Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

បន្លែសុវត្ថិភាព នៅតែមានតម្រូវការច្រើនក្នុងខេត្តសៀមរាប ប៉ុន្តែគួរជ្រើសរើសប្រភេទបន្លែតម្រូវទីផ្សារ

ដោយ Pothe Thun
16/12/2020
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
47
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សម្រាប់ខេត្តសៀមរាប មុនវិបត្តិកូវីដ-១៩ តម្រូវការបន្លែក្នុងខេត្ត មានចន្លោះពី ៦០ ទៅ ៨០តោន ក្នុងនោះ ៨០ភាគរយផ្គត់ផ្គង់ដោយកសិករក្នុងខេត្ត និង២០ភាគរយទៀតនាំចូលពីបណ្ដាខេត្តក្នុងប្រទេស និងមកពីបរទេស ទោះបីក្នុងវិបត្តិកូវីដ-១៩ ការទទួលទានបន្លែក៏ពុំសូវមានការធ្លាក់ចុះប៉ុន្មានដែរ នេះបើតាមការបង្ហាញពីលោកពុត លឿម អនុប្រធានការិយាល័យក្សេតសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ក្នុងកម្មវិធីសន្ទនាមតិ។

ចំពោះការនាំចូលបន្លែ មកក្នុងទីផ្សារខេត្តសៀមរាប លោក ពុត លឿម បញ្ជាក់ថា ភាគច្រើនជាប្រភេទបន្លែពិបាកថែទាំ និងរើសអាកាសធាតុ ដូចជាការ៉ុត ដំឡុងបារាំង ខ្ទឹមបារាំង ។ល។ ដូច្នេះ ប្រជាកសិករភាគច្រើន មិនមានលទ្ធភាពក្នុងការចំណាយក្នុងការផលិតឡើយ រីឯតម្លៃលក់ចេញ ក៏មិនអាចឆ្លើយតបទៅនឹងការចំណាយផងដែរ។ ដើម្បីកាត់បន្ថយការនាំចូលផលិតផលបន្លែទាំងនោះ មន្ទីរកសិកម្មខេត្ត រួមនិងស្ថាប័ន អង្គភាពដៃគូពាក់ព័ន្ធ បានជំរុញឲ្យកសិករបង្កើតជាផ្ទះសំណាញ់ ដើម្បីអាចដាំដុះបន្លែដែលមិនធន់នឹងកម្ដៅ ព្រមទាំងផ្ដល់នូវបច្ចេកទេសថ្មីៗបន្ថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ មន្ទីរកសិកម្មខេត្ត ពុំលើកទឹកចិត្តដល់កសិករអនុវត្តន៍ការដាំបន្លែ ដែលប្រើបច្ចេកទេសខ្ពស់ពេក និងចំណាយដើមទុនច្រើន ដែលមិនសមស្របនឹងតម្លៃនៅលើទីផ្សារបច្ចុប្បន្នឡើយ។

លោក ក៏បានបញ្ជាក់បន្ថែមផងដែរថា សម្រាប់ទីផ្សារបន្លែសុវត្ថិភាព មន្ទីរកសិកម្មខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត រួមនិងស្ថាប័នពាក់ព័ន្ធ បានបង្កើតជាផ្សារចុងសប្ដាហ៍ក្នុងក្រុង ដែលជាទីកន្លែងណាត់ជួបរវាងអ្នកទិញ និងអ្នកលក់ផ្ទាល់ផងដែរ។ លើសពីនោះ គម្រោងអាស្ប៉ាយ គម្រោងបឹងទន្លេសាប និងគម្រោងលាភ ដែលសុទ្ធតែជាគម្រោងលើកកម្ពស់ជីវភាព ប្រជាកសិករ នៅតាមក្រុងស្រុកទាំង១២ របស់ខេត្តសៀមរាប បានណែនាំ ឲ្យមានការបង្កើតបណ្ដុំកសិករ និងអាជីវករលក់កសិកម្ម ដែលមានក្រុមអ្នករកទីផ្សារ ដើម្បីធ្វើយ៉ាងនាំយកផលដំណាំរបស់ប្រជាកសិករ ទៅដល់ដៃម្ចាស់អាជីវកម្ម ប្រកបដោយគុណភាព និងសុវត្ថិភាព។ ដោយឡែក កសិករដែលមិនទាន់មានក្រុម ឬសហគមន៍កសិកម្ម ពួកគាត់អាចទំនាក់ទំនងអ្នកដែលនៅក្នុងបណ្ដុំកសិករទាំងនោះ ដើម្បីបំពេញលក្ខខណ្ឌចូលជាសមាជិក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ទាក់ទងទៅនឹងការដាំដុះបន្លែ ឲ្យស្របតាមតម្រូវការទីផ្សារ លោក ពុត លឿម បានសំណូមពរដល់ប្រជាកសិករ គួរសាកសួរព័ត៌មានពីតម្រូវការបន្លែលើទីផ្សារ ពីអ្នកជំនាញជុំវិញខ្លួនជាមុនសិន ចៀសវាងការខាតបង់នៅពេលទទួលផល។

 

អត្ថបទ៖ លោក សេង ផល្លី

Tags: បន្លែ​សុវត្ថិភាពមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរានិងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ គ្រោងនឹងព្រលែងសត្វទោចម្កុដមួយគូទៀត

អាជ្ញាធរជាតិអប្សរានិងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ គ្រោងនឹងព្រលែងសត្វទោចម្កុដមួយគូទៀត

ចក្រភពអង់គ្លេសប្រកាសថា នឹងមិនបន្តព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA លើប្រទេសកម្ពុជាទៀតទេ

ចក្រភពអង់គ្លេសប្រកាសថា នឹងមិនបន្តព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA លើប្រទេសកម្ពុជាទៀតទេ

ក្រសួងបរិស្ថានពិនិត្យស្ថានភាពគ្រប់គ្រង និងរៀបចំទុកដាក់សំរាម នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប !

ក្រសួងបរិស្ថានពិនិត្យស្ថានភាពគ្រប់គ្រង និងរៀបចំទុកដាក់សំរាម នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.