Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សម្តេចតេជោហ៊ុនសែនផ្ដល់ជូនអំណោយម៉ាស់និងបរិក្ខារពេទ្យដល់ប្រទេសឡាវ

ដោយ Pothe Thun
16/11/2020
នៅក្នុង សាសនា និង មនុស្សធម៌
សម្តេចតេជោហ៊ុនសែនផ្ដល់ជូនអំណោយម៉ាស់និងបរិក្ខារពេទ្យដល់ប្រទេសឡាវ
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សម្តេចតេជោ ហ៊ុន សែន ផ្ដល់ជូនអំណោយម៉ាស់ និងបរិក្ខារពេទ្យ ដល់ប្រទេសឡាវ សម្រាប់ចូលរួមការទប់ស្កាត់ជំងឺកូវីដ-១៩នៅក្នុងតំបន់

ការនាំយក អំណោយម៉ាស់ និងបរិក្ខារពេទ្យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់មិត្តឡាវ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គឺជាការជួយគ្នាទៅវិញទៅមក ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខណៈប្រទេសកម្ពុជា បានត្រៀមម៉ាស់ និងបរិក្ខារពេទ្យបន្ថែមទៀត ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា អំណោយ សម្រាប់ប្រគល់ជូនមិត្តឡាវទាំងនេះ គឺជាការផ្តល់ភាពកក់ក្តៅ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលជាការផ្សារភ្ជាប់ទំនាក់ទំនង រួមគ្នាប្រឆាំងឱ្យកាន់តែមានប្រសិទ្ធភាព ចំពោះជំងឺដ៏កាចសាហាវមួយនេះ ។ នេះជាទឹកចិត្ត ប្តូរផ្តាច់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន តាំងពីចំណុចចាប់ផ្តើមរាតត្បាតនៃជំងឺកូវីដ-១៩ ទាំងនៅក្នុងប្រទេស ក៏ដូចជារួមចំណែកនៅក្នុងតំបន់ផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់ដល់គ្រួសារវីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់ដល់គ្រួសារវីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក

27/01/2026

សម្តេចពិជ័យសេនា ទៀ បាញ់ បង្ហាញផងដែរថា ក្រៅពីជំនួយដែលបានប្រគល់ជូនមិត្តឡាវ រាជរដ្ឋាភិបាលកម្ពុជា មានម៉ាស់បម្រុងទុក ក្នុងឃ្លាំងយុទ្ធសាស្រ្ត ចំនួន១៣លានម៉ាស់ នៅក្នុងឃ្លាំងសុខាភិបាលចោមចៅ ចំនួនជាង៥លានម៉ាស់ និងសម្លៀកបំពាក់វេជ្ជសាស្ត្រគ្រប់គ្រាន់ សម្រាប់បន្តប្រយុទ្ធប្រឆំាងជំងឺកូវីត-១៩ នៅកម្ពុជាដោយពុំមានការខ្វះខាតឡើយ។

សូមបញ្ជាក់ថា សម្ភារ និងបរិក្ខារពេទ្យ ដែលត្រូវប្រគល់ជូនមិត្តឡាវនៅពេលនេះ រួមមាន ម៉ាស់ចំនួន២លាន ម៉ាស់ក្រណាត់ចំនួន១០ម៉ឺន ម៉ាស់N95ចំនួន២ម៉ឺន វ៉ែនតាសុវត្ថិភាពចំនួន២ម៉ឺន សម្លៀកបំពាក់សុវត្ថិភាព សម្រាប់មន្រ្តីសុខាភិបាលចំនួន២ម៉ឺនឈុត ទែរម៉ូម៉ែត្រអ៊ិនហ្រ្វា(ម៉ាស៊ីនវាស់កម្តៅ)ចំនួន ៥០០គ្រឿង របាំងមុខចំនួន២ម៉ឺន ឧបករណ៍ ជំនួយដល់ការដកដង្ហើម សម្រាប់ប្រពោធនកម្ម (ICU)ចំនួន២០គ្រឿង ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូដែល Vista 120 ចំនួន២០ ម្សៅថ្នាំក្លរ៉ាមីនប្រភេទB (២៥គីឡូក្រាមមួយកេស )៥០០ធុង ស្បែកជើងកវែងសុវត្ថិភាព ១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់ដុំ៕

អត្ថបទ និងរូបភាព៖ ក្រសួងព័ត៌មាន

Tags: សម្តេច​តេជោ ហ៊ុន សែនអំណោយម៉ាស់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមកាត់បន្ថយអត្រានៃការគ្រោះថ្នាក់ចរាចរណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមកាត់បន្ថយអត្រានៃការគ្រោះថ្នាក់ចរាចរណ៍

អភិបាលរងខេត្តសៀមរាប ផ្ដល់អនុសាសន៍ចំនួន៧ចំនុច ដើម្បីពង្រឹងសមត្ថភាពអាជ្ញាធរស្រុកក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

អភិបាលរងខេត្តសៀមរាប ផ្ដល់អនុសាសន៍ចំនួន៧ចំនុច ដើម្បីពង្រឹងសមត្ថភាពអាជ្ញាធរស្រុកក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ស្នងការនគរបាលខេត្ត ណែនាំដល់អធិការនគរបាលក្រុងដែលទើបចូលកាន់តំណែង ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ

ស្នងការនគរបាលខេត្ត ណែនាំដល់អធិការនគរបាលក្រុងដែលទើបចូលកាន់តំណែង ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.