Wednesday, February 8, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរាស្តារដីភក់ចេញពីបាតស្រះទឹកខាងជើងនៃប្រាសាទអង្គរវត្តដើម្បីលើកសោភណ្ឌភាពតំបន់ទេសចរណ៍

ដោយ Pothe Thun
25/02/2020
នៅក្នុង ព័ត៌មានជាតិទូទៅ
អាជ្ញាធរជាតិអប្សរាស្តារដីភក់ចេញពីបាតស្រះទឹកខាងជើងនៃប្រាសាទអង្គរវត្តដើម្បីលើកសោភណ្ឌភាពតំបន់ទេសចរណ៍
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីអោយសោភណ្ឌភាពតំបន់ទេសចរណ៍មានសោភណ្ឌភាពល្អប្រសើរ ពង្រឹងរចនាសម្ពន្ធស្រះឱ្យរឹងមាំអោយដូចពីសម័យដើម និងលើកតម្លៃស្រះដែលជាទីឋានសម្រាប់ទេពឱ្យរស់ឡើងវិញ និងដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្ដរជាតិចូលទស្សនា ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមធ្វើការស្ដារនូវដីភក់ ដែលនៅក្នុងបរិវេណស្រះទឹកបុរាណនៅខាងមុខភាគខាងជើងក្នុងបរិវេណប្រាសាទអង្គរវត្ដ ដើម្បីឲ្យមានសោភណ្ឌភាពស្រស់ត្រកាលឡើងវិញ ។

បើតាមលោក ស្រ៊ុន តិច មន្ដ្រីនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ការស្ដារស្រះខាងមុខអង្គរវត្ដនេះជាលើកដំបូង ក្រោយអ្នកបុរាណវិទ្យាធ្វើកំណាយសិក្សាស្រាវជ្រាវពីរចនាសម្ពន្ធស្រះអស់រយៈពេល២ឆ្នាំកន្លងមក ដោយទំហំនៃការស្តារភក់ស្រះគឺ១៧ម៉ែត្រ គុណ៤៨ម៉ែត្រ និង៨០សង់ទីម៉ែត្រ ក្នុងជម្រៅអតិប្បមា ហើយការស្តារនេះទៀតសោធ អាស្រ័យលើការសិក្សាស្រាវជ្រាវចាប់តាំងពីឆ្នាំ២០០៨-២០១៩ ។

លោកបានបញ្ជាក់ថា ការស្តារភក់ស្រះដំណាក់កាលនេះ ស្ថិតនៅក្នុងការស្ទាបស្ទង់នៅឡើយ ដែលមានបីគោលដៅរួមមាន ដើម្បីសិក្សាស្វែងយល់ពីកំណកដី កាយឱ្យមើលឃើញស្លាកស្នាមឱ្យអ្នកជំនាញ បានសិក្សាស្វែងយល់ពីរចនាសម្ពន្ធ ជួសជុលពង្រឹងដើម្បីកុំឱ្យបាត់បង់តម្លៃស្ថាត្យកម្ម វិស្វកម្ម និងជំនឿ ។ គម្រោងស្ដារស្រះខាងមុខអង្គរលើកដំបូងនេះដែរ គឺមានគោលបំណង លើកសោភណ្ឌភាពប្រាសាទអង្គរវត្ដ ធ្វើអោយរចនសម្ព័ន្ធស្រះមានលំនាំដើមឡើងវិញ ដូចសម័យសត្ដវត្សរិ៍ទី១២ ។

ព័ត៌មានជាតិ ថ្មីៗ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់មន្ទីរព័ត៌មានខេត្តសៀមរាប

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់មន្ទីរព័ត៌មានខេត្តសៀមរាប

02/01/2023
មណ្ឌលសុខភាពចំនួន៨ក្នុងខេត្តសៀមរាប ទទួលគម្រោងសាកល្បង“មណ្ឌលសុខភាពស្រលាញ់ទារក និងការថែទាំព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់”

មណ្ឌលសុខភាពចំនួន៨ក្នុងខេត្តសៀមរាប ទទួលគម្រោងសាកល្បង“មណ្ឌលសុខភាពស្រលាញ់ទារក និងការថែទាំព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់”

29/11/2022

លោកស្រ៊ុន តិច បន្ថែមថា ជម្រៅស្រះដែលបានស្ដារនេះ ចាប់ពីមាត់ច្រាំងទៅទីតាំងបាតស្រះជ្រៅបំផុតមានជម្រៅ២,៩០ម៉ែត្រ និង៣,៩០ម៉ែត្រ ។ ដោយឡែកកំណកដីមានបីដំណាក់កាលធំៗ នៅដំណាក់កាលទី១ ចាប់ពីដើមសតវត្សទី១២ ។ ដំណាក់កាលទី២ នៅអំឡុងឆ្នាំ១៩៦០ ដែលមានមនុស្សរស់នៅ និងដំណាក់កាលទី៣ គឺកំណកដីថ្មីៗក្នុងឆ្នាំ២០១៧ ឆ្នាំ២០១៧ និងឆ្នាំ២០១៩ ដែលការស្តារនេះ គឺយកតែកំណកដីនៅខាងលើមិនមានប្រយោជន៍ ដល់កិច្ចការស្រាវជ្រាវផ្នែកជីវសាស្រ្តចំរុះ ឬប៉ះពាល់ដល់រចនាសម្ពន្ធស្រះនោះឡើយ។ជាមួយគ្នានោះ កំណកដីភក់ដែលបានស្ដារនេះ ត្រូវបានយកទៅរក្សាទុក សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ ពីជីវៈចម្រុះ ដោយចូលរួមរវាងបុរាណវិទូ ស្ថាបត្យកម្ម និងផ្នែកបរិស្ថាន ជីវសាស្រ្តចម្រុះ ដើម្បីសិក្សាស្វែងយល់បន្ថែមលើបញ្ហានេះ ៕

អត្ថបទ និង រូបភាព៖ បូ សាវី
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ស្រះទឹកខាងជើងប្រាសាទអង្គរវត្តអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនសង្ស័យចំនួន២នាក់ត្រូវបាននគរបាលគ្រឿងញៀនបញ្ជូនខ្លួនទៅសាលាដំបូងខេត្តសៀមរាប

ជនសង្ស័យចំនួន២នាក់ត្រូវបាននគរបាលគ្រឿងញៀនបញ្ជូនខ្លួនទៅសាលាដំបូងខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកវិស័យអភិវឌ្ឍន៍ជនបទ ជាវិស័យមួយដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍខេត្ត ខណៈក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់ផែនការយុទ្ធសាស្រ្ត៤ចំណុច ដើម្បីបង្កើនកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍ជនបទ

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកវិស័យអភិវឌ្ឍន៍ជនបទ ជាវិស័យមួយដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍខេត្ត ខណៈក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់ផែនការយុទ្ធសាស្រ្ត៤ចំណុច ដើម្បីបង្កើនកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍ជនបទ

ពិធីបញ្ចុះបឋមសិលាសាងសង់ខ្លោងទ្វារ ផ្លូវបេតុង របងនិងកែលំអសួនច្បារនៅខាងមុខព្រះរាជដំណាក់ក្រុងសៀមរាប

ពិធីបញ្ចុះបឋមសិលាសាងសង់ខ្លោងទ្វារ ផ្លូវបេតុង របងនិងកែលំអសួនច្បារនៅខាងមុខព្រះរាជដំណាក់ក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល

    សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល

    844 shares
    Share 338 Tweet 211
  • យុវជនបីក្រុមនៅស្រុកអង្គរជុំ រួមគ្នាផ្សព្វផ្សាយទប់ស្កា់ត់ការបោះបង់ការសិក្សារបស់សិស្ស និងរៀបការនៅវ័យក្មេង 

    523 shares
    Share 209 Tweet 131
  • បវរកញ្ញាឯកភពផែនដីអន្តរជាតិ (Miss Planet International) ថានឹងប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួនដើម្បីបង្ហាញពីវិស័យទេសចរណ៍កម្ពុជា

    451 shares
    Share 180 Tweet 113
  • សាខាអង្គភាពការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តសៀមរាប បានចុះត្រួតពិនិត្យការចរាចរណ៍ទំនិញ ម្ហូបអាហារ នៅផ្សាលើធំថ្មី ក្រុងសៀមរាប ខណ: បុណ្យចូលឆ្នាំចិន វៀតណាម ខិតជិតមកដល់ !

    335 shares
    Share 134 Tweet 84
  • អាជ្ញាធរ ផ្សព្វផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដី ដល់ប្រជាពលរដ្ឋក្នុង ឃុំឃុនរាម ស្រុកបន្ទាយស្រី ពិនិត្យផ្ទៀងផ្ទាត់

    182 shares
    Share 73 Tweet 46

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (455)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,969)
  • ព័ត៌មានកីឡា (39)
  • ព័ត៌មានជាតិ (4,504)
  • ព័ត៌មានជាតិទូទៅ (201)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (665)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (772)
  • សាសនា និង មនុស្សធម៌ (785)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (178)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.