Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមកាត់បន្ថយអត្រានៃការគ្រោះថ្នាក់ចរាចរណ៍

ដោយ Pothe Thun
17/11/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សាខាសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សហការជាមួយអាជ្ញាធរ នាយកសាលា លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យ ហ៊ុន សែន វត្តស្វាយ ក្រុងសៀមរាប បើកវគ្គផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមកាត់បន្ថយអត្រានៃការគ្រោះថ្នាក់ចរាចរណ៏ផ្លូវគោក ក្នុងគោលបំណងដើម្បីជម្រុញដល់សិស្សានុសិស្សឲ្យពួកគាត់បានយល់ពីច្បាប់ក្នុងការប្រើប្រាស់ផ្លូវ និងយានយន្តគ្រប់ប្រភេទ។ ពិធីនេះប្រព្រឹត្តិទៅក្រោមវត្តមានលោក ស៊ុ សំអន នាយកប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជាខេត្ត លោកស្រី សំ សាវាំង មន្ត្រីគម្រោងសុវត្ថិភាពចរាចរណ៏ ព្រមទាំងយុវជនកាកបាទក្រហមកម្ពុជា យុវកាយរិទ្ធជាតិកម្ពុជា និងសិស្សានុសិស្ស សរុបចំនួន ៧៥នាក់ផងដែរ។

ក្នុងឱកាស លោក ស៊ុ សំអន មានប្រសាស៍ថា ដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាការស្លាប់ របួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍ កន្លងមក សាខាកាកបាទក្រហមកម្ពុជាខេត្ត តែងតែបានគាំទ្រសកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តជាច្រើនដូចជា ការចូលរួមសម្រួលសុវត្ថិភាពចរណ៍តាមដងផ្លូវ ចុះអប់រំផ្សព្វផ្សាយតាមទីសាធារណៈ គ្រឹស្ថានសិក្សា និងសហគមន៍ ដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវ ឲ្យគោរពច្បាប់ចរាចរណ៍ជាដើម។ ជាក់ស្ដែងវគ្គផ្សព្វផ្សាយនាឱកាសនេះធ្វើឡើងក្នុងគោលបំណង ក្រើនលំឮកដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ គ្រប់មធ្យោយបាយធ្វើដំណើរទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ពេលធ្វើដំណើរ ជាពិសេសក្នុងកំឡុងពេលដែលប្រជាពលរដ្ឋធ្វើដំណើរទៅមក ហេតុនេះចរាចរណ៍នៅលើដងផ្លូវ នឹងមានភាពមមាញឹកយ៉ាងខ្លាំងទាមទារឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ឲ្យចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក និងត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដើម្បីចៀសវាងការគ្រោះថ្នាក់ជាយថាហេតុណាមួយនោះ។

សូមបញ្ជាក់ថា ក្នុងវគ្គផ្សព្វផ្សាយនេះ ក្រុមការងារក៏បានពន្យល់ និងបង្ហាត់ពីរបៀបពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ នៅពេលយើងបើកបរ ការគោរពភ្លើងសញ្ញាចរាចរណ៍ គោរពគំនូសសញ្ញា ភ្លើងសញ្ញា និងចែកជូននូវ សម្ភារមួយចំនួនដូចជា៖ កូនសៀវភៅមូលដ្ឋានគ្រឹះសុវត្ថិភាពចរាចរណ៍មួយចំនួន កូនសៀវភៅស្តីពីផលប៉ះពាល់គ្រឿងស្រវឹងមួយចំនួន និងខិតប័ណ្ណពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ប័ណ្ណអនុក្រឹដ្ឋផាកពិន័យអន្តរការថ្មី រូបភាពផ្ទាំងធំ សន្លឹកចំណាំងផ្លាត ម៉ូតូ រឺម៉ក ដល់សិស្សានុសិស្សផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ ស៊ាន សុផាត
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: គ្រោះថ្នាក់​ចរាចរណ៍សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលរងខេត្តសៀមរាប ផ្ដល់អនុសាសន៍ចំនួន៧ចំនុច ដើម្បីពង្រឹងសមត្ថភាពអាជ្ញាធរស្រុកក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

អភិបាលរងខេត្តសៀមរាប ផ្ដល់អនុសាសន៍ចំនួន៧ចំនុច ដើម្បីពង្រឹងសមត្ថភាពអាជ្ញាធរស្រុកក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ស្នងការនគរបាលខេត្ត ណែនាំដល់អធិការនគរបាលក្រុងដែលទើបចូលកាន់តំណែង ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ

ស្នងការនគរបាលខេត្ត ណែនាំដល់អធិការនគរបាលក្រុងដែលទើបចូលកាន់តំណែង ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ

កំណាត់ផ្លូវជាតិលេខ៦ចាប់ពីចំណុច ព្រះរាជដំណាក់ដល់រវង្វង់មូលព្រលានយន្ដហោះ នៅក្នុងក្រុងសៀមរាប នឹងចាប់ផ្ដើមពង្រីកសារជាថ្មី

កំណាត់ផ្លូវជាតិលេខ៦ចាប់ពីចំណុច ព្រះរាជដំណាក់ដល់រវង្វង់មូលព្រលានយន្ដហោះ នៅក្នុងក្រុងសៀមរាប នឹងចាប់ផ្ដើមពង្រីកសារជាថ្មី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.