Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប៖ ប្រជាជនកម្ពុជាមិនមែនជាអ្នកមាន តែទឹកចិត្តមនុស្សធម៌និងមិត្តភាពធំធេង

ដោយ ទូរទស្សន៍ជាតិ ខេត្តសៀមរាប
28/02/2020
នៅក្នុង ព័ត៌មានជាតិ, ព័ត៌មានជាតិទូទៅ, សាសនា និង មនុស្សធម៌
ប្រធានការិយាល័យកុងស៊ុលចិនប្រចាំសៀមរាប
89
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បើទោះបីប្រជាជនកម្ពុជា មិនមែនជាប្រជាជនអ្នកមានក៏ដោយ ប៉ុន្តែទឹកចិត្តមនុស្សធម៌ និងមិត្តភាពរបស់ពួកគាត់ ពិតជាមានទំហំធំធេង មិនអាចកាត់ថ្លៃបាន នេះបើតាមប្រសាសន៍ ឯកឧត្តម លីវ ជឺជា ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសបញ្ចប់ ព្រឹត្តិការណ៍សម្តែងសិល្បៈសប្បុរសធម៌ និងទទួលថវិកាមូនិធិជាង៥ម៉ឺនដុល្លារអាមេរិច នៅសាលមហោស្រពអាណាចក្រអង្គរ នាក្រុងសៀមរាប។

ព្រឹត្តិការណ៍នៃការសម្តែងសិល្បៈសប្បុរសធម៌ ដើម្បីប្រមូលកៀងគរថវិកា ជួយដល់មន្ទីរពេទ្យ និងប្រជាជនក្រុងវូហាន ខេត្តហឺប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបាននិងកំពុងរងផលប៉ះពាល់ដោយសារឆ្លងជំងឺ Covid-19 បានដំណើរការរយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី២២ ថ្ងៃទី២៤ និងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ រៀបចំដោយ មហោស្រពអាណាចក្រអង្គរ សហការជាមួយការិយាល័យកុងស៊ុលចិនប្រចាំនៅខេត្តសៀមរាប និងចូលរួមគាំទ្រដោយរដ្ឋបាលខេត្តសៀមរាប។ ថវិកាសប្បុរសធម៌នេះដែរ មួយចំនួនទទួលបានពីការលក់សំបុត្រចូលទស្សនា និងមួយចំនួនទៀត ទទួលបានពីការជួយឧបត្ថម្ភ របស់បណ្តាអង្គភាព ស្ថាប័ន ម្ចាស់ក្រុមហ៊ុន សហគ្រិន និងសមាគមផ្សេងៗទៀតផងដែរ។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា បន្ទាប់ពីការផ្ទុះឡើងនៃជម្ងឺឆ្លងCovid-19 ទីក្រុងវូហានត្រូវបានបិទទាំងស្រុង រួមមានផ្សារជំនួញ ភោជនីយដ្ឋាន រោងចក្រ សាលារៀន កន្លែងកំសាន្តនានា ដើម្បីទប់ស្កាត់ការរាតត្បាត នៃមេរោគដ៏សាហាវនេះ។ ក្រៅពីព្រឹត្តិការណ៍សប្បុរសធម៌នេះ ជាមនោសញ្ចេតនារួមសុខរួមទុក្ខជាមួយគ្នា នាពេលកន្លងមក រដ្ឋបាលខេត្តសៀមរាប បានឧបត្ថម្ភម៉ាសការពារចំនួនជាង ១២ម៉ឺនម៉ាស ជូនដល់ខេត្ត-ក្រុងសម្ព័ន្ធមេត្រីភាពចំនួន៤ រួមមាន ខេត្តយូណាន ក្រុងណានជីង ក្រុងឆុងឈីង និងក្រុងលីសួយ។ ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានប្រកាសផ្តល់ម៉ាសចំនួន៣០ម៉ឺនម៉ាស និងសំលៀកបំពាក់ការពារការឆ្លងជំងឺCovid-19 ជូនដល់ក្រសួងការពារជាតិចិនផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

លើសពីនោះ ក្រៅពីការប្រគល់ថវិកាមូនិធិជាង៥ម៉ឺនដុល្លារអាមេរិច ដែលទទួលបានពីព្រឹត្តិការណ៍សម្ដែងនេះ គេក៏ឃើញមានការចូលរួមឧបត្ថម្ភជា ម៉ាសការពារចំនួន១ពាន់ និងអាកុលសម្លាប់មេរោគ ៣៥០ គីឡូក្រាមផងដែរ។

ឯកឧត្តមប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តសៀមរាប សាខាកាកបាទក្រហមសៀមរាប និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានបង្ហាញឲ្យឃើញច្បាស់ អំពីមនោសញ្ចេតនា ទឹកចិត្តសប្បុរសធម៌ ជាពិសេសបង្ហាញនូវគោលជំហរមិត្តភាពដែកថែបរវាង ប្រទេសទាំងពីរ កម្ពុជា-ចិន។

គួរជម្រាបថា គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ប្រទេសចិន មានករណីឆ្លងជំងឺកូរ៉ូណាវីរុស ឬCovid-19 ជិត៨ម៉ឺននាក់ហើយ ក្នុងនោះមានអ្នកស្លាប់ជិត៣ពាន់អ្នក។ ដោយឡែកមានប្រទេសចំនួន៥៦ហើយ ក៏កំពុងរងគ្រោះដោយសារមេរោគដ៏កាចសាហាវនេះ។

អត្ថបទ និងរូបភាព: លោក ងិន គឹមឡេង
កែសម្រួលដោយ៖ លោក សេង ផល្លី

ទូរទស្សន៍ជាតិ ខេត្តសៀមរាប

ទូរទស្សន៍ជាតិ ខេត្តសៀមរាប

អត្ថបទបន្ទាប់
ក្រសួងឧស្សាហកម្មនិងសិប្បកម្មបានបើកសិក្ខាសាលាមួយនៅខេត្តសៀមរាប ស្តីពីបែបបទបញ្ជីស្នាមគណនេយ្យក្នុងប្រព័ន្ធគ្រប់គ្រងអាជីវកម្មសម្រាប់អង្គភាពរដ្ឋាករទឹកសាធារណៈទាំង៧ ក្នុងប្រទេសកម្ពុជា

ក្រសួងឧស្សាហកម្មនិងសិប្បកម្មបានបើកសិក្ខាសាលាមួយនៅខេត្តសៀមរាប ស្តីពីបែបបទបញ្ជីស្នាមគណនេយ្យក្នុងប្រព័ន្ធគ្រប់គ្រងអាជីវកម្មសម្រាប់អង្គភាពរដ្ឋាករទឹកសាធារណៈទាំង៧ ក្នុងប្រទេសកម្ពុជា

អាជ្ញាធរខេត្តសៀមរាប ផ្តល់អនុសាសន៍ដល់មន្ត្រីសុខាភិបាលនិងអ្នកពាក់ព័ន្ឋបន្តខិតខំដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ដើម្បីអនុវត្តឱ្យមានប្រសិទ្ឋភាពនៅឆ្នាំខាងមុខ

អាជ្ញាធរខេត្តសៀមរាប ផ្តល់អនុសាសន៍ដល់មន្ត្រីសុខាភិបាលនិងអ្នកពាក់ព័ន្ឋបន្តខិតខំដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ដើម្បីអនុវត្តឱ្យមានប្រសិទ្ឋភាពនៅឆ្នាំខាងមុខ

ករណីគ្រោះថ្នាក់ចរាចរណ៏បណ្តាឲ្យស្លាប់១នាក់ និងរងរបួសធ្ងន់ស្រាល២នាក់

ករណីគ្រោះថ្នាក់ចរាចរណ៏បណ្តាឲ្យស្លាប់១នាក់ និងរងរបួសធ្ងន់ស្រាល២នាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.