Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរាអះអាងថាគ្រាប់ខ្វាតពណ៌ស រកឃើញក្នុងការដ្ឋានជួសជុលប្រាសាទកណ្តាលស្រះស្រង់ពុំមែនជាគ្រាប់ពេជ្រ ឬត្បូងមានតម្លៃឡើយ

ដោយ Pothe Thun
11/05/2020
នៅក្នុង ព័ត៌មានជាតិ
3.6k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ចាប់តាំងពីថ្ងៃទី១៦ ខែមីនាឆ្នាំ២០២០ រហូតមកដល់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារជួសជុលប្រាសាទកណ្តាលស្រះស្រង់ នៅតែបន្តការជួសជុលនិងកំណាយស្រាវជ្រាវយ៉ាងយកចិត្តទុក្ខដាក់ ក្នុងនោះក្រុមបុរាណវិទូបានរកឃើញវត្ថុបុរាណជាច្រើនប្រភេទ សម្រាប់ធ្វើការស្រាវជ្រាវ ក្នុងចំណោមវត្ថុបុរាណទាំងនោះ គ្រាប់ខ្វាតពណ៌ស ពុំមែនជាវត្ថុគ្រាប់ពេជ្រ ឬវត្ថុមានតម្លៃដូចការលើកឡើងរបស់ប្រជាពលរដ្ឋឡើយ នេះបើតាមការអះអាងពីក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា។

លោកបណ្ឌិត អ៊ា ដារិទ្ធិ អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានការដ្ឋានជួសជុលប្រាសាទកណ្តាលស្រះស្រង់ បង្ហាញថា ការដ្ឋានជួសជុលនេះ នឹងត្រូវបញ្ចប់ក្នុងរយៈពេល៨ខែ ឬនៅចុងឆ្នាំ២០២០នេះ។ ចំពោះការប្រទះឃើញវត្ថុបុរាណជាច្រើនប្រភេទ បានកប់នៅគ្រឹះប្រាសាទកណ្ដាលស្រះស្រង់នេះ អាជ្ញាធរជាតិអប្សរានឹងយកទៅរក្សាទុក នៅកន្លែងដែលមានសុវត្ថិភាពបំផុត ដោយរង់ចាំអ្នកជំនាញ សិក្សាស្រាវជ្រាវបន្ថែម អំពីអត្ដន័យនៃវត្ថុបុរាណទាំងនោះ។

គួរជម្រាបថា ប្រាសាទកណ្តាលស្រះស្រង់ បានកសាងក្នុងរាជ្យព្រះបាទជ័យវរ្មទី៧ នាស.វ. ទី១០ ចន្លោះឆ្នាំ១០៨១ទៅ១១២០ ឧទ្ទិសចំពោះព្រះពុទ្ធសាសនា ដែលមានទីតាំងនៅមុខប្រាសាទបន្ទាយក្តី និងសម្រាប់ជាទីកន្លែងរក្សាទឹកដ៏ពិសិដ្ឋ ហើយក៏មានសិលាចារឹក បានបញ្ជាក់ពីការដាក់បណ្តាសាដល់ជនណា ដែលបានធ្វើឱ្យទឹកនៅទីនេះ ភាពកខ្វក់ផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ បូ សាវី
កែសម្រួលអត្ថបទ ៖ សេង ផល្លី

Tags: ព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
របួសធ្ងន់២នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកដី និងគោយន្តកន្ត្រៃ២គ្រឿងនៅស្រុកអង្គរធំ

របួសធ្ងន់២នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកដី និងគោយន្តកន្ត្រៃ២គ្រឿងនៅស្រុកអង្គរធំ

ក្រុមកសិករក្នុងស្រុកគោលដៅចំនួន៦ នៃខេត្តសៀមរាប ទទួលបានទីផ្សារច្រើន សម្រាប់បន្លែសុវត្ថិភាពធម្មជាតិ និងមាន់ស្រែ

ក្រុមកសិករក្នុងស្រុកគោលដៅចំនួន៦ នៃខេត្តសៀមរាប ទទួលបានទីផ្សារច្រើន សម្រាប់បន្លែសុវត្ថិភាពធម្មជាតិ និងមាន់ស្រែ

អង់គ្លេសលោតមកលេខ៣វិញ ជាប្រទេសមានករណីឆ្លង COVID-19 ច្រើនជាងគេលើភពផែនដី

អង់គ្លេសលោតមកលេខ៣វិញ ជាប្រទេសមានករណីឆ្លង COVID-19 ច្រើនជាងគេលើភពផែនដី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.