Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជាបង្ហាញថា មនុស្សវ័យក្មេង មានភាគរយខ្ពស់ ចៀសផុតពីការឆ្លងជំងឺCovid-19

ដោយ Pothe Thun
10/03/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
66
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មនុស្សវ័យក្មេង ដែលចេញរោគសញ្ញា ថាមានផ្ទុកជំងឺCovid-19 មានចំនួនតិច បើធៀបនឹងចំនួនឆ្លងនៅទូទាំងពិភពលោក ក្នុងនោះ អាយុក្រោម ១៤ឆ្នាំ មានត្រឹមតែ ០.៥ភាគរយនៃចំនួនសរុប។ ប៉ុន្តែកត្តាសំខាន់ ប្រជាពលរដ្ឋទាំងអស់ ត្រូវថែទាំសុខភាព ត្រូវហាត់ប្រាណ ហូបចំណីអាហារមានជីវជាតិ ចម្អិនអាហារឲ្យបានឆ្អិនល្អ ធ្វើអនាម័យដៃ និងពាក់ម៉ាសនៅកន្លែងមានមនុស្សកុះករ។

នេះ បើតាមប្រសាសន៍ របស់ឯកឧត្តម លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល សហការជាមួយមន្ទីរសុខាភិបាលខេត្តសៀមរាប ក្នុងកម្មវិធីអប់រំសុខភាពអំពីជំងឺកូវីត១៩ រួមនិងសំណួរចម្លើយ ជូនដល់ ប្រជាពលរដ្ឋចំនួន ១១៨នាក់ ស្ថិតក្នុងបុរីប្រិមប្រិយ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

ឯកឧត្តម បញ្ជាក់ថា ភាគច្រើនជំងឺCovid-19នេះ បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះមនុស្សមានអាយុចាប់ពី៦០ឆ្នាំ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ ដូចជាអ្នកជំងឺរលាកថ្លើម រលាកសួត ជំងឺអេដស៍ ឬជំងឺលើសឈាមជាដើម ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម បង្ហាញថា ជំងឺកូវីត១៩ មិនមែនជាជំងឺកាចសាហាវឡើយ មេរោគនេះ វាងាយនឹងស្លាប់ ក្នុងសីតុណ្ហភាពចាប់ពី៦០អង្សាឡើងទៅ ហើយក៏មានថ្នាំច្រើនប្រភេទអាចព្យាបាលអ្នកឆ្លងជំងឺបានដែរ។

ឯកឧត្តម លើកឡើថា នៅទូទាំងពិភពលោក មានករណីឆ្លងជំងឺCovid-19 ជាង១០ម៉ឹនករណី ភាគច្រើនឆ្លងតាមផ្លូវដង្ហើម ដូចនេះវិធីការពារ ក្នុងស្ថានភាពនៅក្នុងក្រុមមនុស្សច្រើន គួរពាក់ម៉ាស មិនលើសពី១ម៉ោង។ ក្នុងករណី ទៅជួបអ្នកសង្ស័យថា មានជំងឺនេះ បន្ទាប់ពីជួបរួចរាល់ សូមបោះចោលភ្លាម។

ឯកឧត្តម សង្កត់ធ្ងន់ថា កត្តាដែលលោកព្រួយបារម្ភបំផុត និងមានភាគរយឆ្លងខ្ពស់ គឺ ដៃ ដែលយើងបានប៉ះសម្ភារនានា ដែលអាចជាប្រភពចម្លងជំងឺនេះ បន្ទាប់មកប្រជាពលរដ្ឋយកដៃមកប៉ះពាល់លើផ្ទៃមុខ។

ឯកឧត្តមប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ជំនួសឲ្យការភ័យខ្លាចជ្រុល សូមធ្វើអនាម័យដៃ ឲ្យបានញឹកញាប់ នៅពេលចេញទៅក្រៅផ្ទះ ថែរក្សាសុខភាពឲ្យបានល្អ និងព្រួយបារម្ភហួសហេតុ ដែលបណ្ដាលឲ្យសុខភាព ជាពិសេសប្រព័ន្ធភាពស៊ាំរបស់សរីរាង្គមានការអន់ខ្សោយផងដែរ។

រូបភាព៖ ខេង ឧត្តម
អត្ថបទ៖ សេង ផល្លី

Tags: COVID-19នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ម៉ាស់ចំនួន៣ពាន់ ទឹកបរិសុទ្ធសុទ្ធ៥០កេសនិងមី៣៦កេះត្រូវបានសាខាកាកក្រហមកម្ពុជាខេត្តសៀមរាបប្រគល់ជូនមន្ទីរបង្អែកខេត្តសៀមរាប

ម៉ាស់ចំនួន៣ពាន់ ទឹកបរិសុទ្ធសុទ្ធ៥០កេសនិងមី៣៦កេះត្រូវបានសាខាកាកក្រហមកម្ពុជាខេត្តសៀមរាបប្រគល់ជូនមន្ទីរបង្អែកខេត្តសៀមរាប

ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ធ្វើដំណើរដល់ទីក្រុងវូហាន ដែលជាចំណុចស្នូលនៃការផ្ទុះ COVID-19

ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ធ្វើដំណើរដល់ទីក្រុងវូហាន ដែលជាចំណុចស្នូលនៃការផ្ទុះ COVID-19

អាជ្ញាធរក្រុងសៀមរាប ដោះស្រាយដីលំនៅឋានរបស់ប្រជាពលរដ្ឋ ៨គ្រួសារ រំលោភលើដីចំណីផ្លូវប្រកបដោយជោគជ័យ និងអហិង្សា

អាជ្ញាធរក្រុងសៀមរាប ដោះស្រាយដីលំនៅឋានរបស់ប្រជាពលរដ្ឋ ៨គ្រួសារ រំលោភលើដីចំណីផ្លូវប្រកបដោយជោគជ័យ និងអហិង្សា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.