Friday, August 15, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

កិច្ចប្រជុំចង្អៀតផ្សព្វផ្សាយ និងណែនាំ ស្តីពីការអនុវត្តវិធានការបង្ការជំងឺរលាកសួតកូវីត-១៩ (Covid-19)

ដោយ Pothe Thun
07/03/2020
នៅក្នុង ព័ត៌មានជាតិ, ព័ត៌មានជាតិទូទៅ, សន្តិសុខ និង សង្គម
កិច្ចប្រជុំចង្អៀតផ្សព្វផ្សាយ និងណែនាំ ស្តីពីការអនុវត្តវិធានការបង្ការជំងឺរលាកសួតកូវីត-១៩ (Covid-19)
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ នៅសាលាខេត្តសៀមរាប លោកពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំ ស្តីពីការអនុវត្តវិធានការបង្ការជំងឺរលាកសួតកូវីត-១៩ (Covid-19) នៅក្នុងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោកវិជ្ជ ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខសភិបាលខេត្ត, តំណាងមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (US CDC ), តំណាងមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា (C CDC ), តំណាងអង្គការសុខភាពពិភពលោក, តំណាងវិទ្យាស្ថានជាតិប៉ាស្ទ័រ ព្រមទាំងមេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធ តំណាងអាកាសយានដ្ឋានអន្តរជាតិសៀមរាប លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត ជាច្រើននាក់បានចូលរួម ។ ការបើកកិច្ចប្រជុំនេះគឺផ្ដោតសំខាន់លើការទប់ស្កាត់ចំពោះ ស្ថានភាពថ្មីៗ ដែលបាននិងកំពុងកើតឡើងនៅលើទឹកដីខេត្តសៀមរាប ក្រោយបុរសជនជាតិជប៉ុនម្នាក់ ត្រូវបានប្រកាសពីការឆ្លងកូវីដ១៩ កាលពីប៉ុន្មានថ្ងៃមុននេះ ក្រោយពីគាត់បានធ្វើដំណើរចាកចេញពីខេត្តសៀមរាប។ក្រោយទទួលបានព័ត៌មាន ពីការឆ្លងកូវីដ១៩ ទៅលើបុរសជនជាតិជប៉ុនរូបនេះ ក្រសួងសុខាភិបាល និងអាជ្ញាធរខេត្តសៀមរាប បានរួមគ្នាចាត់វិធានការភ្លាមៗ ដោយនាំមនុស្ស ៤នាក់ ដែលមានទំនាក់ទំនងផ្ទាល់ ពោលជាអ្នកធ្វើការជាមួយអ្នកជំងឺយកទៅទុកដាច់ដោយឡែក ដដើម្បីតាមដានសុខភាពរបស់ពួកគេរង់ចាំលទ្ធផលពិនិត្យសំណាក។ ចំណែកមនុស្ស៤៤នាក់ទៀត ក៏ត្រូវបានណែនាំឲ្យបង្កើនការយកចិត្តទុកដាក់តាមដានអំពីសុខភាពផងដែរ។

លោកពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ក៏បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងស្ថានភាព នៃការរាតត្បាតជំងឺរលាកសួតកូវីដ១៩ (Covid-19) នៅជុំវិញពិភពលោក និងនៅតាមបណ្តាប្រទេសមួយចំនួននៅទ្វីបអាស៊ីក៏ដូចជាការព្រួយបារម្ភរបស់ប្រជាជនក្នុងខេត្ត ដោយសារជំងឺនេះមិនទាន់ មានថ្នាំព្យាបាលឬវ៉ាក់សាំងបង្ការនៅឡើយ។ ក្នុងគោលបំណងជំរុញការអនុវត្តវិធានការបង្ការទប់ស្កាត់ជំងឺនេះ រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរសុខាភិបាលខេត្ត សូមអោយធ្វើការណែនាំបន្ថែមដល់ម្ចាស់សហគ្រាស អាជីវកម្ម ពាណិជ្ជករ អាជីវករ និងសេវាករ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតាមដាន និងចូលរួមបង្ការ ទប់ស្កាត់ជំងឺរលាកសួតកូវីដ១៩(Covid-19) ឱ្យបានខ្លាំងក្លាបំផុត ដើម្បីការពារសេចក្តីសុខសុវត្ថិភាពផ្នែកសុខភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យបានល្អប្រសើរ ។
លោកវិជ្ជ ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត បានជម្រាបជូនអង្គប្រជុំថាក្រុមការងាររបស់លោកបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះជំងឺរលាកសួតកូវីដ១៩ (Covid-19) ហើយគិតមកដល់ពេលនេះ សម្រាប់ប្រទេសកម្ពុជា និងខេត្តសៀមរាបយើងនៅមិនទាន់មានករណីឆ្លងនេះនៅឡើយទេ ។
មុននឹងបញ្ចប់កិច្ចប្រជុំ លោកអភិបាលរងខេត្ត បានណែនាំទៅក្រុមការងារពាក់ព័ន្ធទាំងអស់របស់ខេត្តធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនប្រជាពលរដ្ឋ នូវព័ត៌មាន ដែលកំពុងមានជាក់ស្ដែង ដែលបច្ចុប្បន្ននៅប្រទេសកម្ពុជាយើងទាំងមូលពុំទាន់មានករណីឆ្លងមេរោគនេះឡើយ ផ្ទុយមកវិញក្រុមការងារត្រូវនាំគ្នាយកចិត្តទុកដាក់ទប់ស្កាត់នូវរាល់ព័ត៌មានក្លែងក្លាយដែលទទួលបានពីប្រភពមិនច្បាស់លាស់ ដែលការផ្សាយនោះធ្វើឱ្យសាធារណជនមានការយល់ច្រឡំ មានការភ័យខ្លាចនៅក្នុងខេត្តក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើងទាំងមូលដែរ ៕

អត្ថបទ និងរូបភាពៈលោកទ្រា ពន្លឺ
កែសម្រួលដោយៈ លីវ សុខុន

ព័ត៌មានជាតិ ថ្មីៗ

មន្ត្រីមន្ទីរកិច្ចការនារី៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យស្ដ្រីអាចចូលរួមលើកស្ទួយសេដ្ឋកិច្ចគ្រួសារ

មន្ត្រីមន្ទីរកិច្ចការនារី៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យស្ដ្រីអាចចូលរួមលើកស្ទួយសេដ្ឋកិច្ចគ្រួសារ

14/08/2025
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ជំរុញឱ្យអ្នកពាក់ព័ន្ធ ត្រូវពង្រឹងកិច្ចសហការលើការប្រមូល និងការគ្រប់គ្រងទិន្នន័យទេសចរណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ជំរុញឱ្យអ្នកពាក់ព័ន្ធ ត្រូវពង្រឹងកិច្ចសហការលើការប្រមូល និងការគ្រប់គ្រងទិន្នន័យទេសចរណ៍

14/08/2025
Tags: ជំងឺរលាកសួតកូវីត-១៩ព័ត៌មានខេត្ដសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្រ្តីមិនត្រឹមតែជាសសរទ្រូងរឹងមាំប៉ុណ្ណោះទេ ថែមទាំងជារនាំងការពារមេរោគ Covid 19 បានល្អថែមទៀតផង

ស្រ្តីមិនត្រឹមតែជាសសរទ្រូងរឹងមាំប៉ុណ្ណោះទេ ថែមទាំងជារនាំងការពារមេរោគ Covid 19 បានល្អថែមទៀតផង

អង្គការក្រៅរដ្ឋាភិបាលមួយបានរៀបចំប្រារព្ធពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២០ ខួបទី១០៩ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីសិទ្ធិស្រ្តី និងយេនឌ័រ

អង្គការក្រៅរដ្ឋាភិបាលមួយបានរៀបចំប្រារព្ធពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២០ ខួបទី១០៩ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីសិទ្ធិស្រ្តី និងយេនឌ័រ

សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    311 shares
    Share 124 Tweet 78
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    8978 shares
    Share 5422 Tweet 1482
  • សន្និបាតប្រចាំឆ្នាំ២០១៩ស្តីពីគម្រោងពង្រឹងសមត្ថភាពនិងមុខងារ ប្រព័ន្ធសុខភាពភ្នែក ខេត្តសៀមរាប “ដើម្បីនិរន្តរភាពរបស់មណ្ឌលថែទាំភ្នែក”

    364 shares
    Share 151 Tweet 89
  • បងប្អូនជនភៀសសឹក ២ ៨០៤គ្រួសារ បានត្រឡប់ទៅកាន់លំនៅឋានវិញ ក្រោមការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តសៀមរាប

    17 shares
    Share 7 Tweet 4
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26667 shares
    Share 22024 Tweet 1935

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (736)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,938)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,329)
  • ព័ត៌មានជាតិទូទៅ (223)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,089)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (915)
  • សាសនា និង មនុស្សធម៌ (1,054)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (248)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.