Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋបាលស្វយ័តក្វាងស៊ីឈួន នៃប្រទេសចិន ផ្ដល់ម៉ាសចំនួន២០កេះ ស្មើនឹង៤ម៉ឺនម៉ាសជូនរដ្ឋបាលខេត្តសៀមរាប

ដោយ Pothe Thun
09/04/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
រដ្ឋបាលស្វយ័តក្វាងស៊ីឈួន នៃប្រទេសចិន ផ្ដល់ម៉ាសចំនួន២០កេះ ស្មើនឹង៤ម៉ឺនម៉ាសជូនរដ្ឋបាលខេត្តសៀមរាប
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ម្សិលមិញនេះ រដ្ឋបាលស្វយ័តក្វាងស៊ីឈួន តាមរយៈការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានផ្ដល់អំណោយជាម៉ាសចំនួន២០កេះ ស្មើនឹង៤ម៉ឺនម៉ាសជូនរដ្ឋបាលខេត្តសៀមរាប ក្នុងគោលបំណងលើកទឹកចិត្ត និងគាំទ្រដល់រដ្ឋបាលខេត្តសៀមរាប ចំពោះការអនុវត្តវិធានការបង្ការ និង ទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ។

ឯកឧត្តម លីវ ជឺជា អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប លើកឡើងថា ពិតជាមិនអាចបំភ្លេចបាននោះទេ ក្នុងព្រឹត្តិការណ៍ដំបូងនៃការផ្ទុះឡើង ការរាតត្បាតជម្ងឺកូវីត-១៩នៅប្រទេសចិន ដែលឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានផ្តល់ជូនម៉ាសចំនួន ១២ម៉ឺនម៉ាស សម្រាប់ក្រុងខេត្តសម្ព័ន្ធមេត្រីភាពចំនួន៤ គឺក្រុងក្វាងស៊ី យូណាន ណានជីង និងខេត្តជើជាំង ដូច្នេះអាចវាយតំលៃថា កម្ពុជា-ចិន គឺជាបងប្អូនពិតប្រាកដក្នុងចំណងសាមគ្គីភាពដែកថែប ចិន-កម្ពុជា រួមបេះដូងតែមួយ ជួយគ្នាក្នុងគ្រាលំបាក ហើយមានជំនឿចិត្តដ៏មុតមាំថា ក្រោមការខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរ កម្ពុជា-ចិននឹងប្រយទ្ធប្រឆាំងយកឈ្នះកូវីត-១៩ ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម ទៀសីហា អភិបាលខេត្តសៀមរាប រំលឹកថា ខេត្តសៀមរាបមានចំណងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត-ក្រុងចំនួន៤នៃប្រទេសចិន កន្លងមកភាគីចិននិងកម្ពុជា បានចាប់ដៃគ្នាក្នុងក្របខ័ណ្ឌនៃកិច្ចសហការប្រតិបត្តិការយ៉ាងល្អប្រសើរលើគ្រប់វិស័យ ដើម្បីការអភិវឌ្ឍ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ទៀ សីហា មានប្រសាសន៍បន្ថែមថា ស្ថិតក្នុងគ្រាដ៏លំបាកនៃវិបត្តិកូវីត-១៩នេះ បានបង្កើនកំរឹតលើអត្ថន័យបន្ថែមទៀត នៃការរួមជីវិតតែមួយ លើចំណងសម្ព័ន្ធមេត្រីភាពនេះ ហើយការគាំទ្ររបស់ភាគីចិន និងការផ្តល់ជំនួយសម្ភារបរិក្ខារ និងអ្នកជំនាញវេជ្ជសាស្រ្តមកកាន់កម្ពុជា គឺជាការយកចិត្តទុកដាក់លើសពីក្របខ័ណ្ឌនៃចំណងមិត្តភាព តែជាការរួមបេះដួងតែមួយជាបងប្អូន ចិន-កម្ពុជា ដូច្នេះការផ្តល់អំណោយទាំងនេះ គឺស្របពេលដែលគណៈកម្មា ធិការប្រយុទ្ធប្រឆាំងជំងឺកូវីត១៩ របស់រដ្ឋបាលខេត្ត បានរៀបចំគម្រោងចុះផ្ទាល់ដល់សហគមន៍ ហើយម៉ាសទាំងអស់នេះនឹងត្រូវបានចែកជូនដល់មន្រ្តីសុខាភិបាល គ្រូពេទ្យតាមមណ្ឌលសុខភាព និងក្រុមការងាររបស់អនុគណៈកម្មការថ្នាក់ស្រុក ដើម្បីបំពេញប្រតិបត្តិការរបស់ខ្លួន ៕

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ម៉ាស់រដ្ឋបាលស្វយ័តក្វាងស៊ីឈួន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមសហជីពនៅកម្ពុជា គាំទ្រការសម្រេចរបស់រាជរដ្ឋាភិបាល ផ្អាកការឈប់សម្រាក ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

ក្រុមសហជីពនៅកម្ពុជា គាំទ្រការសម្រេចរបស់រាជរដ្ឋាភិបាល ផ្អាកការឈប់សម្រាក ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

រដ្ឋបាលស្រុកប្រាសាទបាគង ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលបានមកពីក្រៅប្រទេស បន្ទាប់ពីបានបញ្ចប់ការរស់នៅដាច់ដោយឡែក និងតាមដានសុខភាពអស់រយៈពេល១៤ថ្ងៃ

រដ្ឋបាលស្រុកប្រាសាទបាគង ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលបានមកពីក្រៅប្រទេស បន្ទាប់ពីបានបញ្ចប់ការរស់នៅដាច់ដោយឡែក និងតាមដានសុខភាពអស់រយៈពេល១៤ថ្ងៃ

ចិនរកឃើញករណីនាំចូលជំងឺ COVID-19 កើនឡើងបន្ថែមទៀត កាលពីថ្ងៃពុធម្សិលមិញ

ចិនរកឃើញករណីនាំចូលជំងឺ COVID-19 កើនឡើងបន្ថែមទៀត កាលពីថ្ងៃពុធម្សិលមិញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.