Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

សំណល់ប្លាស្ទិកក្នុងបឹងទន្លេសាប នៃខេត្តសៀមរាប កើនឡើងពីជិត២០០តោន ទៅជិត២៥០តោន ក្នុងឆ្នាំ២០២០

ដោយ Pothe Thun
23/11/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
133
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅឆ្នាំ២០១៩ ដោយមានកិច្ចសហការរវាង រដ្ឋបាលខេត្តសៀមរាប មន្ទីរបរិស្ថាន និងអង្គការមូលនិធិទំពាំងស្នងឬស្សី សំណល់ប្លាស្ទិកជាង ៤០០០ការ៉ុង ឬស្មើនឹងទម្ងន់ជិត ២០០ តោន ត្រូវបានប្រមូលចេញពីបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តសៀមរាប ហើយចំនួននេះបានកើនដល់ជាង ៥០០០ការ៉ុង ឬស្មើនឹងជិត ២៥០ តោន នៅឆ្នាំ២០២០ នេះបើតាមរបាយការណ៍ របស់ក្រសួងបរិស្ថាន ក្នុងឱកាសប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា និងពិធីបុណ្យទន្លេសាបរដូវទឹកសម្រកប្រចាំឆ្នាំ២០២០ ក្រោមប្រធានបទ “អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ” នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ទោះបីជាមានកិច្ចសហការល្អ រវាងអាជ្ញាធរខេត្ត និងអង្គការដៃគូ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន លើកឡើងថា៖ សំណល់ប្លាស្ទិក ដែលហូរចូលក្នុងបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តសៀមរាប មានការកើនឡើង ដែលសំណល់ទាំងនេះ បានបង្កផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះគ្រប់ប្រភេទនៅក្នុងទឹក រួមនឹងសោភណ្ឌភាពបឹងទន្លេសាបផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋ ចូលរួមជាមួយអាជ្ញាធរ ក្នុងការប្រមូលសំណល់ប្លាស្ទិកចេញពីបឹងទន្លេសាប និងទប់ស្កាត់សំណល់ប្លាស្ទិកហូរចូលទន្លេសាប តាមរយៈនៃការស្ទាក់ចាប់តាមប្រភពទឹកនានា រួមមានស្ទឹង ព្រែកជាដើម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយនោះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប គូសបញ្ជាក់ថា ការប្រារព្ធទិវា អនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា និងពិធីបុណ្យទន្លេសាបរដូវទឹកសម្រកប្រចាំឆ្នាំ២០២០ នឹងផ្ដល់ការយល់ដឹងពីបន្ថែម ពីផលប៉ះពាល់នៃសំណល់ប្លាស្ទិកក្នុងទឹកទន្លេ ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ សិស្សានុសិស្ស និងភាគីពាក់ព័ន្ធផ្សេងៗទៀត។ ហើយទិវានេះ ក៏ជាការប្តេជ្ញាចិត្តខ្ពស់ ក្នុងកិច្ចសហការរវាងអាជ្ញាធរខេត្ត អង្គការដៃគូ និងពីគ្រប់មជ្ឈដ្ឋាន ដើម្បីរលើកកម្ពស់សុខភាពមនុស្សនាពេលបច្ចុប្បន្ន និងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។

គួរជម្រាបថា យុទ្ធនាការរើសសំរាមសំណល់ប្លាស្ទិក អនុវត្តន៍ដោយអង្គការមូលនិធិ ទំពាំងស្នងឫស្សី រៀបចំឡើង រយៈពេលមួយសប្ដាហ៍ ក្នុង១ឆ្នាំ ចំនួន២ដង គឺក្នុងរដូវទឹកសម្រក នៅខែ វិច្ឆិកា និងក្នុងរដូវទឹកឡើងអំឡុងខែមិថុនា ដែលមានការចូលរួម ពីមន្ទីរ-អង្គភាពជំនាញ ក្រុមយុវជនមេត្រីភាពបរិស្ថាន និងគាំទ្រថវិកា ដោយអង្គការអន្តជាតិសម្ព័ន្ធភាពស្តារមហាសមុទ្រ ( Ocean Recovery Alliance )។ យុទ្ធនាការនេះ ផ្តោតសំខាន់ លើការប្រមូលតែសំណល់ប្លាស្ទិកប៉ុណ្ណោះ ដែលវាជាប្រភេទសំណល់មានអាយុរាប់រយឆ្នាំ បង្កហានិភ័យខ្ពស់ គំរាមកំហែងទាំងជីវិតមនុស្ស និង សត្វ។ ក្នុងនោះ សហគមន៍គោលដៅជាប់បឹងទន្លេសាបក្នុងខេត្តសៀមរាប អនុវត្តន៍ដោយអង្គការមូលនិធិ ទំពាំងស្នងឫស្សី រួមមានតំបន់ឃុំកំពង់ឃ្លាំង កំពង់ភ្លុក ចុងឃ្នៀស មេជ្រៃ និងតំបន់ផ្នែកខាងក្រោមនៃដងស្ទឹងសៀមរាប។

អត្ថបទ និង រូបភាព៖ ងិន គឹមឡេង
កែសម្រួលអត្ថបទ៖ សេង ផល្លី

Tags: ​បឹង​ទន្លេសាបសំណល់ប្លាស្ទិក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាយរត់មកដល់ខេត្តសៀមរាប ជាមួយនឹងការចំនួនថវិការៃអង្គាសឡើងដល់ជាង៤០ម៉ឺនដុល្លារអាមេរិច

សាយរត់មកដល់ខេត្តសៀមរាប ជាមួយនឹងការចំនួនថវិការៃអង្គាសឡើងដល់ជាង៤០ម៉ឺនដុល្លារអាមេរិច

អាជ្ញាធរស្រុកស្រីស្នំ រៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា

អាជ្ញាធរស្រុកស្រីស្នំ រៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា

កសិករមកពី ស្រុកចំនួន៤ ក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលពីបច្ចេកទេសអង្កេតវាស់ស្ទង់ទិន្នផលស្រូវ

កសិករមកពី ស្រុកចំនួន៤ ក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលពីបច្ចេកទេសអង្កេតវាស់ស្ទង់ទិន្នផលស្រូវ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.