Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ពិភពលោកសាទរដល់ជីវិតថ្មីរបស់ដំរីឯកោបំផុតខាវ៉ាន់(Kaavan)លើទឹកដីប្រទេសកម្ពុជា

ដោយ Pothe Thun
01/12/2020
នៅក្នុង ព័ត៌មានជាតិ
76
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រោយពីបានមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ តាមរយៈជើងយន្តហោះពិសេសមកពីប្រទេសប៉ាគីស្ថាន។ ដំរីឯកោបំផុតរបស់ពិភពលោក ឈ្មោះខាវ៉ាន់ (Kaavan) ត្រូវបានសារព័ត៌មានល្បី និងមនុស្សលើពិភពលោក បង្ហាញនូវការសាទរចំពោះជីវិតថ្មីរបស់វា លើទឹកដីព្រះរាជាណាចក្រកម្ពុជា។

គួររំលឹកថា ដំរីឈ្មោលខាវ៉ាន់ ត្រូវបានប្រទេសស្រីលង្កា ជូនដល់ប្រទេសប៉ាគីស្ថាន ដើម្បីរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ ដំរីជាមិត្តចុងក្រោយរបស់វា បានស្លាប់នៅឆ្នាំ២០១២ ហើយវាបានរស់នៅឯកោ និងក្នុងស្ថានដ៏លំបាកនៅក្នុងសួនសត្វ នៃប្រទេសប៉ាគីស្ថាន។

បច្ចុប្បន្នខាវ៉ាន់ មានវ័យ៣៥ឆ្នាំ បានមកដល់ប្រទេសកម្ពុជា ដោយការសម្រេច របស់តុលាការកំពូល នៃប្រទេសប៉ាគីស្ថាន ដោយមានការតស៊ូមតិអស់រយៈពេល៥ឆ្នាំ ពីអង្គការពិភពលោក ការពារអភិរក្សសត្វ ហៅកាត់ថា ហ្វ័រផា(Four Paws) តារាចម្រៀងប៉ុបរបស់សហរដ្ឋអាមេរិក និងប្រជាជនជាច្រើនលើពិភពលោក តាមប្រព័ន្ធអ៊ិនធើណិត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះការមកដល់របស់ខាវ៉ាន់ ព្រមទាំងមានការប្រោសព្រំ ពីព្រះសង្ឃនៅឯព្រលានយន្តហោះផងដែរ។

ឯកឧត្តម លើកឡើងថា ការមកដល់កម្ពុជា ខាវ៉ាន់ មិនឯកោទៀតឡើយ វានឹងមានសេរីភាព និងមានជីវិតរស់នៅក្នុងតំបន់ព្រៃធម្មជាតិអភិរក្ស ដែលអនុញ្ញាតដោយក្រសួងបរិស្ថាន និងគ្រប់គ្រងការពារដោយ អង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា ។

ឯកឧត្តម បានបញ្ជាក់ផងដែរថា ខាវ៉ាន់ នឹងមានគ្រួសារថ្មី នៅក្នុងតំបន់ព្រៃធម្មជាតិ ដែនជម្រកសត្វព្រែ គូលែនព្រហ្មទេព ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ។ គិតមកដល់បច្ចុប្បន្ននេះ ក្រៅពីដែនជម្រកសត្វព្រែ គូលែនព្រហ្មទេព នៅកម្ពុជាមានប្រភេទសត្វដំរីអាស៊ី ប្រមាណពី៤០០ ទៅ៦០០ក្បាល ដែលកំពុងរស់នៅក្នុងតំបន់ព្រៃធម្មជាតិនៃខេត្តមណ្ឌលគិរី រតនគិរី និងនៅតាមជួរភ្នំក្រវាញនៃខេត្តពោធិសាត់។

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: Kaavanខាវ៉ាន់ដំរីឯកោ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គិតត្រឹមព្រឹកថ្ងៃទី១ធ្នូនេះ គ្រូពេទ្យក្នុងខេត្តសៀមរាប ទទួលបានសំណាកអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ចំនួន៣៩៨សំណាក

គិតត្រឹមព្រឹកថ្ងៃទី១ធ្នូនេះ គ្រូពេទ្យក្នុងខេត្តសៀមរាប ទទួលបានសំណាកអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ចំនួន៣៩៨សំណាក

មន្ទីរកសិកម្មខេត្តសៀមរាប បានបង្ហាញថាតម្លៃស្រូវឆ្នាំនេះល្អជាងឆ្នាំមុនបន្តិចបន្តួច

មន្ទីរកសិកម្មខេត្តសៀមរាប បានបង្ហាញថាតម្លៃស្រូវឆ្នាំនេះល្អជាងឆ្នាំមុនបន្តិចបន្តួច

អាជ្ញាធរខេត្តសៀមរាប បំផុសការពាក់ម៉ាសដល់ប្រជាពលរដ្ឋក្នុងក្រុងនិងចូលរួមបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា

អាជ្ញាធរខេត្តសៀមរាប បំផុសការពាក់ម៉ាសដល់ប្រជាពលរដ្ឋក្នុងក្រុងនិងចូលរួមបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.