Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាខាកាកបាទក្រហមកម្ពុជាខេត្តទទួលអំណោយមនុស្សធម៌ពីសប្បុរសជនក្នុងខេត្តសៀមរាប សម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

ដោយ Pothe Thun
22/10/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សាខាកាកបាទក្រហមកម្ពុជាខេត្តទទួលអំណោយមនុស្សធម៌ពីសប្បុរសជនក្នុងខេត្តសៀមរាប សម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានទទួលអំណោយមនុស្សធម៌ ពីសប្បុរសជនក្នុងខេត្តសៀមរាប សម្រាប់ជួយសម្រួលជីវភាពបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ដោយពិធីនេះដែរប្រព្រឹត្តិទៅក្រោមអធិបតិភាព លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត តំណាំងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត ដោយមានការចូលរួមពីសមាជិកសមាជិកាគណៈកម្មាធិការ រួមទាំងបងប្អូនជាសប្បុរសជន ជាតិ និងអន្តរជាតិផងដែរ។

បើតាម លោក ស៊ុ សំអន នាយកប្រតិបត្តិសាខាកាកបាខេត្ត បានឲ្យដឹងថា ក្នុងពេលដែលប្រជាពលរដ្ឋកម្ពុជា ក៏ដូចនៅលើពិភពលោក បានកំពុងជួបវិបត្តិនៃជម្ងឺកូវិដ១៩ និយាយដោយ ឡែកនៅកម្ពុជា ដែលបានទទួលរងនូវឥទ្ធពលអាកាសធាតុសម្ពាធទាប បានធ្វើឲ្យរាជធានី ខេត្តក្រុងស្រុកមួយចំនួន មានការលិចលង់ដោយជំនន់ទឹកភ្លៀង ដោយឡែកចំពោះខេត្តសៀមរាប ក៏មានស្រុកមួយចំនួន បានរងផលប៉ះពាល់ភូមិ ឃុំមួយចំនួនដោយជំនន់ទឹកភ្លៀង បានធ្វើឲ្យខូចខាតនូវភោគផលដំណាំ ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធ ជនបទមួយចំនួនទៀតផង ។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ទាង អេង ទៀ សីហា ក៏បានធ្វើការសម្តែងនូវអំណរគុណ អំពីទឹកចិត្តដ៏សប្បុរសធម៌របស់លោកលោកស្រីដែលជាសប្បុរសជន ដែលបានចូលរួមនូវសកម្មភាពមនុស្សធម៌ ជាមួយសាខាកាកបាទក្រហមកម្ពុជា ក្នុងការចែករំលែកនូវធនធាន ដើមី្បជួយទៅដល់ប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ក្នុងពេលថ្មីៗនេះ នៅតាមបណ្តាក្រុង ស្រុកមួយចំនួន ក្នុងខេត្តសៀមរាប។ ជាមួយគ្នានោះ សកម្មភាពនៃកាយវិការដ៏សប្បុរសធម៌នេះ គឺជាប្រពៃណីវប្បធម៌ចែករំលែកមួយក្នុងគ្រាលំបាក នៅពេលកំពុងជួបវិបត្តិជម្ងឺកូវិដ១៩ និង ដើមី្បបំពេញតម្រូវការក្នុងការខ្វះខាតរបស់បងប្អូនរងគ្រោះ និងងាយរងគ្រោះនៃស្បៀងអាហារ សំខាន់ក្នុងពេលកំពុងជួបគ្រោះធម្មជាតិនេះ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវអនុប្រធានគណៈកម្មាធិការ បានបញ្ជាក់ថា រាល់ស្បៀងអាហារ សម្ភារៈ និងថវិកាដែលទទួលបានពីបងប្អូននាពេលនេះ សាខាកាកបាទក្រហមខេត្ត និង យកទៅប្រើប្រាស់ រៀបចំដើមី្បដឹកនាំយកទៅចែកជូនបងប្អូននៅតាមមូលដ្ឋានដែលទទួលរងគ្រោះ ដោយមិនបានប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬ និន្នាការនយោបាយណាមួយឡើយ។ ក្នុងនោះការបរិចាកនូវធនធាន ជាស្បៀងអាហារ សម្ភារៈ ថវិកា ក្នុងស្មារតីលើកកម្ពស់ចលនាមនុស្សធម៌ របស់បងប្អូនសប្បុរសជននៅថ្ងៃនេះ ជាការចូលរួមជាមួយសាខាកាកបាទក្រហមខេត្ត ដើមី្បមានលទ្ធភាពជួយដល់ក្រុមគ្រួសារ និង ជនរងគ្រោះដោយគ្រោះមហន្តរាយនូវគ្រោះធម្មជាតិនៅតាមបណ្តាក្រុង ស្រុកក្នុងខេត្ត ។ ម៉្យាងទៀតអំណោយទាំងនេះ សាខាកាកបាទក្រហមកម្ពុជា និង យកទៅប្រើប្រាស់ផ្តល់ជូនដល់ដៃបងប្អូនរងគ្រោះ នៅពេលដែលកំពុងជួបគ្រោះមហន្តរាយ នៅតាមបណ្តាស្រុកក្នុងខេត្តសៀមរាប ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលសប្បុរសជនបានប្រគល់ជូន ដើម្បីជួយទ្រទ្រង់សកម្មភាព នៃចលនាកាកបាទក្រហម ក្នុងឱកាសនោះជារួម មានអង្ករ ១២តោន២០០គក្រ , មី ៣៨០កេស , ទឹកបរិសុទ្ធ ៣០០កេស , ភួយ ៥០០ មុង ១០០ ,ធុងដាក់ សម្រាម ២០ ,ឆ័ត្រ៤ និង ថវិកា ប្រាក់រៀល ចំនួន ៣២.១១០.០០០រៀល និងប្រាក់ដុល្លាចំនួន ៦.៤៥០ដុល្លារផងដែរ៕

អត្ថបទ និង រូបភាព៖ ទ្រា ពន្លឺ
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: សប្បុរសជនក្នុងខេត្តសៀមរាបសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបអំណោយ​មនុស្សធម៌
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាបបើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣

រដ្ឋបាលខេត្តសៀមរាបបើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣

កិច្ចប្រជុំស្ដីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធបណ្តាញលូដើម្បីធ្វើការញែកប្រព័ន្ធទទួលទឹកភ្លៀងបញ្ជៀសជំនន់ និងបង្ហូរទឹកកខ្វក់ នៅក្នុងក្រុងសៀមរាប

កិច្ចប្រជុំស្ដីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធបណ្តាញលូដើម្បីធ្វើការញែកប្រព័ន្ធទទួលទឹកភ្លៀងបញ្ជៀសជំនន់ និងបង្ហូរទឹកកខ្វក់ នៅក្នុងក្រុងសៀមរាប

កាកបាទក្រហមខេត្តសៀមរាប

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ទទួលអំណោយសប្បុរសធម៌ សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.