Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

រដ្ឋបាលខេត្តសៀមរាប បង្ហាញពីវឌ្ឍនភាពស្ថានភាពទូទៅនៃវិធានការការពារ បង្ការទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងខេត្ត

ដោយ Pothe Thun
29/04/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ក្នុងខេត្តសៀមរាប បានធ្វើតេស្តជនសង្ស័យរកជំងឺកូវីដ ១៩ បានចំនួន ២៩១នាក់ ក្នុងនោះស្រី ៩៦នាក់ និងរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ សរុប ៧នាក់ ខណៈបច្ចុប្បន្នពួកគេទាំងនោះបានជាសះស្បើយ និងអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានវិញហើយ នេះបើតាមរបាយការណ៍របស់លោកវេជ្ជបណ្ឌិតក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានក្រុមការងារចត្តាឡីស័កខេត្តសៀមរាប ក្នុងកិច្ចប្រជុំស្តីពី វឌ្ឍនភាពស្ថានភាពទូទៅនៃវិធានការការពារ ការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ លោក ពិនប្រាកដ អភិបាលរងខេត្ត និងជាអនុប្រធានគណ:កម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តសៀមរាប បង្ហាញថា ត្រឹមថ្ងៃទី២៨ ខែមេសា ប្រជាពលរដ្ឋខ្មែរ ចំណូលស្រុក ត្រឡប់ពីបរទេស ជាពិសេសប្រទេសថៃ មានចំនួនប្រមាណជាង១ម៉ឺននាក់ ក្នុងនោះអាជ្ញាធរខេត្ត បានសម្របសម្រួលប្រចាំការ ទទួលដឹកជញ្ជូនពួកគេ នៅតាមច្រកព្រំដែនកម្ពុជា-ថៃ ដូចជាច្រកអន្តរជាតិដូង ប៉ោយប៉ែត និងច្រកអូរស្មាច់ និងបញ្ជូនមកកាន់មណ្ឌលត្រួតពិនិត្យសុខភាពខេត្ត ដើម្បីបង្ការ ទប់ស្កាត់ នៃការនាំចូលមេរោគកូវីដ១៩ ពីបរទេស មកកាន់សហគមន៍។

លោកអភិបាលរងខេត្ត បញ្ជាក់ថា គិតចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នៅទូទាំងខេត្តសៀមរាប មានប្រជាពលរដ្ឋមកពីបរទេស ដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ សរុបចំនួន ៥២២ នាក់ នៅតាមទីតាំង ដែលរដ្ឋបាលខេត្តបានរៀបចំ ១៣០កន្លែង។ ទន្ទឹមនោះ រដ្ឋបាលខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រួមនិងសប្បុរសជននានា បានចុះសួរសុខទុក្ខ ឧបត្ថម្ភ និងចែកអំណោយជាគ្រឿងឧបភោគ និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រមួយចំនួន ជូនដល់រដ្ឋបាលខេត្ត ក៏ដូចជាគណ:កម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្ត ដើម្បីចែកជូនដល់ក្រុមការងារជួរមុខប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងប្រជាពលរដ្ឋ ដែលកំពុងបានដាក់ចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅតាមទីតាំងទាំ១៣០កន្លែង ទូទំាងខេត្តសៀមរាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក អភិបាលរងខេត្ត ក៏បានជំរុញដល់ក្រុមការងារគណ:កម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្ត និងមន្ទីរអង្គភាពស្ថាប័នពាក់ព័ន្ឋទាំងអស់ ត្រូវពង្រឹងកិច្ចសហការជាមួយមន្ទីរសុខាភិបាលខេត្ត ក្រុមការងារចត្តាឡីស័ក បន្តការតាមដាន ត្រួតពិនិត្យស្ថានភាពសុខភាព និងធ្វើតេស្តប្រជាពលរដ្ឋខ្មែរ ដែលទើបត្រឡប់មកពីក្រៅប្រទេស និង ទំនាក់ទំនងជាមួយរដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសថៃ ដើម្បីបន្តដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ មកកាន់កន្លែងត្រួតពិនិត្យសុខភាព និងដាក់ខ្លួនឲ្យនៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ តាមកាណែនាំរបស់ក្រសួងសុខាភិបាល។ លើសពីនោះ អាជ្ញាធរ ភូមិ ឃុំ សង្កាត់ ត្រូវបន្តធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន អំពីហានិភ័យនៃជំងឺកូវីដ១៩ ទោះបីបច្ចុប្បន្ននៅកម្ពុជា ក៏ដូចជាក្នុងខេត្តសៀមរាប មានភាពធូរស្រាលនៃការជំងឺនេះក៏ដោយ។

អត្ថបទ និង រូបថត ៖ យូ វង្ស
កែសម្រួលអត្ថបទ ៖ សេង ផល្លី

Tags: រដ្ឋបាល​ខេត្ត​សៀមរាបវិធានការការពារ បង្ការទប់ស្កាត់ជំងឺកូវីដ១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ព្រួយបារម្ភចំពោះប្រជាពលរដ្ឋ ត្រូវបានមេខ្យល់អូសទាញត្រឡប់ទៅធ្វើការនៅប្រទេសថៃ ខណៈជំងឺកូវីដ១៩ កំពុងស្ថិតក្នុងភាពអាសន្ន

អាជ្ញាធរខេត្តសៀមរាប ព្រួយបារម្ភចំពោះប្រជាពលរដ្ឋ ត្រូវបានមេខ្យល់អូសទាញត្រឡប់ទៅធ្វើការនៅប្រទេសថៃ ខណៈជំងឺកូវីដ១៩ កំពុងស្ថិតក្នុងភាពអាសន្ន

ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប សម្រុកទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ ខណៈការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនឹងចាប់ផ្ដើមនៅដើមខែឧសភានេះ

ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប សម្រុកទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ ខណៈការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនឹងចាប់ផ្ដើមនៅដើមខែឧសភានេះ

សម័យ COVID-19 សត្វព្រៃនាំគ្នាចូលលេងទីក្រុងយ៉ាងសប្បាយ

សម័យ COVID-19 សត្វព្រៃនាំគ្នាចូលលេងទីក្រុងយ៉ាងសប្បាយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.