Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមហ៊ុនចិនចំនួន២ បង្ហាញពីការសិក្សាគម្រោងលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ជូនដល់អភិបាលខេត្តសៀមរាប

ដោយ Pothe Thun
18/06/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
332
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានទទួលជួបក្រុមហ៊ុនចំនួន២ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសិក្សាបន្ថែមពីឱកាសវិនិយោគ និងជម្រាបពីជំនាញបច្ចេកទេសរបស់ក្រុមហ៊ុន លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ខណៈខេត្តកសិកម្ម ទេសចរណ៍ វប្បធម៌ ធម្មជាតិ ប្រវត្តិសាស្រ្តមួយនេះ កំពុងអនុវត្តន៍គម្រោងអភិវឌ្ឍន៍ និងស្ដារប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើនទីតាំង ។

លោក សំរិទ្ធ ឌីម៉ង់ តំណាង តំណាងក្រុមហ៊ុន ស៊ូ មេក និង ស៊ីង ស៊ីង ប្រចាំប្រទេសកម្ពុជា បង្ហាញថា ក្រុមហ៊ុនរបស់លោក ធ្លាប់បានដេញថ្លៃបានគម្រោងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា ចាយកា និងកំពុងដំណើរការគម្រោងរយៈពេល២ឆ្នាំមកហើយ ក្នុងនោះខេត្តសៀមរាប ក្រុមហ៊ុនកំពុងអនុវត្តន៍គម្រោង ប្រព័ន្ធទឹកស្អាត ដោយប្រើប្រាស់ប្រភពទឹកពីបឹងទន្លេសាប និងអាចផលិតទឹកស្អាតបានប្រមាណ៦ម៉ឹន៦ពាន់ម៉ែត្រគូប។

លោក សំរិទ្ធ ឌីម៉ង់ បានបញ្ជាក់ដែរថា ក្រៅពីគម្រោងក្នុងខេត្តសៀមរាប ក្រុមហ៊ុនកំពុងសិក្សារៀបចំប្រព័ន្ធទុយោទឹកក្រោមដី នៅភ្នំពេញផងដែរ។ ក្រៅពីគម្រោងរៀបចំប្រព័ន្ធទឹក ក្រុមហ៊ុន ក៏មានជំនាញលើការងារសំណង់ តម្លើងចរន្តអគ្គិសនីខ្នាតធំ ទំនប់ទឹក ជាដើម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តាមរយៈបទពិសោធរបស់ក្រុមហ៊ុន ទាំង២ ឯកឧត្តម អភិបាលខេត្ត បានចាប់អារម្មណ៍លើគម្រោងជាច្រើនរបស់ក្រុមហ៊ុនទាំងពីរ។ ទន្ទឹមនោះ ឯកឧត្តម តែងតែបានគិតគូរ ចំពោះបញ្ហាទឹកស្អាត ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសប្រជាពលរដ្ឋនៅតាមបណ្ដាស្រុកទាំង១១ ដែលភាគច្រើនពុំមានប្រភពទឹកដែលអាចប្រើបានទាំងរដូវប្រាំងនិងវស្សា រីឯទឹកអណ្ដូងមានការខ្វះខាតនៅរដូវប្រាំងជាដើម។

ឯកឧត្តម អភិបាលខេត្ត រំពឹងថា ចាយកា នឹងមានគម្រោងប្រព័ន្ធទឹកស្អាតនៅតាមបណ្ដាស្រុកបន្តទៀត ដើម្បីជួយលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៅតាមជនបទ។ ក្នុងនោះ ឯកឧត្តម ក៏បានស្នើដល់ក្រុមហ៊ុនទាំងពីរ សិក្សាពីលទ្ធភាពក្នុងការរួមចំណែកជួយអភិវឌ្ឍ ក៏ដូចជាផ្ដល់បច្ចេកវិទ្យាទំនើបៗ បន្ថែមទៀត ដល់ខេត្តសៀមរាប។

អត្ថបទ និង រូបថត ៖ លោក សេង ផល្លី និង លោក ធន់ ពូថេ

Tags: សិក្សាគម្រោងហេដ្ឋារចនាសម្ព័ន្ធ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងមហាផ្ទៃសំណេះសំណាល ជាមួយពលរដ្ឋចំណាកស្រុក ដើម្បីឆ្លើយតបវិបត្តិជំងឺកូវីដ- ១៩ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស នៅកម្ពុជា

ក្រសួងមហាផ្ទៃសំណេះសំណាល ជាមួយពលរដ្ឋចំណាកស្រុក ដើម្បីឆ្លើយតបវិបត្តិជំងឺកូវីដ- ១៩ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស នៅកម្ពុជា

ទីបំផុតឥណ្ឌាដកបំរាមពីការនាំចេញថ្នាំគ្រុនចាញ់ hydroxychloroquine ក្រោយ WHO បដិសេធប្រសិទ្ធភាពថ្នាំនេះ

ទីបំផុតឥណ្ឌាដកបំរាមពីការនាំចេញថ្នាំគ្រុនចាញ់ hydroxychloroquine ក្រោយ WHO បដិសេធប្រសិទ្ធភាពថ្នាំនេះ

ចាប់ពីខែកក្កដាតទៅ អ្នកចូលប្រទេសអូស្ត្រាលីនឹងត្រូវបង់ប្រាក់ ១,៩០០ដុល្លារ សម្រាប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ

ចាប់ពីខែកក្កដាតទៅ អ្នកចូលប្រទេសអូស្ត្រាលីនឹងត្រូវបង់ប្រាក់ ១,៩០០ដុល្លារ សម្រាប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.