Friday, February 13, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

បើកវគ្គបណ្តុះបណ្តាលកម្រឹតបឋមវិជ្ជាជីវៈនគរបាល សម្រាប់សិស្សនាយនគរបាល និងនាយនគរបាល ក្របខ័ណ្ឌថ្មីឆ្នាំ២០១៩ នៅសាលានគរបាលជាតិភូមិភាគទី៤

ដោយ Pothe Thun
09/03/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
បើកវគ្គបណ្តុះបណ្តាលកម្រឹតបឋមវិជ្ជាជីវៈនគរបាល សម្រាប់សិស្សនាយនគរបាល និងនាយនគរបាល ក្របខ័ណ្ឌថ្មីឆ្នាំ២០១៩ នៅសាលានគរបាលជាតិភូមិភាគទី៤
43
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នៅសាលានគរបាលជាតិភូមិភាគទី៤ មានរៀបចំបើកវគ្គបណ្តុះបណ្តាលកម្រឹតបឋមវិជ្ជាជីវៈនគរបាល សម្រាប់សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង ក្របខ័ណ្ឌថ្មី ឆ្នាំ២០១៩ ចំនួន២២៨នាក់ ក្នុងនោះ មាននារី ៦១នាក់ដែលចាត់បញ្ចូនមកពីស្នងការដ្ឋាននគរបាលខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដែលវគ្គបណ្តុះបណ្តាលមានរយៈពេល ៤ខែ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល លើកឡើងថា វគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់ និងប្រវត្តិសាស្រ្តក្នុងឆាកជីវិតសិក្ខាកាម ដោយបានផ្លាស់ប្តូរជីវភាពការងារជាជនស៊ីវិល មកជាកងកម្លាំងនគរបាលជាតិ។ សិស្សដែលទទួលបានវិញ្ញាបនប័ត្រ និងទទួលការប្រកាសតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា លុះត្រាតែបានទទួលការសិក្សាពេញលេញប្រកបដោយជោគជ័យ និងត្រូវបានអនុវត្តិតាមនីតិវិធី ជាធរមាន។

បណ្ឌិតសភានគរបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត និងកម្មវិធីកំណែទម្រង់លើការងារសំខាន់ៗមួយចំនួន ដូចជាការងារដឹកនាំគ្រប់គ្រង ការអភិវឌ្ឍកម្មវិធីអប់រំ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការពង្រឹងវិន័យនិស្សិត សិក្ខាកាម-សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង ការអភិវឌ្ឍធនធានមនុស្ស បង្កើតឲ្យមានយន្តការពង្រឹងគុណភាពអប់រំផ្ទៃក្នុង អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសម្ភារៈសិក្សា ពង្រឹងសមត្ថភាពស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល និងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាតិនិងអន្តរជាតិ សំដៅលើកកម្ពស់គុណភាពអប់រំបណ្តុះបណ្តាល ព្រមទាំងឆ្លើយតបទៅនឹងអង្គភាពប្រើប្រាស់កងកម្លាំងនគរបាលជាតិ ស្របតាមទិសដៅរបស់ក្រសួងមហាផ្ទៃ និងគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី៕

ព័ត៌មានជាតិ ថ្មីៗ

មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

12/02/2026
ឆ្នាំ២០២៥ ផ្ទៃដីជាង ១ ៥០០ហិកតា ត្រូវបានមន្ត្រីជំនាញបោសសំអាត ខណៈអត្រាជនរងគ្រោះដោយសារមីនថយចុះ ៣៣ភាគរយ

ឆ្នាំ២០២៥ ផ្ទៃដីជាង ១ ៥០០ហិកតា ត្រូវបានមន្ត្រីជំនាញបោសសំអាត ខណៈអត្រាជនរងគ្រោះដោយសារមីនថយចុះ ៣៣ភាគរយ

12/02/2026

អត្ថបទ និងរូបភាព៖ ងិន គីមឡេង

Tags: គ្គបណ្តុះបណ្តាល​វិជ្ជាជីវៈ​នគរបាលសាលានគរបាលជាតិភូមិភាគទី៤
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ខៀវ កាញារីទ្ធ ប្រជុំប្រចាំសប្តាហ៏ ថ្នាក់ដឹកនាំក្រសួងព័ត៌មានប្រចាំ ខែមីនា ឆ្នាំ២០២០

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រជុំប្រចាំសប្តាហ៏ ថ្នាក់ដឹកនាំក្រសួងព័ត៌មានប្រចាំ ខែមីនា ឆ្នាំ២០២០

បុរសម្នាក់បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

បុរសម្នាក់បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

អភិបាលខេត្តសៀមរាបបង្ហាញថា ផ្លូវ១០១ខ្សែក្នុងក្រុងសៀមរាប កំពុងស្ថាបនា និងជួសជុល នឹងរួចរាល់នៅក្នុងអំឡុង៣ខែទៀត

អភិបាលខេត្តសៀមរាបបង្ហាញថា ផ្លូវ១០១ខ្សែក្នុងក្រុងសៀមរាប កំពុងស្ថាបនា និងជួសជុល នឹងរួចរាល់នៅក្នុងអំឡុង៣ខែទៀត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    363 shares
    Share 145 Tweet 91
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63321 shares
    Share 43700 Tweet 8175
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9081 shares
    Share 5464 Tweet 1507
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    439 shares
    Share 176 Tweet 110
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26751 shares
    Share 22058 Tweet 1956

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,038)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,557)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.