Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរាមានមោទនភាពចំពោះការធ្វើឲ្យប្រព័ន្ធធារាសាស្រ្ដបុរាណសម័យអង្គរមានជីវិតឡើងវិញ 

ដោយ Pothe Thun
19/02/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរជាតិអប្សរាមានមោទនភាពចំពោះការធ្វើឲ្យប្រព័ន្ធធារាសាស្រ្ដបុរាណសម័យអង្គរមានជីវិតឡើងវិញ 
42
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីឆ្នាំ២០០៤ ស្រះស្រង់ និងកសិន្ធុប្រាសាទអង្គរវត្ត ត្រូវបានរីងទឹកនារដូវប្រាំង ។ នៅពេលនោះ មានសំណួរ២ ដែលអ្នកជំនាញផ្នែកគ្រប់គ្រងទឹកត្រូវស្វែងរកដំណោះស្រាយ ១/ តើបុព្វបុរសបង្កើតកសិន្ធុទឹក និងបារាយណ៍ធំៗមកដើម្បីអ្វីបើគ្មានមធ្យោបាយបញ្ចូលទឹក ? ២/ តើបុព្វបុរសបង្កើតកសិន្ធុទឹក បារាយណ៍ និងអាងទឹកតាមប្រាសាទដើម្បីអ្វី ?

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លើកឡើងថា តាមរយ:ការសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់ផ្នែកបុរាណវិទ្យា ,ឯកសារផ្សេងៗ និងនៅលើការដ្ឋានផ្ទាល់យើងបានរកឃើញថា រាល់គ្រឹះប្រាសាទតែងមានស្រទាប់ខ្សាច់ ហើយគ្រឹះស្រទាប់ខ្សាច់ក្រោមប្រាសាទមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទឹកក្រោមដី ព្រោះទឹកក្រោមដីបានជួយស្រទាប់ខ្សាច់ឱ្យរឹងមាំ និងទ្រទ្រង់គ្រឹះប្រាសាទដែលមានទម្ងន់ដ៏មហិមា ។

បន្ទាប់ពីសិក្សាស្វែងយល់អំពីតួនាទីដ៏មានសំខាន់របស់ទឹក នៅក្នុងឆ្នាំ២០០៥ នាយកដ្ឋានគ្រប់គ្រងទឹក ដែលពេលនោះគ្រប់គ្រងផ្ទាល់ដោយឯកឧត្តម បានសម្រេចស្ដារប្រព័ន្ធធារាសាស្ត្របុរាណសម័យអង្គរឡើងវិញមានដូចជានៅប្រាសាទអង្គរវត្ត, ស្រះស្រង់, បន្ទាប់មកឆ្នាំ២០០៧ ចាប់ស្ដារបារាយណ៍ខាងជើង ។ បន្ទាប់មកទៀតយើងក៏បានធ្វើការស្ដារឡើងវិញនូវប្រឡាយ និងទំនប់ជាច្រើនដែលមានប្រវែងសរុបជាង៥២គីឡូម៉ែត្រ រួមទាំងទ្វារទឹកជាច្រើនទៀត ។ ចាប់ពីពេលនោះមក បារាយណ៍ខាងជើងចាប់ផ្តើមមានទឹកឡើងវិញ ក្រោយពីរីងគោកគ្មានទឹកនិងបាត់បង់តួនាទីជាង៥០០ឆ្នាំកន្លងមកនោះ។ ទន្ទឹមនឹងនេះ បារាយណ៍ និងប្រព័ន្ធប្រឡាយទឹកផ្សេងៗក៏ចាប់ផ្តើមស្ដារឡើងវិញធ្វើឱ្យទឹកក្នុងរមណីយដ្ឋានអង្គរ ដូចជាបារាយណ៍ខាងជើង កសិន្ធុប្រាសាទអង្គរវត្ត កសិន្ធុក្រុងអង្គរធំ ស្រះស្រង់ជាដើម មានប្រព័ន្ធបញ្ចូលទឹកឡើងវិញ និងអាចរក្សាទឹកបានទាំងខួបប្រាំងខួបវស្សា ។ លើសពីនេះទៀត ការធ្វើឲ្យប្រព័ន្ធធារាសាស្ត្របុរាណសម័យអង្គរមានជីវិតឡើងវិញបានធ្វើឲ្យរមណីយដ្ឋានអង្គរលែងប្រឈមនឹងការខ្វះខាតទឹកធានាបានគ្រប់គ្រាន់ទឹកសម្រាប់ទ្រគ្រឹះប្រាសាទនារដូវប្រាំង ព្រមទាំងបញ្ជៀសបាននូវបញ្ហាទឹកជំនន់ទៀតផងចាប់ពីឆ្នាំ២០១២មក ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរាបានបញ្ជាក់បន្ថែមថា អ្វីដែលយើងសម្រេចបាននាពេលនេះគឺគ្រាន់តែយកប្រព័ន្ធធារាសាស្រ្ដបុរាណសម័យអង្គរដែលមានស្រាប់ដែលបន្សល់ពីបុព្វបុរសខ្មែរ មកធ្វើឱ្យវារស់ឡើងវិញតែប៉ុណ្ណោះដែលចំណុចទាំងនេះហើយត្រូវបានអង្គការយូណេស្កូ ក៏ដូចជាអន្ដរជាតិឱ្យតម្លៃដល់កម្ពុជា និងតែងតែអញ្ជើញអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាអោយទៅចែករំលែកបទពិសោធន៍ នៃការគ្រប់គ្រងសំណង់បុរាណ ការគ្រប់គ្រងទឹកដល់ស្ថាប័នអន្តរជាតិផ្សេងៗទៀតលើសាកលលោក ។
សូមជម្រាបជូនថា ឯកឧត្តម អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តម អញ្ជើញចូលរួមក្នុងពិធីរាប់បាត្រអបអរសាទរខួប ២៥ឆ្នាំ(១៩កុម្ភ: ១៩៩៥ – ១៩កុម្ភ: ២០២០) នៃថ្ងៃបង្កើតអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០៕

អត្ថបទ និងរូបភាព: លោកបូ សាវី
កែសម្រួលដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប

Tags: ប្រព័ន្ធធារាសាស្រ្ដបុរាណអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យោធិនពិការ២៩១គ្រួសារក្នុងខេត្តសៀមរាបទទួលអំណោយសប្បុរសធម៌ពីឯកឧត្តម ហ៊ុន ម៉ាណែត

យោធិនពិការ២៩១គ្រួសារក្នុងខេត្តសៀមរាបទទួលអំណោយសប្បុរសធម៌ពីឯកឧត្តម ហ៊ុន ម៉ាណែត

ក្រុមការងារចម្រុះនៃរដ្ឋបាលខេត្តសៀមរាប បន្តកាត់ខ្សែកាបអាកាសតាមផ្លូវសាធារណៈក្នុង ជំហានទី២

ក្រុមការងារចម្រុះនៃរដ្ឋបាលខេត្តសៀមរាប បន្តកាត់ខ្សែកាបអាកាសតាមផ្លូវសាធារណៈក្នុង ជំហានទី២

បាញ់ប្រហារពីរកន្លែង នៅអាល្លឺម៉ង់បណ្តាលឲ្យមនុស្ស៨នាក់ស្លាប់ និង៥នាក់របួស

បាញ់ប្រហារពីរកន្លែង នៅអាល្លឺម៉ង់បណ្តាលឲ្យមនុស្ស៨នាក់ស្លាប់ និង៥នាក់របួស

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.