Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

កសិករវ័យ៦២ឆ្នាំខេត្តសៀមរាប រំពឹងទទួលបានចំណូលប្រមាណ៦០០លានរៀល ពីការដាំបន្លែសុវត្ថិភាព និងចិញ្ចឹមសត្វ

ដោយ Pothe Thun
06/12/2020
នៅក្នុង ព័ត៌មានជាតិទូទៅ
កសិករវ័យ៦២ឆ្នាំខេត្តសៀមរាប រំពឹងទទួលបានចំណូលប្រមាណ៦០០លានរៀល ពីការដាំបន្លែសុវត្ថិភាព និងចិញ្ចឹមសត្វ
377
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កសិករវ័យ៦២ឆ្នាំខេត្តសៀមរាប រំពឹងទទួលបានចំណូលប្រមាណ៦០០លានរៀល ពីការដាំបន្លែសុវត្ថិភាព និងចិញ្ចឹមសត្វ

 

ទោះពិភពលោក ក៏ដូចប្រទេសកម្ពុជាស្ថិតក្នុងវិបត្តិកូវីដ-១៩ លោក ឈាវ ហុង វ័យ ៦២ឆ្នាំ រស់នៅភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅតែរំពឹងថា កសិដ្ឋានរបស់លោកនឹងទទួលបានចំណូលប្រមាណ៦០០លានរៀល ពីការដាំបន្លែសុវត្ថិភាព និងចិញ្ចឹមសត្វ នេះបើតាមប្រសាសន៍របសលោក នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់នាយកនិងគណៈគ្រប់គ្រងសាលាគ្រប់កម្រិតត្រូវរឹតបន្តឹងវិន័យ និងបទបញ្ជាសាលាដល់សិស្សដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា

27/01/2026

កសិករគម្រូ ចំណាត់ថ្នាក់លេខ២ទូទាំងប្រទេសផ្នែកដំណាំបន្លែ កាលពីឆ្នាំ២០១៥រូបនេះ បង្ហាញថា នៅឆ្នាំ២០១៩ កសិដ្ឋានរបស់លោក ទទួលបានប្រាក់ចំណូល ប្រមាណ៤៣០លានរៀល លើផ្ទៃដី ៨ហិកតា។ ទោះបីលោក ចំណាយ រហូតដល់៧០ ទៅ៧៥ភាគរយ ទៅលើកម្លាំងពលកម្មមនុស្ស ១០នាក់ និងវត្ថុធាតុដើមផ្សេងៗក៏ដោយ ក៏លោកនៅតែបង្ហាញអារម្មណ៍រីករាយ និងហៅថាជាឆ្នាំ នៃមោទកភាពក្នុងនាមជាកសិកររបស់លោក។

លោក ឈាវ ហុង បញ្ជាក់ថា ជំហានដំបូងនៃការដាំតែបន្លែរបស់លោកលើផ្ទៃដី៣ហិកតា ពុំទទួលបានភាពជោគជ័យទេ រហូតលោកបានចូលទៅសិក្សាបច្ចេកទេសដាំដុះ ចិញ្ចឹមសត្វក្នុងសហគមន៍មួយក្នុងមូលដ្ឋានរបស់លោក ដែលមានអ្នកបច្ចេកទេស មកពីមន្ទីរកសិកម្មខេត្ត រួមនិងអង្គការ គ្រឹះស្ថានសិក្សាមួយចំនួនទៀត។ ការខិតខំដាំដុះ និងចិញ្ចឹមសត្វតែមួយមុខមិនគ្រប់គ្រាន់ប៉ុណ្ណោះទេ ការស្វែងរកទីផ្សារ និងកិច្ចសហការជាមួយមន្ទីរពាណិជ្ជកម្ម និងមន្ទីរកសិកម្មខេត្ត ក៏ជាកត្តាសំខាន់ផងដែរ។ បច្ចុប្បន្នលោកទទួលការបញ្ជាទិញបន្លែសាច់ពីអតិថិជនជារៀងរាល់ថ្ងៃ ទោះវិបត្តិជំងឺកូវីដ-១៩ នៅអូសបន្លាយក៏ដោយ។

លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បង្ហាញថា ក្រៅពីការជួយជាបច្ចេកទេស ដល់កសិករ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្វែងរកអង្គការកសិកម្មដៃគូ បង្កើតជាកម្មវិធីថ្នាក់ជាតិមួយទៀត ហៅកាត់ថា អាស្ប៉ាយ (Aspire) ដែលជា កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ធន់នឹងការប្រែប្រួលអាកាសធាតុ សម្រាប់ជួយដល់សហគមន៍កសិកម្ម និងក្រុមបណ្តុំអាជីវកម្មកសិកម្ម ក្នុងខេត្ត២៤ ទៅលើបច្ចេកទេស និងគម្រោងមួយចំនួនទៀត ដែលជួយគាំទ្រ និងជំរុញដល់កសិករក្នុងវិស័យកសិកម្មនេះ ទទួលបានភាពជោគជ័យ។ សម្រាប់ខេត្តសៀមរាប កម្មវិធីនេះជួយដល់ឃុំ-សង្កាត់ចំនួន៤៤ នៃក្រុង-ស្រុកចំនួន១១ ក្នុងចំណោមក្រុងស្រុកសរុប១២ និងមានអ្នកទទួលផលជាង៣ពាន់គ្រួសារ។

គួរជម្រាបថា បន្ទាប់ពីលោក ឈាវ ហុង បានសិក្សា និងយល់ដឹងពីបច្ចេកទេសកសិកម្មទំនើប លោកបានប្រើប្រាស់ដីកសិដ្ឋានរបស់លោក ដាំដុះដាំដំណាំ ជាច្រើនមុខ និងចិញ្ចឹមសត្វ ដែលជាប្រព័ន្ឋកសិកម្មចម្រុះ រួមមាន ដំណាំបន្លែយកស្លឹក យកផ្លែ បន្លែក្នុងផ្ទះសំណាញ់ ដំណាំស្រូវ បណ្តុះផ្សិត និងចិញ្ចឹមសត្វ (ត្រី មាន់ និងគោ)។ បន្ថែមពីនោះ នៅឆ្នាំ២០២១ខាងមុខ លោកនឹងបង្កើនការដាំដុះក្នុងផ្ទះសំណាញ់ឲ្យបានពី៦ទៅ១០កន្លែង និងប្រែក្លាយបន្តិចម្តងៗ ឲ្យទៅជាតំបន់កសិ-ទេសចរណ៍។

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

 

Tags: ការដាំបន្លែសុវត្ថិភាពចិញ្ចឹមសត្វ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោហ៊ុនសែនគូលែន៣១៧សៀមរាប ទទួលម៉ាស និងអាកុលពី ក្រុមចលនាយុវជនកម្ពុជា

មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោហ៊ុនសែនគូលែន៣១៧សៀមរាប ទទួលម៉ាស និងអាកុលពី ក្រុមចលនាយុវជនកម្ពុជា

បើកបរមិនប្រកាន់ស្ដាំបណ្ដាលឲ្យបុរសម្នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរក្នុងស្រុកប្រាសាទបាគង

បើកបរមិនប្រកាន់ស្ដាំបណ្ដាលឲ្យបុរសម្នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរក្នុងស្រុកប្រាសាទបាគង

អាជ្ញាធរខេត្តសៀមរាប ចុះអប់រំអាជីករនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ពីការទប់ស្កាត់ជំងឺកូវីដ-១៩ និងព្រមានបិទអាជីវកម្មប្រសិនបើមិនគោរពតាមការណែនាំ

អាជ្ញាធរខេត្តសៀមរាប ចុះអប់រំអាជីករនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ពីការទប់ស្កាត់ជំងឺកូវីដ-១៩ និងព្រមានបិទអាជីវកម្មប្រសិនបើមិនគោរពតាមការណែនាំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.