Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រសួងទេសចរណ៍ ផ្សព្វផ្សាយវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្ត សុវត្ថិភាពទេសចរណ៍ លើកទឹកចិត្ត និងគាំពារដល់អាជីវកម្មទេសចរណ៍

ដោយ Pothe Thun
06/11/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំសិក្ខាសាលាមួយ ស្ដីពី ប្រតិបត្តិការអាជីវកម្មទេសរណ៍ក្នុងដំណាក់កាលកូវីដ១៩ ” វិធានសុវត្ថិភាពទេសចរណ៍ និងយន្តការលើកទឹកចិត្ត” ក្នុងគោលបំណងផ្សព្វផ្សាយពី ការអនុវត្តសុវត្ថិភាពទេសចរណ៍ វិធានការលើកទឹកចិត្ត និងគាំពារដល់អាជីវកម្មទេសចរណ៍បន្ត សម្រាប់ឆ្នាំ២០២១ខាងមុខ។

ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងទេសចរណ៍ លើកឡើងថា សម្រាប់ឆ្នាំ២០២០ ដោយសារវិបត្តិជាសកលនៃជំងឺកូវីដ១៩ នៅឆ្នាំ២០២០នេះ ទេសចរណ៍អន្តរជាតិនៅកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងប៉ះពាល់ក្នុងរង្វង់ ៨០ភាគរយ រីឯ ទេសចរណ៍ផ្ទៃក្នុង នឹងប៉ះពាល់៥០ភាគរយ ដែលចំនួននេះ នឹងឲ្យធ្វើឲ្យបាត់បង់ចំណូលជាតិប្រមាណ ៣ពាន់លានដុល្លារអាមេរិច។ ទន្ទឹមនោះ អាជីវកម្មទេសចរណ៍សរុបជិត ៣ពាន់កន្លែងចុះបញ្ជីស្របច្បាប់ ស្មើនឹងជិត៣០ភាគរយ នៃអាជីវកម្មសរុប ត្រូវបានបិទ ឬព្យួរសកម្មភាព។

ឯកឧត្តម រដ្ឋលេខាធិការ បន្ថែមថា ដើម្បីជួយដល់អាជីវកម្មទេសចរណ៍ក្នុងប្រទេស អំឡុងវិបត្តិកូវីដ១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការចំនួន០៦ជុំ ជាបន្តបន្ទាប់ រួមមាន វិធានការពន្ធដារ វិធានការគាំពារកម្មករ-និយោជិត និងវិធានការលើកលែងកម្រៃ នៃការបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទ នៅទូទាំងប្រទេសសម្រាប់ឆ្នាំ២០២១។ លើសពីនេះ ក្រសួងទេសចរណ៍ ក៏ដាក់ឆ្លង រាជរដ្ឋាភិបាលនូវទម្រង់នៃការធ្វើដំណើរកម្សាន្តហៅថា Travel Bubble ឬម្យ៉ាងទៀត One Way Closed-Loop Charter Planes សម្រាប់ឆ្នាំ២០២១ ព្រមទាំងឯកសារយុទ្ធសាស្ត្រសំខាន់ៗមួយចំនួនទៀត រួមមាន ផែនទីចង្អុលផ្លូវស្តីពីការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ២០២០-២០២៥ ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ២០២០-២០៣៥ ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ២០២០-២០៣៥ ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២០-២០៣៥ និងផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ ២០២១-២០៣០។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បង្ហាញថា បច្ចុប្បន្ន អាជីវកម្មទេសចរណ៍ កំពុងដំណើរការក្នុងខេត្ត មានចំនួនសរុប ១២១ កន្លែង ស្មើនឹងជាង៧១ភាគរយ។ ដើម្បីជំរុញចលនាទេសចរណ៍ ឲ្យកាន់តែមានភាពសកម្ម និងផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល រដ្ឋបាលខេត្តសៀមរាប បានរៀបចំវគ្គបណ្តុះបណ្តាល ជនបង្គោលសុវត្ថិភាពទេសចរណ៍ ជូនដល់បុគ្គលិកបម្រើការ ក្នុងវិស័យទេសចរណ៍ក្នុងខេត្ត បានចំនួនមួយវគ្គ និងមានសិក្ខាកាមចូលរួមចំនួន ១២០នាក់ផងដែរ។

អត្ថបទ និង រូបភាព ៖ លោក សេង ផល្លី

Tags: ​ក្រសួង​ទេសចរណ៍សុវត្ថិភាពទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិក្ខាកាមមកពីមជ្ឈមណ្ឌលខេមរសិក្សា និងអាជ្ញាធរជាតិព្រះវិហារ ចំនួន ២៥រូប ទទួលបានការបណ្តុះបណ្តាលស្តីពី “ការអភិរក្ស និងគ្រប់គ្រងបេតិកភណ្ឌ”

សិក្ខាកាមមកពីមជ្ឈមណ្ឌលខេមរសិក្សា និងអាជ្ញាធរជាតិព្រះវិហារ ចំនួន ២៥រូប ទទួលបានការបណ្តុះបណ្តាលស្តីពី “ការអភិរក្ស និងគ្រប់គ្រងបេតិកភណ្ឌ”

មន្ទីរជំនាញខេត្តសៀមរាប ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងដីធ្លី ដើម្បីពង្រឹងការយល់ដឹងរបស់ប្រជាពលរដ្ឋ ក្នុងស្រុកស្រីស្នំ

មន្ទីរជំនាញខេត្តសៀមរាប ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងដីធ្លី ដើម្បីពង្រឹងការយល់ដឹងរបស់ប្រជាពលរដ្ឋ ក្នុងស្រុកស្រីស្នំ

ប្រជាពលរដ្ឋជិត៣០០គ្រួសារក្នុងស្រុកជីក្រែង ទទួលជំនួយឧបត្ថម្ភពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ

ប្រជាពលរដ្ឋជិត៣០០គ្រួសារក្នុងស្រុកជីក្រែង ទទួលជំនួយឧបត្ថម្ភពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.