្តសៀមរាប មានចំនួនជាមធ្យមក្នុងមួយថ្ងៃ ៧០ទូក និងទន្និផលដែលទទួល ជាមធ្យម ១៥តោន។

ការចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនេះ មានបំណងបញ្ជ្រាបការយល់ដឹងពីការអនុវត្តច្បាប់របស់អាជ្ញាធរ និងណែនាំដល់ប្រជានេសាទចៀសផុតពីការប្រព្រឹត្តបទល្មើស ដែលច្បាប់ជលផល បានប្រកាសឱ្យប្រើប្រាស់តាំងពីឆ្នាំ២០១៦មក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយនោះ តំណាងប្រជាពលរដ្ឋមួយរូប លើកមតិថា ក្នុងឃុំកំពង់ឃ្លាំង មានប្រជាពលរដ្ឋ ពឹងផ្អែកលើការនេសាទ ចំនួន៨៥ភាគរយ។ ប្រសិនបើក្រសួងកសិកម្ម មិនអនុញ្ញាតឲ្យនេសាទដោយឈ្នាងអូសលៀស ឬខ្ចៅ ដោយប្រើម៉ាស៊ីន តើជីវភាពប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រនេះនឹងទៅជាយ៉ាងណា?

មានវត្តមានក្នុងវេទិកានោះ លោក ទា គឺមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ពន្យល់ថា ពាក់ព័ន្ឋទៅនឹងវិស័យជលផល រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះសិក្សា និងវាយតម្លៃលើផលប៉ះពាល់ ទៅនឹងជីវភាពប្រជានេសាទច្រើនលើកច្រើនសារជាមុនរួចមកហើយ ទើបនៅប៉ុន្មានឆ្នាំកន្លងមកនេះ ក្រសួង បានណែនាំដល់មន្ទីរកសិកម្មខេត្ត ធ្វើការផ្សព្វផ្សាយសេចក្តីជូនដំណឹង លិខិតបទដ្ឋានផ្សេងៗ ជូនដល់ប្រជាពលរដ្ឋ រស់នៅតាមបណ្តាស្រុកជាប់ភូមិសាស្ត្របឹងទន្លេសាបក្នុងខេត្តសៀមរាប។

លោកប្រធានមន្ទីរ ពន្យល់បន្ថែមថា ដោយសារបម្រែបម្រួលអាកាសធាតុ ធ្វើឲ្យទឹកទន្លេគោករាក់ជាបន្តបន្ទាប់ និងបានបណ្តាលឲ្យផលនេសាទ មានការថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។ កត្តានេះ ធ្វើឲ្យប្រជានេសាទមួយចំនួន ប្តូរពីការនេសាទត្រី មកនេសាទលៀសវិញ។ ការកើនឡើងចំនួនអ្នកនេសាទលៀឬខ្ចៅនេះ បង្កឲ្យបាត់បង់ប្រព័ន្ឋជីវចម្រុះនៅបាតទន្លេ បាត់បង់ជម្រកសម្រាប់ត្រីពងកូន ដែលបង្កឲ្យពូជត្រីក្នុងបឹងទន្លេឈានទៅរកការដាច់ពូជ។

លោកប្រធានមន្ទីរ បញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងលេខ១១៧៣ស.ជ.ណ.កសក ស្តីពីការទប់ស្កាត់ការធ្វើនេសាទឈ្នាងអូសលៀស ឬខ្ចៅរួមផ្សំ ដោយកម្លាំងម៉ាស៊ីន ជនល្មើសនឹងត្រូវផ្ដន្ទាទោសតាមច្បាប់ស្តីពីជលផល មានចែងក្នុងមាត្រា៩៤ ថា៖ ត្រូវទទួទលពិន័យអន្តរការណ៍ពីរដ្ឋបាលជលផល ជាប្រាក់ពីមួយដង ទៅពីរដងលើតម្លៃទីផ្សារនៃវត្ថុតាងពិតប្រាកដ ឯវត្ថុតាងទាំងអស់ត្រូវប្រគល់ឱ្យសាម៉ីជនវិញ។

អត្ថបទ និង រូបភាព៖ យូ វង្ស
កែសម្រួល៖ សេង ផល្លី

Tags: នេសាទមន្ទីរ​កសិក​ម្ម​ខេត្តសៀមរាបអូសលៀស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឃាត់ខ្លួនបុគ្គលិកភោជនីយដ្ឋានម្នាក់ ក្នុងករណីឆក់ទូរស័ព្ទជនបរទេស ខាងមុខប្រាសាទក្រវ៉ាន់

ឃាត់ខ្លួនបុគ្គលិកភោជនីយដ្ឋានម្នាក់ ក្នុងករណីឆក់ទូរស័ព្ទជនបរទេស ខាងមុខប្រាសាទក្រវ៉ាន់

ជប៉ុនអនុញ្ញាតឲ្យអ្នកដំណើរ៥០០នាក់ចុះចេញពីនាវា Diamond Princess ក្រោយពិនិត្យឃើញ «អវិជ្ជមាន» ចំពោះវីរុស COVID-19

ជប៉ុនអនុញ្ញាតឲ្យអ្នកដំណើរ៥០០នាក់ចុះចេញពីនាវា Diamond Princess ក្រោយពិនិត្យឃើញ «អវិជ្ជមាន» ចំពោះវីរុស COVID-19

នាយករដ្ឋមន្ត្រីជប៉ុន លើកទឹកចិត្តឱ្យប្រជាជនទូទាំងប្រទេស កុំទៅធ្វើការ ឬទៅសាលារៀន បើមានរោគសញ្ញាគ្រុនក្ដៅ

នាយករដ្ឋមន្ត្រីជប៉ុន លើកទឹកចិត្តឱ្យប្រជាជនទូទាំងប្រទេស កុំទៅធ្វើការ ឬទៅសាលារៀន បើមានរោគសញ្ញាគ្រុនក្ដៅ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.