Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

កសិករមកពី ស្រុកចំនួន៤ ក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលពីបច្ចេកទេសអង្កេតវាស់ស្ទង់ទិន្នផលស្រូវ

ដោយ Pothe Thun
23/11/2020
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
កសិករមកពី ស្រុកចំនួន៤ ក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលពីបច្ចេកទេសអង្កេតវាស់ស្ទង់ទិន្នផលស្រូវ
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅស្រុកសូទ្រនិគម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប មានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសអង្កេតវាស់ស្ទង់ទិន្នផលស្រូវ ជូនដល់កសិករមកពី ស្រុកចំនួន៤ ក្នុងខេត្តសៀមរាប រួមមានស្រុកជីក្រែង សូទ្រនិគម ស្វាយលើ និងស្រុកវ៉ារិន សរុបចំនួន៤២នាក់។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើង ក្នុងគោលបំណង ទី១ បង្ហាញពីវិធីសាស្ត្រនៃការប្រមូលទិន្នន័យ មុនអនុវត្តន៍ ការធ្វើអង្កេតវាស់ស្ទង់ទិន្នផលស្រូវ។ ទី២ វិធីសាស្ត្រ ក្នុងការអនុវត្ត ការអង្កេតវាស់ស្ទង់ទិន្នផលស្រូវ។ ទី៣ វិធីសាស្ត្រ ក្នុងការចងក្រង និងបញ្ចូលទិន្នន័យក្នុងប្រព័ន្ធ Database។ និងទី៤ វិភាគវាយតម្លៃស្បៀងតាមបណ្តាភូមិ ឃុំ ស្រុក និងទូទាំខេត្ត ព្រមទាំងការរៀបចំគោលនយោបាយកសិកម្ម។

លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លើកឡើងថា៖ ការច្រូតកា់ត់ប្រមូលផលស្រូវ និងការងារអង្កេតវាស់ស្ទង់ទិន្នផលស្រូវ ជាការងារចាំបាច់ ត្រូវធ្វើខាងតែបាន និងមានភាពច្បាស់លាស់ ដើម្បីឈានទៅបូកសរុបវាយតម្លៃទិន្នផលស្បៀង និងធ្វើការកំណត់សន្ទស្សន៍ នៃការវិវឌ្ឍន៍លើវិស័យកសិកម្ម នៅក្នុងផែនការយូទ្ធសាស្រ្តរបស់ខេត្ត ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកប្រធានមន្ទីរ បញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មិនមែនសម្រាប់ តែដំណាំស្រូវតែមួយមុខទេ នៅមានមុខដំណាំកសិកម្មជាច្រើនទៀត។ លើសពីនេះ ការងារអង្កេតវាស់ស្ទង់ទិន្នផល នឹងជួយធ្វើឲ្យការស្រង់ទិន្នន័យ មានភាពជឿជាក់ និងសុក្រឹត្យ និងប្រែក្លាយកសិកម្មតាមបែបយថាផល ដែលពឹងលើធម្មជាតិទាំងស្រុង ហើយឈានទៅរក ផលិតកម្មប្រពលវប្បកម្ម ដែលផ្ដល់នូវទិន្នផលខ្ពស់ ជាមួយបច្ចេកទេសថ្មី។ បន្ថែមពីនោះ វាក៏នឹងលើកកម្ពស់ផលិតភាព ការដាំដំណាំ ដែលមានសក្តានុពល សមស្របតាមតម្រូវការទីផ្សារ រួមទាំងការចិញ្ចឹមសត្វ និងវារីវប្បកម្មជាលក្ខណៈពាណិជ្ជកម្ម ផងដែរ។

គួរជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះ នឹងរៀបចំនៅតាមបណ្ដាស្រុកគោលដៅជាបន្តបន្ទាប់ សម្រាប់ពង្រឹងសមត្ថភាពកសិករ មន្ត្រីកសិកម្ម នៃបណ្ដាក្រុង-ស្រុកទាំង១២ ក្នុងខេត្តសៀមរាប។

អត្ថបទ និង រូបភាព៖ យូ វង្ស
កែសម្រួលអត្ថបទ៖ សេង ផល្លី

Tags: កសិករបច្ចេកទេសអង្កេតវាស់ស្ទង់ទិន្នផលស្រូវ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងឧស្សាហកម្មផ្សព្វផ្សាយគម្រោងការប្រឹក្សានិងដំណោះស្រាយបច្ចេកវិទ្យាមកពីប្រទេសកូរ៉េ

ក្រសួងឧស្សាហកម្មផ្សព្វផ្សាយគម្រោងការប្រឹក្សានិងដំណោះស្រាយបច្ចេកវិទ្យាមកពីប្រទេសកូរ៉េ

សិស្ស១៥០នាក់នៃសាលាបឋមសិក្សាត្រពាំងទឹមស្រុកស្វាយលើទទួលសម្ភារៈសិក្សានិងកង់ពីសប្បុរសជន

សិស្ស១៥០នាក់នៃសាលាបឋមសិក្សាត្រពាំងទឹមស្រុកស្វាយលើទទួលសម្ភារៈសិក្សានិងកង់ពីសប្បុរសជន

នៅឆ្នាំ២០២០ចំនួនបេក្ខជនប្រឡងថ្នាក់ទី១២ មានការកើនឡើងជាង១១ភាគរយ

នៅឆ្នាំ២០២០ចំនួនបេក្ខជនប្រឡងថ្នាក់ទី១២ មានការកើនឡើងជាង១១ភាគរយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.