Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប សហការជាមួយក្រុមការងាររបស់ប្រទេសចិន បាញ់ថ្នាំសម្លាប់មេរោគនៅតាមទីតាំងសំខាន់ៗក្នុងខេត្តសៀមរាប ជាពិសេសទីតាំងធ្លាប់ដាក់អ្នកសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩

ដោយ Pothe Thun
08/05/2020
នៅក្នុង ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប សហការជាមួយក្រុមការងាររបស់ប្រទេសចិន បាញ់ថ្នាំសម្លាប់មេរោគនៅតាមទីតាំងសំខាន់ៗក្នុងខេត្តសៀមរាប ជាពិសេសទីតាំងធ្លាប់ដាក់អ្នកសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ ក្រុមការងារវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងអង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីប្រជុំជន និងទីតាំងសំខាន់ៗមួយចំនួន ក្នុងក្រុងសៀមរាប ជាពិសេសផ្ដោតទៅលើការបង្ការ ទប់ស្កាត់ជំងឺកូវីដ១៩។

បន្ទាប់ពីជំនួបរវាងរដ្ឋបាលខេត្តសៀមរាប ជាមួយក្រុមការងារភាគីចិន កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ម្សិលមិញ រដ្ឋបាលខេត្តបានណែនាំ ដល់អាជ្ញាធរក្រុង មន្ទីរសុខាភិបាលខេត្ត កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ត ធ្វើការសម្របសម្រួល ជាមួយម្ចាស់ទីតាំងឯកជន ក៏ដូចជាណែនាំដល់ប្រជាពលរដ្ឋទូទៅ កុំមានការភ្ញាក់ផ្អើល ក្នុងយុទ្ធនាការនេះ។ ការបាញ់ថ្នាំសម្លាប់មេរោគនេះដែរ គឺដើម្បីសម្លាប់មេរោគនៅតាមទីតាំងសំខាន់ៗ ជាពិសេសទីតាំងដែលធ្លាប់ដាក់ប្រជាពលរដ្ឋទើបមកពីបរទេស និងសង្ស័យថា អាចមានផ្ទុកមេរោគកូវីដ១៩ ដូចជានៅមន្ទីរពេទ្យបង្អែកខេត្ត និងសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តជាដើម។

តាមការបង្ហាញពី ក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគ របស់ភាគីចិននេះដែរ មុនមកដល់ខេត្តសៀមរាប ពួកគេបានធ្វើការបាញ់ថ្នាំសម្លាប់មេរោគ នៅខេត្តតាកែវ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំង បន្ទាប់ពីបញ្ចប់ការងារនៅខេត្តសៀមរាប ពួកគេនឹងបន្តទៅ ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណចំពោះដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងអង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសធារណរដ្ឋប្រជាមានិតចិន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមជួយយុទ្ធនាការការពារ បង្ការ ទប់ស្កាត់ការរីករាលដាននៃជំងឺកូវីដ១៩នៅកម្ពុជា ក៏ដួចជានៅក្នុងខេត្តសៀមរាប ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

គួររំលឹកថា ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រួមនិងមន្ត្រីជាន់ខ្ពស់ នៃក្រសួងសុខាភិបាល តែងតែបានបង្ហាញនូវការព្រួយបារម្ភ ចំពោះប្រជាពលរដ្ឋ ដែលបានខ្វះការប្រុងប្រយ័ត្ន ក្នុងការបង្ការទប់ស្កាត់នៃជំងឺកូវីដ១៩ ខណៈកម្ពុជាពុំមានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩បន្ត ប៉ុន្តែនៅលើពិភពលោកមេរោគនេះ នៅតែបន្តគម្រាមគំហែងជីវិតមនុស្សនៅឡើយ។ ដូច្នេះ សូមបន្តគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយកាត់បន្ថយការជួបជុំពិធីសាសនា ឬពិធីដែលមានមនុស្សកុះករ លាងសម្អាតដៃនឹងអាកុល សាប៊ូ ប្រើម៉ាស ឬក្រមានៅពេលចូលក្នុងតំបន់មានមនុស្សអ៊ូរអរ ។ល។៕

អត្ធបទ និង រូបភាព៖ សេង ផល្លី

Tags: ព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកបើកបររថយន្តបាឡែនស្លាប់ម្នាក់ រីឯអ្នកបើកគោយន្តកន្ត្រៃ បើករត់គេចខ្លួនបាត់

អ្នកបើកបររថយន្តបាឡែនស្លាប់ម្នាក់ រីឯអ្នកបើកគោយន្តកន្ត្រៃ បើករត់គេចខ្លួនបាត់

មន្រ្តីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរំលឹកថា ការធ្វេសប្រហែសភ្លេចខ្លួន គឺជាឱកាសរាតត្បាតនៃមេរោគកូវីត-១៩

មន្រ្តីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរំលឹកថា ការធ្វេសប្រហែសភ្លេចខ្លួន គឺជាឱកាសរាតត្បាតនៃមេរោគកូវីត-១៩

រុស្ស៊ីមានអ្នកឆ្លង COVID-19 ១៧៧,១៦០នាក់ វ៉ាដាច់ប្រទេសបារាំង និងអាល្លឺម៉ង់

រុស្ស៊ីមានអ្នកឆ្លង COVID-19 ១៧៧,១៦០នាក់ វ៉ាដាច់ប្រទេសបារាំង និងអាល្លឺម៉ង់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.