Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋជិត៣០០គ្រួសារក្នុងស្រុកជីក្រែង ទទួលជំនួយឧបត្ថម្ភពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ

ដោយ Pothe Thun
06/11/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ប្រជាពលរដ្ឋជិត៣០០គ្រួសារក្នុងស្រុកជីក្រែង ទទួលជំនួយឧបត្ថម្ភពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ ចំនួន២៨០គ្រួសារ មកពីភូមិចំនួន៨ នៃឃុំធ្លកក្រោម ស្រុកជីក្រែង បានទទួលជំនួយឧបត្ថម្ភ ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថា កយកា (Koica) តាមរយៈអង្គការ ហាតធូហាត(Heart To Heart) ស្ថិតក្នុងបរិវេណវត្តខ្នារធ្នង់ ភូមិថ្នល់តាសិត ឃុំធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

នាយកអង្គការ ហាតធូហាត ប្រចាំកម្ពុជា បានឲ្យដឹងថា ការផ្តល់ជំនួយសង្គ្រោះនាពេលនេះ មានគោលបំណងជួយប្រជាពលរដ្ឋកម្ពុជា ដែលកំពុងជួបប្រទះការខ្វះខាត ដោយសារតែវិបត្តិជំងឺកូវីដ១៩។ ជំនួយនាពេលនេះ ក៏ជាផ្នែកមួយនៃការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលងាយរងគ្រោះ។

ថ្លែងក្នុងនាមអាជ្ញាធរខេត្ត និងក្នុងនាមមន្ទីរជំនាញ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានសម្តែងនូវការអរគុណចំពោះ ទីភ្នាក់ងារកយកា និងអង្គការហាតធូហាត ដែលបានផ្តល់នូវជំនួយសង្គ្រោះ ប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយនឹងការអរគុណនេះ លោកប្រធានមន្ទីសុខាភិបាល ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទាំងអស់គ្នាក្នុងការរក្សាបាននូវវិធានអនាម័យក្នុងការរស់នៅ ដើម្បីការពារនូវមេរោគឆ្លងផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅតាមបណ្តាប្រទេសនានាលើសកលលោក។

អំណោយចែកជូនប្រជាពលរដ្ឋនាពេលនេះ រួមមានអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ស្ករស និងសម្ភារៈអនាម័យមួយចំនួនទៀតដូចជាសាប៊ូលាងដៃ ម៉ាស់សុខភាព ជាដើម។

គួរបញ្ជាក់ថា ទីភ្នាក់ងារសហប្រតិបត្តិការណ៍អភិវឌ្ឍន៍អន្តរជាតិនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ដែលហៅកាត់ថា KOICA តាមរយៈនៃសកម្មភាពរបស់អង្គការ Heart to Heart ក្នុងកាលៈទេសៈនៃវិបត្តិកូវីដ១៩នេះ បានជ្រើសរើសពលរដ្ឋដែលងាយរងគ្រោះបំផុតមកពីឃុំចំនួន៩ នៃខេត្តសៀមរាប ស្មើនឹងជិត២០០០គ្រួសារ ដែលកំពុងទទួលរងផលប៉ះពាល់ មានកង្វះខាតលើជីវភាពរស់នៅប្រចាំថ្ងៃ ត្រូវបានទទួលកញ្ចប់ស្បៀងអាហារ និងកញ្ចប់ថែទាំសុខភាពផងដែរ៕

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: Heart To HeartKOICAទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េស្រុកជីក្រែង​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាកសិកររងគ្រោះដោយទឹកជំនន់ចំនួន១១០គ្រួសារ

ប្រជាកសិកររងគ្រោះដោយទឹកជំនន់ចំនួន១១០គ្រួសារ

ក្រុមការងារមូលនិធិ ឯកឧត្តម ជា ចន្ទ័បរិបូរណ៍ នាំយកថវិកាលើកទី១១ ជូនស្ត្រីមេម៉ាយទីទ័លក្រផ្ទុកមេរោគអេដស៍ និងពិការភ្នែក

ក្រុមការងារមូលនិធិ ឯកឧត្តម ជា ចន្ទ័បរិបូរណ៍ នាំយកថវិកាលើកទី១១ ជូនស្ត្រីមេម៉ាយទីទ័លក្រផ្ទុកមេរោគអេដស៍ និងពិការភ្នែក

រដ្ឋបាលខេត្ដសៀមរាប ចូលរួមអបអរខួបទិវាបុណ្យឯករាជ្យជាតិលើកទី៦៧ នាក្រុងសៀមរាប

រដ្ឋបាលខេត្ដសៀមរាប ចូលរួមអបអរខួបទិវាបុណ្យឯករាជ្យជាតិលើកទី៦៧ នាក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.