Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាយរត់មកដល់ខេត្តសៀមរាប ជាមួយនឹងការចំនួនថវិការៃអង្គាសឡើងដល់ជាង៤០ម៉ឺនដុល្លារអាមេរិច

ដោយ Pothe Thun
23/11/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គិតត្រឹមម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ថវិការៃអង្គាស សម្រាប់ទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ក្នុងយុទ្ធនាការ”រត់ដើម្បីមនុស្សធម៌ ជាមួយសាយ” បានឡើងដល់ជាង៤០ម៉ឺនដុល្លារអាមេរិចហើយ ស្របពេល លោក អ៊ួន បឋម ហៅសាយ ជាសិល្បករមួយរូប នៃកម្មវិធីសប្បុរសធម៌នេះ បានរត់មកដល់ខេត្តសៀមរាបផងដែរ។

ការរត់មកដល់ខេត្តសៀមរាប របស់ លោក សាយ នេះ គេឃើញមានវត្តមានលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប ក្នុងក្រុងសៀមរាប បានមកទទួលស្វាគមន៍ នៅចំណុចរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ទន្ទឹមនោះ លោកអភិបាលរងខេត្ត រួមនិងអ្នកចូលរួមមួយចំនួនទៀត ក៏បានរត់មកកាន់អាស្រមព្រះនាងចេក ព្រះនាងចម ដើម្បីបួងសួងសុំសេចក្ដីសុខ និងរត់ឆ្ពោះទៅមន្ទីរពេទ្យកុមារអង្គរ ក្នុងក្រុងសៀមរាបតែម្ដង។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ដសៀមរាប លើកឡើងក្នុងឱកាសនោះថា ក្នុងនាមអាជ្ញាធរខេត្ដសៀមរាប សូមអរគុណចំពោះសាយ និងក្រុមការងារ ដែលលះបង់ពេលវេលារៀបចំយុទ្ធនាការ មនុស្សធម៌នេះឡើង ដែលសកម្មភាពនេះ បានរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា ក៏ដូចជាបានជួយទ្រទ្រង់ដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ខណៈជំងឺកូវីដ-១៩ នៅតែបន្តរីករាលដាលជាសកល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្ត បានបញ្ជាក់ផងដែរថា ក្រៅពីសេវាសុខាភិបាល ក្នុងក្រុងសៀមរាប មន្ទីរពេទ្យបង្អែកស្រុក ការិយាល័យស្រុកប្រតិបត្តិ មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព នៅតាមមូលដ្ឋាន បានបំពេញភារកិច្ចរបស់យ៉ាងសកម្ម ធ្វើយ៉ាងណា ផ្ដល់ការថែទាំ និងព្យាបាលទៅតាមលទ្ធភាពរបស់អង្គភាពរបស់ខ្លួន។ តែទោះជាយ៉ាងណាក៏ដោយ វិសាលភាព និងបរិមាណសេវាសុខភាពសាធារណទាំងអស់នោះ នៅតែមិនទាន់គ្រប់គ្រាន់នៅឡើយ ដែលទាមទារឱ្យមានការបំពេញបន្ថែមពីផ្នែកឯកជន និងដៃគូនានា។

លោក សាយ បញ្ជាក់ថា ក្នុងនាមលោកជាអ្នកនាំសារ នៃយុទ្ធនាការ ”រត់ដើម្បីមនុស្សធម៌ ជាមួយសាយ” លោកចង់បង្ហាញពីការចេះរំលែកគ្នាទៅវិញទៅមករបស់យុវជន និងប្រជាពលរដ្ឋក្នុងសង្គមខ្មែរ ជាពិសេសលើវិស័យសុខាភិបាលក្នុងប្រទេស ដើម្បីឲ្យមនុស្សគ្រប់រូប ទទួលបានសុខភាពល្អ។

 

គួរជម្រាបថា បន្ទាប់ពីចាកចេញការខេត្តសៀមរាប យុទ្ធនាការ «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ ឬរត់ដើម្បីកុមារកម្ពុជា»នេះ លោក អ៊ួន បឋម ហៅសាយ នឹងបន្តរត់ទៅកាន់ខេត្តព្រះវិហារ និងខេត្តជាបន្តបន្ទាប់ ចំនួន ២១រាជធានី-ខេត្ត និងបញ្ចប់នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

អត្ថបទ និង រូបភាព៖ បូ សាវី
កែសម្រួលអត្ថបទ៖ សេង ផល្លី

Tags: មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាបរត់ដើម្បីមនុស្សធម៌ ជាមួយសាយ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរស្រុកស្រីស្នំ រៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា

អាជ្ញាធរស្រុកស្រីស្នំ រៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា

កសិករមកពី ស្រុកចំនួន៤ ក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលពីបច្ចេកទេសអង្កេតវាស់ស្ទង់ទិន្នផលស្រូវ

កសិករមកពី ស្រុកចំនួន៤ ក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលពីបច្ចេកទេសអង្កេតវាស់ស្ទង់ទិន្នផលស្រូវ

ក្រសួងឧស្សាហកម្មផ្សព្វផ្សាយគម្រោងការប្រឹក្សានិងដំណោះស្រាយបច្ចេកវិទ្យាមកពីប្រទេសកូរ៉េ

ក្រសួងឧស្សាហកម្មផ្សព្វផ្សាយគម្រោងការប្រឹក្សានិងដំណោះស្រាយបច្ចេកវិទ្យាមកពីប្រទេសកូរ៉េ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.