Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយជូនដល់គ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ និងផ្សព្វផ្សាយការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ នៅស្រុកវ៉ារិន

ដោយ Pothe Thun
28/04/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយជូនដល់គ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ និងផ្សព្វផ្សាយការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ នៅស្រុកវ៉ារិន
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយ លោកជំទាវ ទាង អេង-ទៀ សីហា អនុប្រធានសាខាកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ គ្រួសាររងគ្រោះរលំផ្ទះ ដោយសារខ្យល់កន្ត្រាក់ និង រងគ្រោះដោយរន្ទះបាញ់ស្លាប់ ចំនួន១៦គ្រួសារ នៅឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។

អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ជូននាពេលនោះ ក្នុងមួយគ្រួសារទទួលបាន ឃីត១កញ្ចប់ កន្ទេល១ អាវយឺត២ មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម ចំពោះគ្រួសាររលំផ្ទះ ទទួលបានស័ង្កសី ១៦សន្លឹក និងថវិកា២សែនរៀល ចំពោះគ្រួសាររបើកដំបូល ទទួលបានស័ង្កសី ១០សន្លឹក ស័ង្កសី ១០សន្លឹក និង គ្រួសាររងគ្រោះដោយរន្ទះបាញ់ស្លាប់ បន្ថែមថវិកា ១លានរៀលផងដែរ ។

ក្នុងនាមឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា លោកជំទាវ បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្ដាយ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានបង់ សមាជិកគ្រួសារ ព្រមទាំងទ្រព្យសម្បត្តិ ដោយសារគ្រោះធម្មជាតិនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ទាង អេង-ទៀ សីហា ក៏បានលើកបញ្ហាជំងឺកូវីដ១៩ ដែលកំពុងសម្លាប់មនុស្សជារៀងរាល់ថ្ងៃ នៅលើពិភពលោក។ ទោះបីនៅប្រទេសកម្ពុជាពុំមានករណីធ្ងន់ធ្ងរដូចនៅបណ្ដាប្រទេសលើសកលលោក លោកជំទាវ បានអំពាវនាវដល់ ប្រជាពលរដ្ឋនៅតាមសហគមន៍នីមួយៗ ត្រូវមានការប្រុងប្រយ័ត្នក្នុងការធ្វើអនាម័យដៃ និងផ្អាកការជួបជុំ ឬប្រាស្រ័យទាក់ទង នឹងប្រជាពលរដ្ឋ ដែលទើបមកពីខេត្តដទៃ ឬបរទេស។ ព្រោះថា នាពេលកន្លង មកកម្ពុជា មានករណីអ្នកកើតជំងឺកូវីដ១៩ មកពីបរទេសតែប៉ុណ្ណោះ។ ដូច្នេះ ការអនុវត្តតាមការណែនាំ និងបទបញ្ជារបស់រាជរដ្ឋាភិបាល គឺជួយឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ រួចផុតពីការឆ្លងជំងឺកូវីដ១៩។

អត្ថបទ និង រូបថត ៖ ម៉ី សុខារិទ្ធ
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ខៀវ កាញារីទ្ធ បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស TV Digital និង ពិនិត្យទីតាំងសាងសង់អាគារ បន្ថែមនៅ ទទក

ឯកឧត្តម ខៀវ កាញារីទ្ធ បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស TV Digital និង ពិនិត្យទីតាំងសាងសង់អាគារ បន្ថែមនៅ ទទក

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋក្នុងប្រទេសគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋក្នុងប្រទេសគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន

រុស្ស៊ីបន្តរកឃើញអ្នកឆ្លងជំងឺ COVID-19  ៦,៤១១ករណីថ្មី ត្រឹមតែមួយថ្ងៃ

រុស្ស៊ីបន្តរកឃើញអ្នកឆ្លងជំងឺ COVID-19 ៦,៤១១ករណីថ្មី ត្រឹមតែមួយថ្ងៃ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.