Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប ចុះត្រួតពិនិត្យកម្លាំងចម្រុះប្រចាំការគោលដៅព្រំប្រទល់ខេត្តសៀមរាបនិងខេត្តឧត្ដរ មានជ័យ ក្នុងភូមិសាស្រ្តស្រុកវ៉ារិន និង ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលទើបត្រឡប់មកពីប្រទេសថៃ នៅស្រុក វ៉ារិន

ដោយ Pothe Thun
15/04/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
48
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ លោក ពៅ ពិសិដ្ឋ អភិបាល រងខេត្តសៀមរាប តំណាងឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អមដំណើរដោយលោក លោកស្រី ជា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត ក្រុមយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ក្រុមយុវជនស្ម័គ្រចិត្តគាំទ្ររាជរដ្ឋាភិបាល អាជ្ញាធរស្រុក និង ឃុំស្រែណូយ ចុះត្រួតពិនិត្យកម្លាំងចម្រុះដែលកំពុងនៅប្រចាំការលើគោលដៅព្រំប្រទល់ខេត្តសៀមរាបនិងខេត្តឧត្ដរមានជ័យ ក្នុងភូមិសាស្រ្តស្រុកវ៉ារិន និង ជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋដែលទើបត្រឡប់មកពីប្រទេសថៃ នៅស្រុកវ៉ារិន ដែលកំពុងស្នាក់នៅដាច់ដោយឡែកក្នុងរយៈពេល ១៤ ថ្ងៃ ដើម្បីត្រួតពិនិត្យចំពោះជំងឺកូវីដ១៩ ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលទើបត្រឡប់មកពីប្រទេសថៃ នៅស្រុកវ៉ារិន ដែលកំពុងស្នាក់នៅដាច់ដោយឡែកក្នុងរយៈពេល ១៤ ថ្ងៃ នៅសាលាវិទ្យាល័យស្រែណូយនេះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានសម្ដែងនូវការអរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលទើបត្រឡប់មកពីប្រទេសថៃ ដែលបានស្ម័គ្រចិត្តស្នាក់នៅដាច់ដោយឡែកក្នុងរយៈពេល ១៤ ថ្ងៃ ដើម្បីតាមដាន និងត្រួតពិនិត្យករណីជំងឺកូវីដ១៩ តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ដែលទង្វើនេះជាសក្ខីភាពមួយរបស់បងប្អូន ដែលបញ្ជាក់ថាបានចូលរួមចំណែកមួយយ៉ាងសំខាន់បំផុតជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ហើយ បញ្ហា នេះមិនមែនជាការឃុំខ្លួននោះទេ ។

លោក ពៅ ពិសិដ្ឋ មានប្រសាសន៍ទៀតថា ដោយសារតែបងប្អូនទើបត្រឡប់មកពីប្រទេសថៃ ដែលនៅប្រទេសថៃ ក៏កើតមានករណីជំងឺកូវីដ-១៩ដែរ ដូច្នេះការស្នាក់នៅដាច់ដោយឡែកក្នុងរយៈពេល ១៤ ថ្ងៃ គឺដើម្បីឲ្យប្រាកដថា បងប្អូនគ្មានវីរុសកូវីដ-១៩នៅក្នុងខ្លួន ហើយបើបងប្អូនគ្មានវីរុសកូវីដ-១៩នៅក្នុងខ្លួនទេនោះ ក្រុមគ្រួសារយើង បងប្អូនប្រជាពលរដ្ឋយើងនៅក្នុងភូមិក៏គ្មានវីរុសកូវីដ-១៩ដែរ ហើយសូមឲ្យជឿជាក់លើរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលរបស់យើង ខណៈរាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាមួយ ស្ដីអំពីវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ នៅតាមបណ្ដាខេត្តនាពេលថ្មីៗកន្លងមក ដូចជាការផ្អាកការប្រាព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីបញ្ចៀសការជួបជុំ និង ការរឹតបណ្ដឹងការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយក្នុងប្រទេស ដែលអាចបង្កឲ្យមានអត្រាអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បន្ទាប់មក លោក ពៅ ពិសិដ្ឋ និង ប្រតិភូអមដំណើរ បានចុះត្រួតពិនិត្យកម្លាំងចម្រុះប្រចាំការគោលដៅព្រំប្រទល់ខេត្តសៀមរាបនិងខេត្តឧត្ដរមានជ័យ ដោយលោកបានសម្ដែងនូវការកោតសរសើរចំពោះកងកម្លាំងចម្រុះដែលកំពុងប្រចាំការនៅគោលដៅនេះ ដែលបានយកអស់កម្លាំងកាយចិត្តបំពេញភារកិច្ច តាមតួនាទីរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសការអនុវត្តនូវបទបញ្ជា លេខ០២ របស់រាជរដ្ឋាភិបាលកម្ពុជា បានយ៉ាងខ្ជាប់ខ្ជួន ប្រកប ដោយប្រសិទ្ធភាព សំដៅរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរាល ដាលជំងឺកូវីដ១៩ ខណៈដែលបច្ចុប្បន្ននេះ កំពុងកើតមានឡើងនៅលើសកលលោក បណ្ដាលឲ្យស្លាប់មនុស្សរាប់ម៉ឺននាក់ ។

លោក ពៅ ពិសិដ្ឋ បានណែនាំ និង ផ្ដាំផ្ញើដល់កងកម្លាំងចម្រុះដែលកំពុងប្រចាំការគោលដៅព្រំប្រទល់ខេត្តសៀមរាប និង អាជ្ញាធរស្រុកវ៉ារិន ត្រូវបង្កើនស្មារតីការយកចិត្តទុកដាក់បន្តទៀត តាមបទបញ្ជាលេខ០២ របស់រាជរដ្ឋភិបាលកម្ពុជា ឲ្យបានម៉ឺងម៉ាត់បំផុត ហើយដើម្បីជាការលើកទឹកចិត្ត លោក ពៅ ពិសិដ្ឋ បានជូនថវិកាមួយចំនួនដល់កងកម្លាំងចម្រុះប្រចាំការគោលដៅព្រំប្រទល់ខេត្តសៀមរាបនិងខេត្តឧត្ដរមានជ័យ ក្នុងភូមិសាស្រ្តស្រុកវ៉ារិននេះ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ៕

អត្ថបទ ៖ លោក លីវ សាន្ត
រូបថត ៖ ធន់ ពូថេ

Tags: ស្រុក​វ៉ារិន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាបចុះពិនិត្យវិធានការបង្ការទប់ស្កាត់ជំងឺកូវីត១៩ និងសួរសុខទុកអាជ្ញាធរភូមិចំនួន ២៧ភូមិក្នុងស្រុកពួក

អាជ្ញាធរខេត្តសៀមរាបចុះពិនិត្យវិធានការបង្ការទប់ស្កាត់ជំងឺកូវីត១៩ និងសួរសុខទុកអាជ្ញាធរភូមិចំនួន ២៧ភូមិក្នុងស្រុកពួក

គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្តសៀមរាប បន្តចុះណែនាំ និងពង្រឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ អំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្តសៀមរាប បន្តចុះណែនាំ និងពង្រឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ អំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

ចំនួនអ្នកឆ្លង COVID-19 នៅអាមេរិក កើនឡើងដល់ជិត៦១៤,០០០នាក់ និងស្លាប់ជាង២៦,០០០នាក់

ចំនួនអ្នកឆ្លង COVID-19 នៅអាមេរិក កើនឡើងដល់ជិត៦១៤,០០០នាក់ និងស្លាប់ជាង២៦,០០០នាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.