Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

កម្ពុជា ជាប្រទេសដំបូងក្នុងតំបន់អាស៊ាន ទទួលបានក្រុមអ្នកជំនាញវេជ្ជសាស្រ្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩របស់ប្រទេសចិន

ដោយ Pothe Thun
23/03/2020
នៅក្នុង ព័ត៌មានជាតិ
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យោងតាមផេកហ្វេសប៊ុក (Page Facebook) របស់ស្ថានទូតចិនប្រចាំនៅកម្ពុជា បង្ហាញថា ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចំនួន៧រូប និងសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសចិនជូនចំពោះប្រទេសកម្ពុជា បានអាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញហើយ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ។ ពួកគេជាក្រុមអ្នកជំនាញប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដំបូងគេបង្អស់ ដែលរដ្ឋាភិបាលចិន បាន បញ្ជូនមកកាន់តំបន់អាស៊ាន។

ក្នុងឱកាសអញ្ជើញទទួលនោះ គេឃើញមាន ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា ឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ថ្នាក់ដឹកនាំតំណាងសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា និងថ្នាក់ដឹកនាំអង្គាភាពស្ថាប័នជាច្រើនទៀត។

តាមរយៈការចុះផ្សាយនេះដែរ បង្ហាញថា ដោយមើលឃើញពីស្ថានភាពជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជាមានការវិវឌ្ឍន៍ឥតឈប់ឈរ រដ្ឋាភិបាលចិនបានសម្រេចចាត់បញ្ជូនក្រុមគ្រូពេទ្យ នៃតំបន់ស្វយ័ត កួងស៊ី (Guangxi) ប្រទេសចិន ចំនួន៧រូបមកកាន់ប្រទេសកម្ពុជា។ សមាជិកនៃក្រុមគ្រូពេទ្យជំនាញ នឹងអញ្ជើញពិភាក្សាអំពីបទពិសោធន៍នៃកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយនឹងភាគីកម្ពុជា ជួយសម្របសម្រួលកិច្ចប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសដល់ភាគីកម្ពុជា ហើយនឹងផ្តល់យោបល់ណែនាំជូនដល់អ្នកជម្ងឺក្នុងពេលព្យាបាល។ ទន្ទឹមនឹងនេះ ដើម្បីជួយដោះស្រាយបញ្ហាកង្វះសម្ភារៈទប់ស្តាត់នឹងជំងឺនេះក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលចិនក៏បានផ្ដល់ជំនួយជាម៉ាសវេជ្ជសាស្រ្ត, ម៉ាស N95, សម្លៀកបំពាក់ការពារវីរុស, វ៉ែនតាការពារ និងសម្ភារៈផ្សេងទៀតជាច្រើន ជូនដល់ភាគីកម្ពុជា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរជម្រាបថា គិតរហូតមកដល់យប់ថ្ងៃទី២២ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨៤ករណីហើយ ក្នុងនោះមានប្រុស៦៣នាក់ និងនារីចំនួន២១នាក់ ខណៈដែលក្រសួងសុខាភិបាល កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធផ្សេងទៀត។ នាពេលកន្លងមកថ្មីៗនេះ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ខណៈក្រសួងស្ថាប័នមួយចំនួន ចាប់ផ្តើមដាក់វិធានការទប់ស្កាត់ចំពោះការឆ្លងរីករាលដាលកូវីដផងដែរ៕

អត្ថបទ និងរូបភាព៖ Facebook Page ស្ថានទូតចិនប្រចាកម្ពុជា
សម្រួលអត្ថបទ៖ សេង ផល្លី

Tags: COVID-19ស្ថានទូតចិនប្រចាកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្ថានភាពវីរុសកូវីត របស់បុរសជនជាតិខ្មែរ២នាក់ក្នុងខេត្តសៀមរាប កំពុងឈានទៅរកការជាសះស្បើយ

ស្ថានភាពវីរុសកូវីត របស់បុរសជនជាតិខ្មែរ២នាក់ក្នុងខេត្តសៀមរាប កំពុងឈានទៅរកការជាសះស្បើយ

គិតត្រឹមមួយថ្ងៃម្សិលមិញនេះ ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅអ៉ីតាលី មាន៦៥១នាក់

គិតត្រឹមមួយថ្ងៃម្សិលមិញនេះ ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅអ៉ីតាលី មាន៦៥១នាក់

ចិនដឹកជញ្ជូនឧបករណ៍ធ្វើតេស្តរក COVID-19 និងជំនួយរាប់តោនទៀតទៅដល់ឥណ្ឌូណេស៊ី

ចិនដឹកជញ្ជូនឧបករណ៍ធ្វើតេស្តរក COVID-19 និងជំនួយរាប់តោនទៀតទៅដល់ឥណ្ឌូណេស៊ី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.