Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ បើកពិភាក្សា ការផ្លាស់ប្តូរប្រព័ន្ធផ្សាយពី Analog ទៅ Digital នៅកម្ពុជា

ដោយ Pothe Thun
21/04/2020
នៅក្នុង ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ បើកពិភាក្សា ការផ្លាស់ប្តូរប្រព័ន្ធផ្សាយពី Analog ទៅ Digital នៅកម្ពុជា
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី ទើបចូលកាន់ដំណែងថ្មី នៃក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញចូលជួបសំដែងការគួរ ជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន នាទីស្តីការក្រសួង ព័ត៌មាន រួមនិងធ្វើស្វែងយល់អំពីដំណើរការរៀបចំផ្លាស់ប្តូរប្រព័ន្ធផ្សាយពី Analog ទៅ Digital ដើម្បីបញ្ចៀស ផលប៉ះពាល់នៃរលកសញ្ញាវិទ្យុ មកលើសុខភាពប្រជាពលរដ្ឋ ដែលរស់ នៅជិតអង់តែន និង កិច្ចការងារបែងចែក រលកការផ្សាយ វិទ្យុ ទូរទស្សន៍ ជាមួយការ ហ្រ្វេកង់ របស់ប្រៃសណីយ៍ ជាពិសេស បញ្ហាឆ្លង ហ្វេ្រកង់វិទ្យុទាក់ទង របស់ប្រព័ន្ធបញ្ជាយន្តហោះ ឲ្យបានច្បាស់លាស់ និងងាយស្រួលដល់ដំណើរការងារទាំងនេះនាពេលអនាគតបន្ថែមទៀត។

ពាក់ព័ន្ធកិច្ចការងារទាំងអស់នេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ចាក់ជូនថាដំណើរការ នៃការរៀបចំផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ ពី Analog ទៅ Digital គឺបាននឹងកំពុង ដំណើរការទៅមុខ ហើយនៅពេលចប់រួចរាល់កិច្ចការងារ ឌីជីថល ក្រសួង ព័ត៌មាន នឹងប្រគល់ជូននូវ ហ្រ្វេកង់តំបន់៧០០ ជូនទៅក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ វិញ ។ ទាក់ទងទៅនឹងយន្តការនៃការប្រើប្រាស់ហ្រ្វេកង់ នៅក្នុងវិស័យសោតទស្សន៍ ក៏ដូចជាហ្រ្វេកង់ផ្សេងៗ ទៀតនោះ ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកជាគំនិតផ្តួចផ្តើម ក្នុងការធ្វើយ៉ាងណា រាល់ហ្រ្វេកង់ ទាក់ទងការងារសោតទស្សន៍ ត្រូវផ្តល់មកក្រសួង ព័ត៌មាន ជាអ្នកចាត់ចែងតែម្តង ស្របតាមលិខិតបទដ្ឋាន គតិយុត្តផ្លូវការ។

ចំពោះការឆ្លងរលកការផ្សាយវិទ្យុ ទៅប្រព័ន្ធបញ្ជាយន្តហោះ របស់អាកាសចរណ៍ស៊ីវិល ឯកឧត្តម រដ្ឋមន្រ្តី ក្រសួង ព័ត៌មាន បានបញ្ចាក់ថា កិច្ចការងារនេះ គឺ ក្រុមការងារបច្ចេកទេស បានធ្វើការជាប់ជាប្រចាំ ក្នុងការតាមដាន និងណែនាំ ដល់គ្រប់បណ្តា ស្ថានីយ៍វិទ្យុទាំងអស់ត្រូវពិនិត្យ នូវរាល់គ្រប់ បរិក្ខារសំភារៈម៉ាស៊ីនផ្សាយ ត្រូវតែមាន គុណភាព ខ្ពស់ ដើម្បីបញ្ចៀសការឆ្លងរំខាន បើមិនដូច្នេះទេ ក្រសួងព័ត៌មាន នឹងធ្វើការបិទការផ្សាយ វិទ្យុនោះតែម្តង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ដោយឡែក ការបារម្ភពីផលប៉ះពាល់សុខភាព របស់ប្រជាពលរដ្ឋ ដែលរស់នៅជិតអង់តែនផ្សាយវិទ្យុ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានគួសបញ្ជាក់ថា អង់តែនសម្រាប់ការផ្សាយវិទ្យុFM មិនធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋរស់ នៅ ក្បែរឡើយ លើកលែងតែអង់តែន វិទ្យុ AM ប៉ុណ្ណោះ។ ដូច្នេះហើយទើបមានការ រុះរើ អង់តែនវិទ្យុជាតិ AM នៅស្ទឹងមានជ័យ ដោយសម្រេច យកទៅតម្លើងថ្មី នៅតំបន់វាល ក្នុងស្រុក កណ្តាលស្ទឹង ខេត្តកណ្តាលវិញ។

អត្ថបទ និង រូបថត ៖ ក្រសួងព័ត៌មាន

Tags: ក្រសួងប្រៃសណីយ៍ក្រសួងព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមត្ថកិច្ចខេត្តសៀមរាបបញ្ជូនខ្លួនជនសង្ស័យចំនួន៤នាក់ទៅកាន់សាលាដំបូងខេត្តជាប់ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស

សមត្ថកិច្ចខេត្តសៀមរាបបញ្ជូនខ្លួនជនសង្ស័យចំនួន៤នាក់ទៅកាន់សាលាដំបូងខេត្តជាប់ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស

ការចិញ្ចឹមមាន់និងជ្រូក ក្នុងខេត្តសៀមរាប សម្រាប់ដើមឆ្នាំ២០២០ មានការកើនឡើង១៦ភាគរយ

ការចិញ្ចឹមមាន់និងជ្រូក ក្នុងខេត្តសៀមរាប សម្រាប់ដើមឆ្នាំ២០២០ មានការកើនឡើង១៦ភាគរយ

អត្រាអ្នកឆ្លង COVID-19 នៅអាមេរិកកើនឡើងយ៉ាងគំហុក ដោយក្នុងពេលតែ១ថ្ងៃ រកឃើញអ្នកឆ្លង COVID-19 ថ្មីជិត ៤០,០០០នាក់

អត្រាអ្នកឆ្លង COVID-19 នៅអាមេរិកកើនឡើងយ៉ាងគំហុក ដោយក្នុងពេលតែ១ថ្ងៃ រកឃើញអ្នកឆ្លង COVID-19 ថ្មីជិត ៤០,០០០នាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.