Friday, April 17, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រើនរំលឹកឲ្យមន្ត្រី បោះឆ្នោតខេត្តសៀមរាប គោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន

ដោយ Pothe Thun
09/06/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
43
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីនៃលេខាធិការរដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប នៅទីស្នាក់ការលេខាធិការរដ្ឋានខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញនេះ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានធ្វើក្រើនរំលឹកដល់មន្ត្រីបោះឆ្នោតក្នុងខេត្តសៀមរាប ត្រូវបន្តអនុវត្តនូវតួនាទីរបស់ខ្លួន ដោយគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ បទបញ្ជា និងនីតិវិធី និងក្រមសីលធម៌សម្រាប់មន្ត្រីបោះឆ្នោតឲ្យល្អប្រសើរ ជាពិសេសត្រូវបង្កើននូវចំណេះដឹងបន្ថែមទៀត ដើម្បីអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាព លើផែនការសកម្មភាពការងាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដូច្នេះសូមមន្ត្រីបោះឆ្នោតខេត្ត និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ ត្រូវទទួលយក និងអនុវត្តឲ្យខានតែបាននូវកំណែទម្រង់ការបោះឆ្នោតដែលនឹងត្រូវធ្វើតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្នុងន័យធានាឱ្យបាននូវប្រសិទ្ធភាពការងារបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានជំនឿទុកចិត្តកាន់តែខ្លាំងឡើងលើការបោះឆ្នោត ។

ឯកឧត្តម ស៊ិក ប៊ុនហុក មានប្រសាសន៍ទៀតថា បច្ចុប្បន្ននេះ មានការងារមួយចំនួនដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាននឹងកំពុងធ្វើ និងបន្តធ្វើ រួមមាន ៖ កំណែទម្រង់ការបោះឆ្នោតនាពេលកន្លងមក ដែលធ្វើឱ្យការបោះឆ្នោតទទួលបានជោគជ័យនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិរហូតមកដល់បច្ចុប្បន្ន , ការបន្តធ្វើកំណែទម្រង់ការបោះឆ្នោត ដើម្បីត្រៀមលក្ខណៈសម្រាប់ការចុះឈ្មោះបោះឆ្នោត ការបោះឆ្នោតសកល នាឆ្នាំ២០២២ និងឆ្នាំ២០២៣ និង ការត្រៀមលក្ខណៈរបស់មន្ត្រីលេខាធិការ ។

គួររំលឹកថា តាមរបាយការណ៍របស់លេខាធិការរដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៩ នៅទូទាំងខេត្តសៀមរាប មានការិយាល័យបោះឆ្នោតសរុបចំនួន ១.៤៩៣ការិយាល័យ និង មានអ្នកបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៥៥៣.៧១៥នាក់ ខណៈដែលក្នុងអំឡុងពេលបោះឆ្នោតសកលឆ្នាំ២០១៨ មានការិយាល័យបោះឆ្នោតសរុបចំនួន ១.៤៧៣ការិយាល័យ , មានអ្នកបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៥៣៥.៥២១នាក់ និង អ្នកទៅបោះឆ្នោតសរុបចំនួន ៤២២.៦២៤ ស្មើនឹង៧៨,៩២ភាគរយ ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលស្រុកបន្ទាយស្រី ធ្វើការសិក្សាទីតាំងស្តារនិងដាំដើមឈើឡើងវិញក្នុងតំបន់ឧទ្យានជាតិភ្នំគូលែន ខណៈព្រៃឈើនៅតំបន់នេះ មានការបាត់បង់ស្ទើរទាំងស្រុង

រដ្ឋបាលស្រុកបន្ទាយស្រី ធ្វើការសិក្សាទីតាំងស្តារនិងដាំដើមឈើឡើងវិញក្នុងតំបន់ឧទ្យានជាតិភ្នំគូលែន ខណៈព្រៃឈើនៅតំបន់នេះ មានការបាត់បង់ស្ទើរទាំងស្រុង

យានមុជទឹកចិនHaidou-1បំបែកកំណត់ត្រាថ្មី ដោយអាចមុជចុះក្នុងបាតសមុទ្រជម្រៅជិត១១គីឡូម៉ែត្រ

យានមុជទឹកចិនHaidou-1បំបែកកំណត់ត្រាថ្មី ដោយអាចមុជចុះក្នុងបាតសមុទ្រជម្រៅជិត១១គីឡូម៉ែត្រ

ចិនព្រមានអាមេរិកចំៗ  «កុំធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញឱ្យសោះព្រោះវានឹងបំផ្លាញសន្តិសុខនិងស្ថេរភាពអន្តរជាតិ»

ចិនព្រមានអាមេរិកចំៗ «កុំធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញឱ្យសោះព្រោះវានឹងបំផ្លាញសន្តិសុខនិងស្ថេរភាពអន្តរជាតិ»

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • នគរបាលគ្រឿងញៀនខេត្តសៀមរាប បញ្ចូនខ្លួនជនសង្ស័យចំនួន ៤នាក់ ទៅសាលាដំបូងខេត្ត

    10504 shares
    Share 5730 Tweet 1989

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.