Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងឧស្សាហកម្មផ្សព្វផ្សាយគម្រោងការប្រឹក្សានិងដំណោះស្រាយបច្ចេកវិទ្យាមកពីប្រទេសកូរ៉េ

ដោយ Pothe Thun
23/11/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍
ក្រសួងឧស្សាហកម្មផ្សព្វផ្សាយគម្រោងការប្រឹក្សានិងដំណោះស្រាយបច្ចេកវិទ្យាមកពីប្រទេសកូរ៉េ
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រសួងឧស្សាហកម្ម ផ្សព្វផ្សាយ គម្រោងការប្រឹក្សា និងដំណោះស្រាយបច្ចេកវិទ្យាមកពីប្រទេសកូរ៉េ ដល់ក្រុមហ៊ុនសហគ្រាសឯកជន ក្នុងខេត្តសៀមរាប

នៅខេត្តសៀមរាប នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សហការគាំទ្រដោយ វិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារកូរ៉េ និងវិទ្យាស្ថានបច្ចេកវិទ្យាជាន់ខ្ពស់កូរ៉េ រួមនិង អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្មបានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “គម្រោងការប្រឹក្សានិងដំណោះស្រាយបច្ចេកវិទ្យាមកពីប្រទេសកូរ៉េ (TASK Program) និងសុវត្ថិភាពចំណី អាហារនៅកម្ពុជា ជូនដល់ ម្ចាស់ និងតំណាងក្រុមហ៊ុនសហគ្រាសឯកជន ក្នុងខេត្តសៀមរាប ប្រមាណជា៥០រូប។

ឯកឧត្តម ហ៊ត ផេង អគ្គនាយក នៃអគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម លើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយនេះ មានគោលបំណង ពង្រឹងគុណភាព និងសុវត្ថិភាព ផលិតផលម្ហូបអាហារ របស់សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម នៅកម្ពុជា ដើម្បីធានាបាននូវ ឧត្តមភាពប្រកួតប្រជែង ដែលមានចរិតជាយុទ្ធសាស្ត្រ តភ្ជាប់ទៅកាន់ខ្សែសង្វាក់តម្លៃតំបន់ និងសកលជាដើម។ សិក្ខាសាលានេះដែរ ជាផ្នែកមួយ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខិតខំផ្តល់នូវបច្ចេកទេស បច្ចេកវិទ្យាទំនើប គ្រឿងចក្រ-គ្រឿងម៉ាស៊ីនទំនើប និងវិធីសាស្រ្តផ្សេងៗ ដែលអាចជួយបង្កើនប្រសិទ្ធភាព គុណភាព និងអនាម័យ ស្របតាមបរិបទ ឧស្សាហកម្ម ៤.០ (Industry 4.0) និងទប់ស្កាត់អតិផរណាក្នុងស្រុក ព្រមទាំងកាត់បន្ថយឱនភាព ពាណិជ្ជកម្មផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

12/02/2026

ឯកឧត្តមអគ្គនាយក បញ្ជាក់ថា៖ គម្រោងប្រឹក្សាយោបល់ និងដំណោះស្រាយបច្ចេកវិទ្យាពីប្រទេសកូរ៉េ (TASK Program )នេះ បានចុះអនុស្សរណៈអនុវត្តន៍គម្រោង កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ ហើយគម្រោងជំហានទី១ មានសហគ្រាស -សិប្បកម្មចំនួន១១ នៅក្នុងរាជធានីភ្នំពេញ បានចូលរួមអនុវត្តន៍ និងទទួលបានជំនួយបច្ចេកទេសពីទីប្រឹក្សាកូរ៉េទៅលើការអភិវឌ្ឍផលិតផល ការវេចខ្ចប់ និងការរក្សាទុកប្រកបដោយ សុវត្ថិភាព និងអនាម័យខ្ពស់។ បន្ថែមពីនោះ ក៏មានការណែនាំផលិតផលម្ហូបអាហាររបស់ពួកគេ ទៅទីផ្សារប្រទេសកូរ៉េ តាមរយៈការតាំងពិពណ៌ ផលិតផលនៅប្រទេសកូរ៉េ។ ទន្ទឹមនោះ ខេត្តសៀមរាប និងបាត់ដំបង គឺជាគម្រោងជំហានទី២ ដើម្បីទទួលបានជំនួយបច្ចេកទេសពីភាគីកូរ៉េបន្តទៀត។

អត្ថបទ និង រូបភាព៖ មន្ទីព័ត៌មានខេត្តសៀមរាប

Tags: TASK Programក្រសួងឧស្សាហកម្ម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិស្ស១៥០នាក់នៃសាលាបឋមសិក្សាត្រពាំងទឹមស្រុកស្វាយលើទទួលសម្ភារៈសិក្សានិងកង់ពីសប្បុរសជន

សិស្ស១៥០នាក់នៃសាលាបឋមសិក្សាត្រពាំងទឹមស្រុកស្វាយលើទទួលសម្ភារៈសិក្សានិងកង់ពីសប្បុរសជន

នៅឆ្នាំ២០២០ចំនួនបេក្ខជនប្រឡងថ្នាក់ទី១២ មានការកើនឡើងជាង១១ភាគរយ

នៅឆ្នាំ២០២០ចំនួនបេក្ខជនប្រឡងថ្នាក់ទី១២ មានការកើនឡើងជាង១១ភាគរយ

អណ្ដូងទឹកជាង៤០០កន្លែងក្នុងខេត្តសៀមរាប នឹងត្រូវស្ដារឡើងវិញ បន្ទាប់ពីខូចខាតដោយជំនន់ទឹកភ្លៀង

អណ្ដូងទឹកជាង៤០០កន្លែងក្នុងខេត្តសៀមរាប នឹងត្រូវស្ដារឡើងវិញ បន្ទាប់ពីខូចខាតដោយជំនន់ទឹកភ្លៀង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.