Wednesday, August 10, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អ្នកគ្រប់គ្រងសណ្ឋាគារវិចតូរីយ៉ាអង្គរ រីស៊តនិងស្ប៉ា ក្នុងក្រុងសៀមរាបអះអាងថាសណ្ឋាគារនេះនឹងបញ្ចុះតម្លៃជាង៥០ភាគរយ សម្រាប់ការស្នាក់នៅរបស់ភ្ញៀវជាតិ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ

ដោយ Pothe Thun
12/03/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
7k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អ្នកស្រី សួន កូលាប អ្នកគ្រប់គ្រងផ្នែកបដិសណ្ឋារៈកិច្ច នៃសណ្ឋា គារវិចតូរីយ៉ាអង្គរ រីស៊ត និង ស្ប៉ា ស្ថិតក្នុងក្រុងសៀមរាប បានឲ្យដឹងថា ដើម្បីចូលរួមចំណែកទាក់ទាញអ្នកទេសចរណ៍មកទស្សនានៅខេត្ដសៀមរាប តាមការអំពាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ជាពិសេសជុំវិញបញ្ហា សកលដែលបណ្ដាលមកពីបញ្ហាវីរុសខូវីដ-១៩នេះ សណ្ឋា គារវិចតូរីយ៉ាអង្គរ រីស៊ត និង ស្ប៉ា ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥ បានសម្រេចបញ្ចុះតម្លៃ៥៤ភាគរយនៃតម្លៃមុនសរុប១៧៥ដុល្លាក្នុងមួយយប់ សម្រាប់ភ្ញៀវទេសចរជាតិ ក្នុងរយៈពេល៣ខែ ដោយចាប់ពីខែមីនា ដល់ដំណាច់ខែឧសភាឆ្នាំ២០២០ខាងមុខនេះ ។

ជាមួយគ្នានេះដែរ អ្នកស្រី សួន កូលាប ក៏បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ដែលបានធ្វើការលើកលែងពន្ធដល់ផ្ទះសំណាក់ សណ្ឋាគារក្នុងរយៈពេល០៤ខែ ខណៈដែលភ្ញៀវទេសចរណ៍ធ្លាក់ចុះដោយសារជំងឺ ខូវីដ-១៩ រាតត្បាត ព្រោះថា ការលើកលែងពន្ធនេះ ធ្វើឲ្យក្រុមម្ចាស់សណ្ឋាគារ មានលទ្ធភាពបន្ដបម្រើសេវាកម្ម និងធ្វើអាជីវកម្មរបស់ខ្លួនទៀត និង បានធ្វើឲ្យបុគ្គលិកបន្ដការងារនៅក្នុងសណ្ឋាគារទៀតផង ហើយការចូលរួមស្នាក់នៅរបស់ភ្ញៀវទេសចរណ៍ខ្មែរ នៅសណ្ឋាគារវិចតូរីយ៉ា ហាក់ដូចជួយលើកស្ទួយជីវភាពបុគ្គលិកខ្មែរដែលកំពុងបម្រើការងារនៅទីនោះ ខណៈដែលភ្ញៀវទេសចរណ៍អន្ដរជាតិធ្លាក់ចុះខ្លាំងនៅដើមឆ្នាំ២០២០នេះ ។

គួររំលឹកថា នៅក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងសន្និសីទសារព័ត៌មាន នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ ដោយសមាជិកសំខាន់ៗមួយចំនួនរបស់រាជរដ្ឋាភិបាល និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ផ្ទះសំណាក់ និងសណ្ឋាគារ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មក្នុងខេត្តសៀមរាប រាជរដ្ឋាភិបាល នឹងលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ រយៈពេល៤ខែ ចាប់ពីខែកុម្ភៈ រហូតដល់ខែឧសភា ឆ្នាំ២០២០ ។

ព័ត៌មានជាតិ ថ្មីៗ

រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់អំណោយជូនដល់លោកយាយ លោកតាចាស់ជរា ចំនួន ២៤៥គ្រួសារ នៅក្នុងស្រុកជីក្រែង

រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់អំណោយជូនដល់លោកយាយ លោកតាចាស់ជរា ចំនួន ២៤៥គ្រួសារ នៅក្នុងស្រុកជីក្រែង

10/08/2022
ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដឹកនាំប្រជុំសាមញ្ញប្រចាំសប្តាហ៍ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើមខែសីហា ឆ្នាំ២០២២

ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដឹកនាំប្រជុំសាមញ្ញប្រចាំសប្តាហ៍ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើមខែសីហា ឆ្នាំ២០២២

08/08/2022

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បង្ហាញថា តាមការវាយតម្លៃបឋម វីរុសកូរ៉ូណា Covid-19 បានធ្វើឲ្យវិស័យសេដ្ឋកិច្ចសំខាន់ៗ ចំនួន២ រងផលប៉ះធ្ងន់ជាងគេគឺ វិស័យទេសចរណ៍ និងវិស័យកាត់ ដេរ ខណៈដែលនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០នេះ វិស័យទេសចរណ៍នៅកម្ពុជា ធ្លាក់ចុះជាង៦០ភាគរយ ជាពិសេសទេសចរចិន ធ្លាក់ចុះក្នុងរង្វង់៩០ភាគរយ ហើយជាមួយគ្នានេះ អាជីកម្មទេសចរណ៍ក្នុងខេត្តសៀមរាប មានការប៉ះពាល់ធ្ងន់ធ្ងរជាងគេ បើធៀបនឹងគោលដៅទេសចរណ៍សំខាន់ៗក្នុងប្រទេស ៕

អត្ថបទនិង រូបថត ៖ លោក ឈិត សាវី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: សណ្ឋាគារខេត្តសៀមរាបសណ្ឋាគារវិចតូរីយ៉ាអង្គរ រីស៊ត និង ស្ប៉ា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អគ្គនាយកអាជ្ញាធរជាតិអប្សរាចុះពិនិត្យកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ទាំងក្នុងនិងក្រៅបរិវេណប្រាសាទអង្គរវត្ត

អគ្គនាយកអាជ្ញាធរជាតិអប្សរាចុះពិនិត្យកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ទាំងក្នុងនិងក្រៅបរិវេណប្រាសាទអង្គរវត្ត

រយៈពេល៧ថ្ងៃ បុរសជនជាតិខ្មែរកំពុងសម្រាកព្យាបាលជំងឺCovid-19 នៅខេត្តសៀមរាប នៅតែមានសុខភាពល្អ

រយៈពេល៧ថ្ងៃ បុរសជនជាតិខ្មែរកំពុងសម្រាកព្យាបាលជំងឺCovid-19 នៅខេត្តសៀមរាប នៅតែមានសុខភាពល្អ

ស្រុកក្រឡាញ់ អាចនឹងក្លាយជាស្រុកដំបូងគេទទួលបានគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ពីJICA

ស្រុកក្រឡាញ់ អាចនឹងក្លាយជាស្រុកដំបូងគេទទួលបានគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ពីJICA

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេស កូរ៉េខាងជើង មានបំណងបញ្ជូនកងទ័ពស្ម័គ្រចិត្ត មួយសែន នាក់ ដើម្បីជួយរុស្ស៉ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន

ប្រទេស កូរ៉េខាងជើង មានបំណងបញ្ជូនកងទ័ពស្ម័គ្រចិត្ត មួយសែន នាក់ ដើម្បីជួយរុស្ស៉ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន

08/08/2022
លោក ចូ បៃដិន ថ្កោលទោសការសម្លាប់ជនមូស្លីម ៤នាក់ ក្នុងរដ្ឋ New Mexico

លោក ចូ បៃដិន ថ្កោលទោសការសម្លាប់ជនមូស្លីម ៤នាក់ ក្នុងរដ្ឋ New Mexico

08/08/2022
ក្រសួងការបរទេសកូរ៉េខាងជើង ថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់

ក្រសួងការបរទេសកូរ៉េខាងជើង ថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់

03/08/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា ១២+២ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប

    ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា ១២+២ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប

    199 shares
    Share 80 Tweet 50
  • អ្នកឧកញ៉ា គួច ម៉េងលី៖ អាណាព្យាបាល គួរផ្តោតសំខាន់ឱ្យកូនៗរបស់ខ្លួន សិក្សាចំណេះដឹងទូទៅភាសាជាតិជាមុន

    34 shares
    Share 14 Tweet 9
  • អាជ្ញាធរខេត្ដសៀមរាប បង្ហាញការព្រួយបារម្ភខណៈយុវជនមួយចំនួនកំពុងពេញនិយមខ្លាំងក្នុងការជក់បារី និងបារីអេឡិចត្រូនិក

    27 shares
    Share 11 Tweet 7
  • ក្រុងសៀមរាបត្រូវការពេលប្រមាណយ៉ាងតិច៥ឆ្នាំ ដើម្បីក្លាយជាក្រុងវៃឆ្លាតដូចបណ្ដាប្រទេសនៅតំបន់អាស៊ាន

    25 shares
    Share 10 Tweet 6
  • ឯកឧត្តមអភិបាលខេត្តសៀមរាប ព្រមានចាត់វិធានផ្លូវច្បាប់ ចំពោះមន្ដ្រី ឬអាជ្ញាធរ ចូលទៅកាន់កាប់ដីព្រៃលិចទឹកនៅបឹងទន្លេសាបក្រោយការកាត់ឆ្វៀល

    23 shares
    Share 9 Tweet 6

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • Malware Specific Removal (1)
  • Mise à jour DLL (1)
  • Missing Dll Files (1)
  • Open Dll Files (1)
  • Unwanted Ads Removal (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (405)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,743)
  • ព័ត៌មានកីឡា (34)
  • ព័ត៌មានជាតិ (4,131)
  • ព័ត៌មានជាតិទូទៅ (135)
  • ព័ត៌មានអន្តរជាតិ (616)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (581)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (742)
  • សាសនា និង មនុស្សធម៌ (730)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (159)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.