Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

សមត្ថកិច្ចខេត្តសៀមរាបបញ្ជូនខ្លួនជនសង្ស័យចំនួន៤នាក់ទៅកាន់សាលាដំបូងខេត្តជាប់ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស

ដោយ Pothe Thun
21/04/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
សមត្ថកិច្ចខេត្តសៀមរាបបញ្ជូនខ្លួនជនសង្ស័យចំនួន៤នាក់ទៅកាន់សាលាដំបូងខេត្តជាប់ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស
124
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បើតាមលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចខេត្តសៀមរាប បញ្ជូនខ្លួនជនល្មើសចំនួន ៤នាក់ទៅកាន់សាលាដំបូងខេត្តជាប់ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តិទៅ កាលពីវេលាម៉ោង ០៣ និង០០ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែ មេសា ឆ្នាំ២០២០ ត្រង់ចំណុចភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បានឲ្យដឹងទៀតថា ជនសង្ស័យទាំង ៤នាក់ខាងលើ រួមមាន៖ ទី៖១.ឈ្មោះ សំ សី ហៅម៉ី ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ ធ្វើស្រែ ,ទី២.ឈ្មោះ ឡុន ធុង ហៅ ថុង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស ,ទី៣.ឈ្មោះ ឡឹង ប៊ឿប ហៅ ប៊ឿក ភេទប្រុស អាយុ ២២ឆ្នាំមុខរបរគ្មាន និងទី៤.ឈ្មោះ សុត សំអុល ភេទប្រុស អាយុ២៥ ឆ្នាំមុខរបរ កម្មករសំណង់ ហើយជនសង្ស័យទាំង៤នាក់នេះ បច្ចុប្បន្នរស់នៅភូមិក្របៅ ឃុំសង្វើយស្រុកជីក្រែង ខេត្តសៀមរាប ។ ជនស្ស័យទាំង ៤នាក់បានធ្វើសកម្មភាពចូលប្លន់ផ្ទះលក់អីវ៉ានមួយកន្លែងជារបស់ឈ្មោះ ទុន បឿត ភេទស្រី អាយុ៥១ ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ ។

លោកឧត្តមសេនីយ៍ត្រី បន្ថែមទៀតថា ដោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២០ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានមកសហការជាមួយ កម្លាំងអធិការស្រុកជីក្រែង ធ្វើការស្រាវជ្រាវនិងស៊ើបអង្កេត ឃាត់ខ្លួនបានជនសង្ស័យទាំង០៤នាក់ខាងលើ យកមកធ្វើការសាកសួរ ។ ក្រោយសាកសួរជនសង្ស័យទាំង ៤នាក់ខាងលើបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពខាងលើនេះ ពិតប្រាកដមែន ដោយឈ្មោះ ឡឹង បឿកបានចំណែក១០០ដុល្លារ, ឈ្មោះ សុត សំអុល បានចំណែក១០០ដុល្លារ, ឈ្មោះ ឡុន ធុង បានចំណែក១០០ដុល្លារ ,ចំណែកឈ្មោះ សំ សី បានចំណែក២០០ដុល្លារ និងខ្សែក១ខ្សែ ប៉ុន្តែឈ្មោះ សំ សី ឆ្លើយថា ខ្សែកនោះ នៅពេលជិះម៉ូតូមកវិញ ខ្លូនបានធ្វើជ្រុះបាត់ ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

ក្រោយកើតហេតុកម្លាំងជំនាញ់ បានដកហូតវត្ថុតាងបានមួយចំនួនរួមមាន៖ កាំភ្លើងកែច្នៃចំនួន ០១ ដើម ,ម៉ូតូជិះធ្វើសកម្មភាពចំនួន ០២គ្រឿង , ខោអាវប៉ារ៉ា ០១កំផ្លេ ហើយបានប្រគល់សម្ភារៈ និងប្រាក់ជូនជនរគ្រោះវិញ ចំនែកឯជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលជំនាញ រៀបចំសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទ និង រូបភាព៖ គឿនវេត

Tags: ជនសង្ស័យលួចមានស្ថានទម្ងន់ទោស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការចិញ្ចឹមមាន់និងជ្រូក ក្នុងខេត្តសៀមរាប សម្រាប់ដើមឆ្នាំ២០២០ មានការកើនឡើង១៦ភាគរយ

ការចិញ្ចឹមមាន់និងជ្រូក ក្នុងខេត្តសៀមរាប សម្រាប់ដើមឆ្នាំ២០២០ មានការកើនឡើង១៦ភាគរយ

អត្រាអ្នកឆ្លង COVID-19 នៅអាមេរិកកើនឡើងយ៉ាងគំហុក ដោយក្នុងពេលតែ១ថ្ងៃ រកឃើញអ្នកឆ្លង COVID-19 ថ្មីជិត ៤០,០០០នាក់

អត្រាអ្នកឆ្លង COVID-19 នៅអាមេរិកកើនឡើងយ៉ាងគំហុក ដោយក្នុងពេលតែ១ថ្ងៃ រកឃើញអ្នកឆ្លង COVID-19 ថ្មីជិត ៤០,០០០នាក់

រថយន្តតាក់ស៊ីស្វ័យប្រវត្តិ ត្រូវដាក់ឲ្យដំណើរការជាសាធារណៈក្នុងទីក្រុង Changsha ប្រទេសចិន

រថយន្តតាក់ស៊ីស្វ័យប្រវត្តិ ត្រូវដាក់ឲ្យដំណើរការជាសាធារណៈក្នុងទីក្រុង Changsha ប្រទេសចិន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9068 shares
    Share 5458 Tweet 1504
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.